ប្រធានឃុំរបស់គណបក្សសិទ្ធិមនុស្សម្នាក់ក្នុងចំណោម១៨នាក់បានចាប់ផ្តើម បំពេញទស្សនៈកិច្ចជាប្រវត្តិសាស្ត្ររយៈពេលមួយខែរបស់លោកនៅសហរដ្ឋ អាមេរិកហើយ។
លោក ប៊ុត សារុតអាយុ៦៤ឆ្នាំជាមេឃុំឫស្សីស្រុក ស្រុកពាមជខេត្តព្រៃវែងបានមកដល់រដ្ឋវ៉ាស៊ីនតោនកាលពីយប់ថ្ងៃ១៦ខែមេសា ដើម្បីជួបជាមួយនឹង សហគមន៍ខ្មែរនិងមន្ត្រីសរអាតាមមូលដ្ឋានក្នុងរដ្ឋវ៉ាស៊ីនតោននិងរដ្ឋការលី ហ្វ័រញ៉ាជាបន្តបន្ទាប់។
លោកបានថ្លែងប្រាប់វីអូអេក្នុងកិច្ចសម្ភាសតាមប្រព័ន្ធSkypeពេលមកដល់សរអា ថាទស្សនៈកិច្ចសិក្សារបស់លោកនេះគឺដើម្បីស្វែងរកបទពិសោធន៍នានាពី សហគមន៍ក្នុងប្រទេសអាមេរិកដែលលោកអាចយកទៅអភិវឌ្ឍនៅកម្ពុជាបាន។ លោកបានអំពាវនាវឲ្យពលរដ្ឋខ្មែរអាមេរិកាំងជួយគាំទ្រលោកដែរ។
លោក សារុតជាប់ឆ្នោតកាលពីថ្ងៃទី៣មិថុនាឆ្នាំ២០១២។
លោកកឹម សុខា អតីតៈប្រធានគណបក្សសិទ្ធិមនុស្ស ហើយបច្ចុប្បន្នជាអនុ ប្រធានគណបក្សសង្គ្រោះជាតិអះអាងថាលោកនឹងនាំមេឃុំទាំង១៨នាក់មក បំពេញទស្សនៈកិច្ចសិក្សាជាបន្តរបន្ទាប់ទៀតនៅប្រទេសអាមេរិក។ លោក អះអាងថាលោកបាននាំពួកគេពីរនាក់ទៅកាន់ប្រទេសបារាំងរួចហើយៗលោក គ្រោងនឹងនាំទៅកាន់ប្រទេសអូស្ត្រាលីទៀត។
ដោយបានអះអាងពីការគោរពទៅតាមការសន្យាថានឹងនាំមេឃុំណាដែល ជាប់ឆ្នោត មកកាន់សរអានិងប្រទេសដ៏ទៃទៀតនោះ លោក កឹម សុខាបាន អះអាងថាគោលបំណងរបស់លោកគឺចង់ផ្លាស់ប្តូររបៀបគ្រប់គ្រងនៅកម្ពុជាឲ្យរួចផុតពីកម្អែលកុម្មុយនីស្ត ហើយអភិវឌ្ឍប្រទេសតាមរបៀបប្រជាធិបតេយ្យ។ ការបង្ហាញមុខ មេឃុំរបស់គណបក្សសិទ្ធិមនុស្សដែលប្តូរទៅគណបក្សសង្គ្រោះ ជាតិក្នុងប្រទេសអាមេរិកដូច្នេះត្រូវធ្វើឡើងតែប៉ុន្មានខែមុនការបោះឆ្នោតជា សាកលដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨កក្កដាឆ្នាំ២០១៣។