ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិ​មនុស្ស​ទៅ​ក្រៅ​ប្រទេស​ខណៈតុលាការ​កោះ​ឲ្យ​ចូល​បំភ្លឺ


国会总建筑师艾耶斯(左)迎接圣诞树到来(美国之音杨晨拍摄)
国会总建筑师艾耶斯(左)迎接圣诞树到来(美国之音杨晨拍摄)
មេធាវី​ការពារ​ក្តី​លោក ចាន់ សាវ៉េត​ ដែល​ជា​មន្ត្រី​ការពារ​រំលោភ​សិទ្ឋិ​មនុស្ស​ដ៏​លេច​ធ្លោ​មួយ​ដែល​កំពុង​មាន​រឿង​ក្តី​ក្តាំ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​និយាយ​ថា កូន​ក្តី​របស់​លោក​បាន​ចេញ​ពី​កម្ពុជា​ហើយ​ដោយ​សារ​តែ​មាន​បេសកម្មចាំ​បាច់នៅ​ឯក្រៅ​ប្រទេស។
ការ​ចាក​ចេញ​របស់​លោក​ចាន់ សាវ៉េត​ នៅ​ពេល​ដែល​ដំណើរ​ការ​សាក​សួរ​កំពុង​ខិត​ជិត​ចូល​មក​ដល់។ ក៏ប៉ុន្តែ​មេធាវី​រូប​នេះ​បាន​អះ​អាង​ថា កូន​ក្តី​របស់​លោក​នឹង​បង្ហាញ​មុខ​ក្នុង​តុលាការ​តាម​ដិកាកោះ​របស់​តុលាការនៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។​
លោក​ចាន់ សាវ៉េត ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្កការ​សិទ្ឋិ​មនុស្ស​អាដហុក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដិកា​កោះ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៤​ខែ​សីហា​ខាង​មុខ​នេះ​ពី​បទ ​«ផ្តល់​ជំនួយ​ដល់​ចារី» តាម​មាត្រា​៥៤៤​នៃ​ក្រម​ព្រហ្មទណ្ឌ។ ប្រសិន​ណា​បើ​តុលាការ​រក​ឃើញ​ថា មាន​ទោស​ លោក​ចាន់ សាវ៉េត នឹង​ប្រឈម​នឹង​ការ​ជាប់​ពន្ឋនាគារ​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ។​
ចំណាត់ការ​របស់តុលាការ​បាន​កើតឡើង​៤៨​ម៉ោង​បន្ទាប់​ពីការប្រកាស​របស់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន កាលពី​ដើមខែ សីហា​ដោយ​ចោទ​ប្រកាន់​មិន​បង្ហាញ​អត្ត​សញ្ញាណ​ថា មាន​មន្ត្រី​សិទ្ឋិ​មនុស្ស​ម្នាក់​បាន​ផ្តល់​ជួយ​ជន​សង្ស័យ​ដែល​រដ្ឋា​ភិបាល​កំពុង​ស្វែង​រក​ចាប់​ខ្លួនចំនួន​៣​សែន​រៀល។​
លោក សំ សុខគង់​ មេធាវី​ការពារ​ក្តី​មួយ​រូប​ក្នុង​ចំណោមមេធាវី​ការ​ពារ​ក្តី​ចំនួនបួន​រូប​បាន​និយាយ​ថា​លោក​ចាន់ សាវ៉េត​ពេល​នេះ​កំពុង​មាន​បេសកម្ម​នៅ​ឯ​ក្រៅ​ប្រទេស។ លោក​បាន​និយាយ​ថា បេសកម្ម​នេះ​មិន​ជះ​ឥទ្ឋិពល​ដល់​ដំណើរ​ការណ៍​ស៊ើបអង្កេត​របស់​តុលាការ​ទេ។ លោក​បាន​អះអាង​ថា កូន​ក្តី​របស់​លោក​នឹង​មក​បង្ហាញ​ខ្លួន​តាម​កាល​កំណត់។
«តាម​ការ​កោះ​ហៅ​របស់​តុលាការ​មាន​ន័យ​ថា​កូន​ក្តី​របស់​ខ្ញុំ​ត្រូវ​តែ​ចូល​រួម​បំភ្លឺ​ដើម្បី​បញ្ជាក់​ការណ៍​ពិត​ដល់​តុលាការ​ទៅ​តាម​ដិការ​របស់​តុលាការ។ ហើយ​ខ្ញុំ​សង្ឃឹម​ថា គាត់​ចង​មក​បំភ្លឺ​ដើម្បី​បង្ហាញ​ការណ៍​ពិត​ដើម្បី​យុត្តិ​ធម៌​គាត់ ​និង​មក​ឲ្យ​ទាន់​មុន​ថ្ងៃ​២៤​ហ្នឹង»។​
លោក​ ឆែ វីះ​ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ដែល​បាន​ចេញ​ដិកា​កោះ​ហៅ​លោក​ចាន់ សាវ៉េត​នៅ​ថ្ងៃ​ពុធ​នេះ​មិន​អាច​ស្នើ​សុំ​សេច​ក្តី​អត្ថា​ធិ​ប្បាយ​បាន​ទេ។ ក៏​ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់ លោក​មេធាវី​ការ​ពារ​ក្តី​សំ សុខគង់​បាន​និយាយ​ថា ប្រសិន​ណា​បើ​លោក​ចាន់​សា​វ៉េត​មិន​បាន​ចូល​មក​បំភ្លឺ​តាម​ការ​កំណត់ តុលាការនឹង​ចេញ​ដិការ​កោះ​ហៅ​លើក​ទី​២​បន្ត​ទៀត។​
យោង​តាម​ច្បាប់ ប្រសិន​ណា​បើ​ជន​សង្ស័យ​ខក​ខាន​មិន​បាន​មក​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​ចំនួន​ពីរលើក​ទើប​ចុង​ក្រោយ​តុលាការ​ចេញ​ដិកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន។​
ក្រុមសង្គម​ស៊ីវិលកាល​ពី​សប្តាហ៍​មុន​បានអំពាវនាវ​ដល់តុលាការ​ឲ្យ​ស្ថិតនៅ​ឯករាជ្យ​ក្នុង​ ចំណាត់ការ​ របស់ខ្លួន​ និង​ទទូច​ដល់​ស្ថាប័ន​នីតិប្រតិបត្តិ​មិន​ត្រូវ​លូកដៃ​ក្នុងចំណាត់ការ​នេះ​ ហើយ​ពួកគេ​សង្ឃឹម​ថា​តុលាការ​នឹង​ជម្រះ​បទចោទ​ចំពោះ​សំណុំរឿង​លោក ចាន់សាវ៉េតទៅ​តាម​គតិយុត្ត​។
ការ​ចោទ​ប្រកាន់​រឿង​ការ​តវ៉ារំលោភ​កាន់​កាប់​ដីធ្លី​ឬ​អប្ប​គមន៍​ដីធ្លី​ជាពាក្យ​របស់​អាជ្ញាធរ​ នោះ ​កើតឡើង​នៅ​ក្នុង​ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ​កាលពី ​ខែមេសា។​ ការតវ៉ា​នោះ​បាន​ធ្វើ​ឲ្យ ​កុមារី​ម្នាក់អាយុ១៤ឆ្នាំ​ឈ្មោះ​ហេង ចាន់​ថា​បាន​ស្លាប់​ដោយសារ​ការបាញ់​ ប្រហារ​ពីអាជ្ញាធរ។​
ជាមួយ ​គ្នានេះដែរ​ ការចោទ​ប្រកាន់​រឿងពាក្យ​អបគមន៍​នេះ​បានធ្វើឲ្យ​មាន​ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ​ FM 105​ មេហ្គាហឺត ​ដោយសារ​ការ​ឆ្លើយ​ដាក់​ថា លោកមាន​ការពាក់ព័ន្ធ​ជាមួយ​ផែនការ​បង្កើត​តំបន់​អប​គមន៍ដើម្បីផ្តួលរំលំ​ រដ្ឋាភិបាល​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន៕
XS
SM
MD
LG