ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​ថ្លែង​ថា​ តួនាទី​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ​មាន​លក្ខណៈ​នយោបាយ​


តុលាការ ICC បាន​ឲ្យ​ដឹង​ថា​ នៅក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងទៅនេះ​ រឿងក្តី​ចំនួន​១៦​ ត្រូវ​បាន​បញ្ជូនទៅ​តុលាការ​នេះ។
តុលាការ ICC បាន​ឲ្យ​ដឹង​ថា​ នៅក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងទៅនេះ​ រឿងក្តី​ចំនួន​១៦​ ត្រូវ​បាន​បញ្ជូនទៅ​តុលាការ​នេះ។
ប្រែស​ម្រួល​ដោយ​ លី​ សុខ​ឃាង
ក្រុម​ប្រឹក្សាសន្តិ​សុខ​អង្គការ​សហប្រជាជាតិ​ (UN Security Council) បានជួប​ជុំ​គ្នា​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ដឹកនាំ​កិច្ច​ពិភាក្សា​មួយ​ស្តីអំពី​តួនាទីរបស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ (International Criminal Court) ដែល​ជា​ប្រធានបទ​មួយ ដែលបាន​បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​គ្នាយ៉ាង​ក្តៅ​គគុក​ កាល​ពី​អតីតកាល។ ក្រុម​សិទ្ធិមនុស្ស​មួយ​ថ្លែងថា​ ក្រុម​ប្រឹក្សា​នេះបាន​ខកខាន​មិន​បានបញ្ជូនបញ្ហា​សំខាន់ៗ​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ ដោយ​រាប់បញ្ចូល​ទាំង​ជម្លោះ​នៅក្នុង​ប្រទេស ស៊ី​រី (Syria) ផង។
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) ថ្លែង​ថា ទំនាក់​ទំនង​រវាង​ក្រុម​ប្រឹក្សា​សន្តិ​សុខ និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ ​ICC នឹង​ទទួល​បាន​«ការ​ពិភាក្សា​ពេញលេញ» ពីសំណាក់​សមាជិក​ទាំង​អស់​របស់​អង្គការ​សហប្រជា​ជាតិ។ លោក​ រីឆាត​ ឌីកឃឺ (Richard Dicker) ដែលជា​នាយក​កម្មវិធី​យុត្តិធម៌​អន្តរជាតិ​របស់​ក្រុម​នេះ​ មានប្រសាសន៍ថា ក្រុម​ប្រឹក្សាបាន​បរាជ័យ​ ឬខក​ខានមិន​បាន​បញ្ជូន​សេចក្តីណែនាំរបស់ខ្លួន​ទៅឱ្យតុលាការ។
ក្រុមប្រឹក្សា​មាន​ការ​ជ្រើស​រើស​យ៉ាង​ខ្លាំង ចំពោះស្ថានភាព​របស់​ប្រទេស​ណាមួយ ដែលត្រូវ​បញ្ជូន​ទៅកាន់​តុលាការ និង​ប្រទេស​ណាដែល​មិន​ត្រូវ​បញ្ជូនទៅ​។ ឧទាហរណ៍​ ក្រុម​ប្រឹក្សា​នេះ​បានស្នើ​សុំឲ្យ​តុលាការ​ស៊ើបអង្កេត​បទ​ឧក្រិដ្ឋកម្ម​នៅ​ប្រទេស លីប៊ី (Libya) ប៉ុន្តែ​មាន​ភាព​ស្ងប់​ស្ងាត់​ ហើយ​ជាប់​គាំង​នៅ​ចំពោះមុខ​នៃ​ឧក្រិដ្ឋ​កម្ម​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើមនៅក្នុងប្រទេស ស៊ីរី។
លោក​ពណ៌នាក្រុមប្រឹក្សានេះ ថា​បាន​ទុកឱ្យតុលាការនេះ «ទទួល​បរាជ័យប្រកប​ដោយ​ភាពខ្វះខាត​ការគាំទ្រ»។​
បញ្ហា​ទីពីរគឺ​ថា នៅ​ក្នុង​ស្ថានភាពរបស់​ប្រទេស​ទាំង​ពីរ ដែល​ក្រុម​ប្រឹក្សា​នេះបាន​បញ្ជូនសំណុំរឿងទៅ​ គឺតំបន់ ដាហ្វ័រ (Darfur) នៅក្នុង​ប្រទេស ស៊ូដង់ (Sudan) កាល​ពី​ឆ្នាំ​២០០៥ និង​ប្រទេស លីប៊ី ​កាល​ពី​ឆ្នាំ​២០១១។ បន្ទាប់ការ​បោះឆ្នោត​ដើម្បីបញ្ជូនសេចក្តីណែនាំ ក្រុម​ប្រឹក្សា​នេះមិនបានផ្តល់ការ​គាំទ្រ​ផ្នែក​ការទូត​ដល់​តុលាការ​នេះ​ទេ ដើម្បី​ពិនិត្យ​មើលថា​ ដីការ​ចាប់​ខ្លួនដែល​តុលាការ​បាន​ចេញ ពិត​ជា​ត្រូវ​បាន​អនុវត្តឬ​យ៉ាងណា។​
លក្ខន្តិកៈ​ទីក្រុង​រ៉ូម (Rome Statute) ដែល​ជាសន្ធិ​សញ្ញា​ដែលបាន​បង្កើត​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ICC បាន​ដាក់​កម្រិត​ដល់​តុលាការ​ឱ្យ​ចោទប្រកាន់​បទឧក្រិដ្ឋកម្ម​អន្តរជាតិ តែនៅក្នុង​រដ្ឋ​ណា​ដែល «គ្មានលទ្ធភាព ឬ​គ្មាន​បំណង​ស៊ើប​អង្កេតនិង​កាត់ទោស»។ ជា​ធម្មតា បទ​ឧក្រិដ្ឋកម្ម​ដែលត្រូវបាន​ចោទប្រកាន់​ទាំងនោះ ត្រូវ​បានរក​ឃើញ​នៅ​តាម​បណ្តា​ប្រទេស​ ដែលមិនទាន់ចុះ​ហត្ថលេខា​លើ​លក្ខន្តិកៈ​នេះ​។ អាស្រ័យ​ហេតុ​នេះ ការ​ផ្តល់​សិទ្ធិពីសំណាក់​ក្រុម​ប្រឹក្សាសន្តិ​សុខ គឺត្រូវការជា​ចាំ​បាច់ដើម្បី​ឲ្យតុលាការ ICC ​ចាត់​វិធានការ។
តុលាការ ICC បាន​ឲ្យ​ដឹង​ថា​ នៅក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងទៅនេះ​ រឿងក្តី​ចំនួន​១៦​ ត្រូវ​បាន​បញ្ជូនទៅ​តុលាការ​នេះ ដោយមាន​រឿងក្តី​ចំនួន​៦​ស្ថិត​ក្នុង​ដំណាក់​កាលនៃការកាត់​សេចក្តី។ តុលាការ ICC​ បាន​ចេញ​ដីការ​ចាប់​ខ្លួនជាង​២០ករណី ដែល ការចាប់ខ្លួន​ចំនួន​៦ ត្រូវ​បានធ្វើ​រួចរាល់​ហើយ។
តុលាការ​បាន​បន្ថែម​ទៀត​ថា ការ​ស៊ើបអង្កេត​ចំនួន​៧កំពុង​ត្រូវ​បាន​អនុវត្ត​នៅប្រទេស​ អ៊ុយ​ហ្គាន់​ដា (Uganda) សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​កុង​ហ្គោ (DRC) សាធារណរដ្ឋ​អាហ្វ្រិ​ក​កណ្តាល (CAR) តំបន់​ដាហ្វ័រ (Darfur) កេនយ៉ា​ (Kenya) លី​ប៊ី (Libya) និងប្រទេស ​ខូ​ឌីវ័រ (Ivory Coast) ​និងបានចុះ​បញ្ជីក្នុង​ការ​ស៊ើប​អង្កេត​បឋមចំនួន​៨ នៅក្នុងប្រទេស​អាហ្គានីស្ថាន (Afghanistan) កូឡំប៊ី (Colombia) ហ្សចជៀ (Georgia) ហុងដូរ៉ាស់ (Honduras) នីហ្សីរីយ៉ា​ ( Nigeria) សាធារណរដ្ឋ​កូរ៉េ (Republic of Korea) ហ្គីណេ (Guinea) និងប្រទេស ម៉ាលី (Mali)។
ក្រុម​ប្រឹក្សា​សន្តិសុខចាត់​ទុក​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ ឬ​ទំនាក់​ទំនង​របស់ខ្លួន​ជាមួយ​តុលាការ​នេះ​ ថាគ្រាន់តែជា​ការរួមមេត្រីមួយយប់​ ជា​ជាង​អាពាហ៍​ពិពាហ៍​តែម្តង។​ ហើយ​គោល​ជំហរ​នេះត្រូវ​តែ​ផ្លាស់​ប្តូរ​ ប្រសិន​បើ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​នេះ​ចង់​បាន​នូវ​ការ​ជឿ​ទុកចិត្ត​ ចំពោះ​ការ​ប្តេជ្ញាចិត្តរបស់​ខ្លួនដើម្បី​លើកកម្ពស់​សន្តិភាព និង​សន្តិ​សុខ​អន្តរជាតិ។
លោក​ ឌីកឃើ ក៏​បានថ្លែង​ដែរ​ថា ដំណើការ​នៃ​ការដាក់ចេញ​សេចក្តី​ណែនាំ ​ត្រូវ​បាន​ធ្វើ​ឲ្យ​ទៅ​ជានយោបាយ។ លោក​បាន​ស្តីបន្ទោស​ភាគច្រើន​នៃ​ដំណើរ​ការ​នេះ​ទៅ​លើ​សមាជិកអចិន្រ្តៃយ៍បី​នៃក្រុម​ប្រឹក្សា​សន្តិសុខ ដែល​មិន​មែនជា​ភាគី​នៅ​ក្នុង​លក្ខន្តិកៈទីក្រុង​រ៉ូម ពោលគឺ​ប្រទេស ​រុស្សី (Russia) ចិន (China) និង ​សហរដ្ឋ​អាមេរិក (the United States)។
ពួកគេ​បាន​ប្រើប្រាស់​ដំណើរ​ការបញ្ជូន​សេចក្តីណែនាំ​ ឬ​មិន​បញ្ជូន​ ថា​ជា​មធ្យោបាយ​មួយ​ដើម្បី​ធានាឱ្យបាន​ថា សត្រូវ​របស់​ពួកគេ​ត្រូវ​បាន​កាត់​ទោស ហើយ​មិត​ភក្តិ​របស់​ពួកគេ​ត្រូវ​បានការពារ ជា​ជាងជា​មធ្យោបាយ​មួយ​ដើម្បី​ធានាថា​ យុត្តិធម៌​ត្រូវ​បាន​ផ្តល់​ឱ្យ។​
កាល​ពី​ខែ​កុម្ភះ ឆ្នាំទៅ រាល់សមាជិកទាំងអស់​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ បាន​បោះ​ឆ្នោត​គាំទ្រដើម្បី​បញ្ជូន​ស្ថានភាពនៅក្នុង​ប្រទេស លីប៊ី ទៅ​ឲ្យតុលាការ​ ICC។ តែ​ទោះ​យ៉ាង​ណា លោក​ ឌីកឃើ បាននិយាយថា បន្ទាប់​ពី​ការដួល​រលំ​របស់ ម៉ូម៉ា​ ហ្គា​ដាហ្វី (Moammar Ghadafi) ការ​គាំទ្រ​សម្រាប់ការ​ចេញ​ដីការ​ចាប់​ខ្លួន​បាន​ដួល​រលំ។​
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ក៏​បាន​និយាយ​ផងដែរថា​ សេចក្តី​សម្រេច​ពីរ​របស់​អង្គការ​សហប្រជាជាតិ កំពុងបំផ្លាញតុលាការ ICC ដោយការដាក់​កម្រិត​ដល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុរបស់​តុលាការនេះ។​
លោក ឌីកឃើ បាន​បន្ថែម​ទៀត​ថា បញ្ហា​ធំបំផុត​ចំនួន​ពីរ គឺ​បរាជ័យ​នៅក្នុង​ការអនុវត្ត​ដីការ​ចាប់​ខ្លួន សម្រាប់​ប្រធានាធិបតី​ ស៊ូដង់​ លោក អូម៉ា​ អាល់​បាសៀរ (Omar al Bashir) និង​មេបញ្ជាការ​នៃកងយោធានៃ​ចលនា​តស៊ូ​ព្រះ​ជាម្ចាស់ លោក ចូស្សែប កូនី (Joseph Kony)៕
XS
SM
MD
LG