វ៉ាស៊ីនតោន —
គណបក្សប្រឆាំងក្នុងប្រទេសកម្ពុជាបានប្រកាសជាឯកតោភាគីផ្អាកការប្រជុំរបស់គណៈកម្មការចម្រុះរវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីការចរចាក្នុងពេលកន្លងមកហាក់បោះជំហានម្តងទៅមុខនិងម្តងនៅទ្រឹងមួយកន្លែង ហើយស្នើឱ្យមានជំនួបកំពូលរវាងគណបក្សទាំងពីរដើម្បីធ្វើសេចក្តី សម្រេចជាគោលការណ៍អំពីរបៀបនៃការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតនិងកាលបរិច្ឆេទនៃការបោះឆ្នោតឡើងវិញ។
សេចក្តីថ្លែងការណ៍ជាចំហររបស់គណបក្សសង្គ្រោះជាតិនៅល្ងាចថ្ងៃច័ន្ទបានបញ្ជាក់ថា៖ «គណបក្សសង្គ្រោះជាតិយល់ឃើញ ថាការជួបប្រជុំរវាងគណៈកម្មការចម្រុះនៃគណបក្សទាំងពីរមិនអាចដោះស្រាយបញ្ហាជាអាទិភាពក្នុងក្របខណ្ឌនៃការរៀបចំការកែទម្រង់ការបោះឆ្នោតក្នុងពេលខាងមុខឱ្យស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋសំដៅធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅ ដោយសេរីនិងយុត្តិធម៌បានឡើយ»។
គណបក្សប្រឆាំងបានចោទថាការចរចាកន្លងមកនេះគឺគ្រាន់តែជាយុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាចក្នុងការអូសបន្លាយពេលវេលានិងគ្មានឆន្ទៈក្នុងការកែទម្រង់ការបោះឆ្នោតឡើយ។
គណបក្សប្រជាជនកម្ពុជានៅមិនទាន់មានប្រតិកម្មតបវិញយ៉ាងណាទេ ប៉ុន្តែក្នុងពេលធ្វើសន្និសីទកាសែតក្រោយការប្រជុំចុងក្រោយកាលពីថ្ងៃច័ន្ទលោកប៊ិន ឈិនប្រធានក្រុមការងារចរចានៃគណបក្សកាន់អំណាចបញ្ជាក់ថាខ្លួនមិនចង់ផ្អាកការចរចាទេហើយយល់ព្រមចរចាពីការកែទម្រង់ស្ថាប័នបោះឆ្នោតមួយដែលអាចទទួលយកបានគ្រប់ភាគី។
ការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ខែកក្កដាកន្លងមកនេះមិនបានធ្វើឱ្យគណបក្សប្រឆាំងសុខចិត្តទទួលយកលទ្ធផលឆ្នោតឡើយដោយចោទប្រកាន់មានការលួចបន្លំនិងភាពមិនប្រក្រតីយ៉ាងច្រើនហើយទាមទារឱ្យមានការបោះឆ្នោតឡើងវិញព្រមទាំងកែទម្រង់ស្ថាប័នបោះឆ្នោតជាតិ៕