វ៉ាស៊ីនតោន៖ អ្នកជំនាញការព្រំដែនក្នុងប្រទេសបារាំងលោក ស៊ាន ប៉េងសែបានអះអាងថា លោកចង់បានចម្លើយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលគ្រោងនឹងទៅបំភ្លឺនៅរដ្ឋសភាអំពីបញ្ហាព្រំដែនទាក់ទងនឹងការមិនលុបចោលសន្ធិសញ្ញាព្រំដែនមួយចំនួនជាមួយប្រទេសវៀតណាមដែលលោកស៊ាន ប៉េងសែចាត់ទុកថា បានធ្វើឲ្យបាត់ទឹកដីកម្ពុជា។
មួយថ្ងៃមុនពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដាក់គម្រោងការទៅបំភ្លឺរឿងព្រំដែនដើម្បីជម្រះមន្ទិលសង្ស័យដែលថា រដ្ឋាភិបាលរបស់លោកធ្វើឲ្យបាត់បង់ទឹកដីនោះ អ្នកជំនាញការព្រំដែនក្នុងប្រទេសបារាំងគឺលោកស៊ាន ប៉េងសែបានអះអាងថា លោកចង់បានចម្លើយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនលើបញ្ហាបីយ៉ាងគឺការមិនលុបសន្ធិសញ្ញាដែលមិនស្របនឹងសន្ធិសញ្ញាទីក្រុងបារីស សន្ធិសញ្ញាដែលធ្វើឲ្យបាត់ព្រំដែនទឹក និងសន្ធិសញ្ញាដែលធ្វើឲ្យជនអន្តោប្រវេសន៍ចូលមកកម្ពុជា។ សន្ធិសញ្ញាទាំងនេះត្រូវគេដឹងថា ត្រូវរដ្ឋាភិបាលលោកហ៊ុន សែនបានចុះហត្ថលេខាក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
លោកស៊ាន ប៉េងសែ ប្រធានគណៈកម្មាការព្រំដែនកម្ពុជានៅស្រុកបារាំង បានអះអាងថា លោកនឹងតាមឃ្លាំមើល ថាតើលោក ហ៊ុន សែននឹងបញ្ជាក់យ៉ាងណាពីបញ្ហាដែលរដ្ឋាភិបាលលោកមិនបានលុបចោលកិច្ចព្រមព្រៀង ឬសន្ធិសញ្ញា ហើយមិនគោរពទៅតាមកិច្ចព្រមព្រៀងទីក្រុងបារីសឆ្នាំ១៩៩១ ដែលសរសេរច្បាស់លាស់ឲ្យធ្វើមោឃភាពរាល់សន្ធិសញ្ញាណាដែលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា។
មានសន្ធិសញ្ញាយ៉ាងតិច៤គឺសន្ធិសញ្ញាឆ្នាំ១៩៧៩ ឆ្នាំ១៩៨២ ឆ្នាំ១៩៨៣ និងឆ្នាំ១៩៨៥ ដែលកម្ពុជាត្រូវគេដឹងថា បានចុះហត្ថលេខាជាមួយប្រទេសវៀតណាមក្នុងពេលដែលវៀតណាមចូលឈ្លានពានទឹកដីកម្ពុជា។ កម្ពុជាក្រោយមក មិនគ្រាន់តែមិនលុបសន្ធិសញ្ញាទាំងឡាយជាមួយវៀតណាមទេ តែបានបង្កើតសន្ធិសញ្ញាបន្ថែមមួយទៀត ហើយបានចុះហត្ថលេខាកាលពីឆ្នាំ២០០៥ជាមួយប្រទេសវៀតណាម ដែលបណ្តាលឲ្យមានការតវ៉ាពីក្រុមអ្នកប្រជាធិបតេយ្យខ្មែរមួយចំនួន និងមានការចាប់ដាក់គុកផង នៅពេលនោះ។
ចំពោះបញ្ហាព្រំដែនទឹកត្រួតស៊ីគ្នាវិញ លោកស៊ាន ប៉េងសែបានដាក់សំណួរថា ហេតុអ្វីបានជារដ្ឋាភិបាលលោកហ៊ុន សែនទទួលស្គាល់ថា កោះត្រល់ជារបស់វៀតណាម?
«សំណួរទី២គឺថាលោក ហ៊ុន សែនបានចុះហត្ថលេខានៅក្នុងឆ្នាំ១៩៨២រឿងព្រំដែនសមុទ្រប្រវត្តិសាស្ត្រ គឺយើងខាតទឹកសមុទ្រហ្នឹងច្រើនណាស់ដល់ទៅ៣០០០០គីឡូមែតការ៉េរបស់យើង ដោយលោកហ៊ុន សែនហ្នឹងបានទទួលស្គាល់ថា កោះត្រល់ជារបស់យួន ហើយកោះពូឡូប៉ង់ស្យង់(កោះក្រចកសេះ)ជារបស់យួន»។
លោកស៊ាន ប៉េងសែ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលសម័យលោកសេនាប្រមុខ លន់ នល់បានបញ្ជាក់ថា កោះត្រល់ កោះពូឡូប៉ងស្យង់ជារបស់កម្ពុជា ថ្វីត្បិតតែវៀតណាមចូលមកកាន់កាប់ក្តី។
ក្រៅពីបញ្ជាក់ថា កោះពុលឡូវ៉ៃ(កោះអាចន៍សេះ)ជារបស់កម្ពុជារួចស្រេចហើយនោះ លោកប៉េងសែអះអាងថា កម្ពុជាមិនដែលទទួលស្គាល់ថា កោះទាំងពីរនេះជារបស់វៀតណាមម្តងណាទេ រហូតទល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចុះហត្ថលេខាជាមួយវៀតណាមនោះ។
លោកស៊ាន ប៉េងសែបានអះអាងបន្ថែមថា ដោយសារបញ្ហាកម្ពុជាចុះហត្ថលេខាជាមួយវៀតណាមកាលពីឆ្នាំ១៩៨២នោះហើយបានជារដ្ឋាភិបាលក្រុងហាណូយនិងរដ្ឋាភិបាលក្រុងបាងកកបានចុះហត្ថលេខាជាមួយគ្នា នៅឆ្នាំ១៩៩៧ លើព្រំដែនសមុទ្រត្រួតស៊ីគ្នាដោយមិនឲ្យកម្ពុជាដឹង។ ដោយឡែក បញ្ហាមួយទៀត លោកស៊ាន ប៉េងសែបានបញ្ជាក់ថា លោកចង់ដឹងថា ក្រោមសន្ធិសញ្ញាទសវត្សរ៍១៩៨០នោះ តើជនអន្តោប្រវេសន៍វៀតណាមប៉ុន្មាននាក់ហើយដែលបានមករស់នៅលើទឹកដីកម្ពុជា?
លោកស៊ាន ប៉េងសែអះអាងថា ពលរដ្ឋវៀតណាមត្រូវអនុញ្ញាតឲ្យមករស់នៅលើទឹកដីកម្ពុជាដោយសេរី ក្រោមសន្ធិសញ្ញាឆ្នាំ១៩៨៣ដោយមានទាំងលិខិតអនុញ្ញាតពីនាយករដ្ឋមន្ត្រីផង។ លោកថ្លែងថាបញ្ហាសំខាន់តើហេតុអ្វីបានជារដ្ឋាភិបាលលោកហ៊ុន សែនមិនព្រមលុបចោលសន្ធិសញ្ញាដែលផ្ទុយពីសន្ធិសញ្ញាទីក្រុងបារីស។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានបញ្ជាក់ហើយថា រដ្ឋាភិបាលរបស់លោកមិនដែលធ្វើឲ្យបាត់បង់ឬកាត់ទឹកដីឲ្យបរទេសទេ ។ លោកហ៊ុន សែនបានប្រកាសជាសាធារណៈកាលពីសប្តាហ៍មុនថា លោកគ្រោងនឹងទៅបំភ្លឺនៅសភានៅថ្ងៃ៩សីហាខាងមុខ អំពីរឿងចោទប្រកាន់នានាទាក់ទងនឹងបញ្ហាព្រំដែន។ ការប្រកាសនេះធ្វើឲ្យក្រុមអ្នកវិភាគមានការភ្ញាក់ផ្អើល។
«កុំថាហ៊ុន សែនខ្លាចនុះ ហើយនិយាយឲ្យអស់រឿង។ ជម្រះបញ្ជីគ្នាម្តងនៅក្នុងសភា។ កន្លងទៅ ខ្ញុំចេះតែសរសេរឆ្លើយ តែលើកនេះខ្ញុំសុំបួនម៉ោងឆ្លើយតែមួយសំណួររបស់អ្នកឯងទេ។ ខ្ញុំសុំបួនម៉ោង ដឹងស្រាប់ហើយហ៊ុន សែននុះ»។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានអះអាងថា លោកស្វាគមន៍សុច្ឆន្ទៈរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែលោកមើលទៅហាក់ដូចជាលោកហ៊ុន សែននឹងធ្វើសេចក្តីថ្លែងការណ៍ច្រើនជាងការបើកឲ្យសួរដេញដោលគ្នា។ លោកឡៅ ម៉ុងហៃបានអះអាងថា ការបើកឲ្យមានការសួរសំណួរនោះជាការត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញដែលបានចែងថា នាយករដ្ឋមន្ត្រី ឬរដ្ឋាភិបាលត្រូវឆ្លើយនឹងសំណួរនៅសភាម្តងក្នុងមួយសប្តាហ៍។
«រួចតាំងពីករកើតសភាហ្នឹងមក តាមដឹងអត់មានថ្ងៃដែលមានសំណួរចម្លើយច្រើនទេ។ ប្រហែលជាមានខ្ទង់១០ដងប៉ុណ្ណឹង តាមមើលទៅ»។
មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៊ីរងគ្រោះដោយសារការដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តស្វាយរៀង កាលពីឆ្នាំ២០០៩។ លោកកំពុងនិរទេសខ្លួននៅក្រៅប្រទេស ក្រោយពីការដកបង្គោលនោះ។ លោកសម រង្ស៉ីបានវាយប្រហារលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជារឿយៗលើបញ្ហាព្រំដែននេះ តែគេមិនដឹង ថាតើការបំភ្លឺនៅរដ្ឋសភារបស់លោកហ៊ុន សែននេះអាចបើកឱកាសដល់លោកសម រង្ស៉ីឆ្លើយឆ្លងជាមួយលោកហ៊ុនសែន ឬសភាអំពីការវិលត្រឡប់មកកម្ពុជាវិញដើម្បីចូលរួមការបោះឆ្នោតឬយ៉ាងណាទេ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៉ី បាននិយាយថាលោកមិនហ៊ានសន្និដ្ឋានថា ការបំភ្លឺនៅសភារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមានទាក់ទងជាមួយនឹងច្រកផ្លូវដែលអាចពិភាក្សាចរចាគ្នារឿងការវិលត្រឡប់របស់សម រង្ស៉ី ឬយ៉ាងណាទេ មុនពេលលោកហ៊ុន សែនថ្លែងការណ៍នោះ។
បញ្ហាព្រំដែនជាបញ្ហារស៊ើបដែលនាំឲ្យគណបក្សជំទាស់និងគណបក្សគ្រប់គ្រងប្រទេសយកមកប្រើជាប្រធានបទដើម្បីកេងចំណេញនយោបាយរៀងខ្លួន៕

«ដែលគោរពហ្នឹងគឺគោរពឲ្យសន្ធិសញ្ញាណាជាអាថ៌ដែលប៉ះពាល់ដល់បូរណភាពទឹកដីត្រូវទុកជាមោឃៈ ហើយគេបញ្ជាក់ថា សន្ធិសញ្ញាហ្នឹងត្រូវចែងក្នុងរដ្ឋធម្មនុញ្ញផង។ លោកហ៊ុន សែនមិនបានគោរពរដ្ឋធម្មនុញ្ញហ្នឹងផង និងអត់លុបចោលសន្ធិសញ្ញាផង»។លោកស៊ាន ប៉េងសែ