ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ថា​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​មិន​អាច​សង្គ្រោះ​ជាតិ​បាន​ទេ


លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន
ក្រោយ​ពី​គណ​បក្ស​សម រង្ស៊ី និងគណ​បក្ស​សិទ្ឋិ​មនុស្ស​បាន​ព្រម​ព្រាង​គ្នា​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ក្នុង​គោល​បំណង​ផ្តួល​រំលំ​របប​លោក​ហ៊ុន សែន​តាម​រយៈបោះ​ឆ្នោត លោក​ហ៊ុន​សែន​ បាន​បញ្ចេញ​ប្រតិកម្ម​ថា ចលនានេះ​មិន​អាច​សង្គ្រោះ​ជាតិ​បាន​ទេ។ លោក​បាន​និយាយ​ថា គណ​បក្ស​គ្រប់​គ្រង​អំណាច​មិន​ខ្លា​ច ហើយ​ក៏មិន​បារម្ភពី​ការ​បង្កើត​ចលនា​នេះ​ដែរ។​

លោក​កឹម​សុខា​ ប្រធាន​គណ​បក្ស​សិទ្ឋិ​មនុស្ស និង​លោក​សម រង្ស៊ី ប្រធាន​គណ​បក្ស​សម រង្ស៊ី កំពុង​ធ្វើ​យុទ្ឋនាការ​នៅ​សហគមន៍​អឺរ៉ុប​ សហ​រដ្ឋ​អា​មេរិក ជប៉ុន និង​កាណាដា​ ដើម្បី​ដាក់​សម្ភាធ​លើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ដើម្បី​បង្ក​លទ្ធភាព​ឲ្យ​លោកសម រង្ស៊ី​បាន​វិល​ត្រឡប់​ចូល​កម្ពុជា​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។​

លោក​ហ៊ុន សែន​បាន​អះ​អាង​ថា សម្ភាធ​អន្តរ​ជាតិ​មិន​អាច​ជួយ​ក្នុង​ករណី​នេះ​បាន​ទេ។ លោក​បាន​បញ្ជាក់​ថា បុគ្គល​ដែល​ធ្វើ​ខុស​ត្រូវ​ផ្តទ្ទា​ទោស៕
XS
SM
MD
LG