ក្រោយសន្និសីទសារព័ត៌មានច្រានចោលសេចក្តីរាយការណ៍របស់ការសែត The Wall Street Journal ដែលចោទថាកម្ពុជាបើកដៃឱ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅសមុទ្ររាម មន្ត្រីកម្ពុជាអញ្ចើញអ្នកសារព័ត៌មានក្នុងស្រុកធ្វើទស្សនកិច្ចបង្ហាញមូលដ្ឋានយោធាដ៏ចំណាស់នៅខេត្តព្រះសីហនុមួយនេះ។
កម្រងរូបភាព៖ កម្ពុជាបើកបង្ហាញមូលដ្ឋានទ័ពសមុទ្ររាមដើម្បីបំបាត់ការចោទពីវត្តមានកងទ័ពចិន

១
អ្នកសារព័ត៌មានម្នាក់មើលពីក្នុងរថយន្តក្រុងមួយទៅកាន់ទិដ្ឋភាពផែសំចតនាវាល្បាតនៃកងទ័ពជើងទឹកកម្ពុជា ក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

២
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី (ឆ្វេង) និងលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើសន្និសទីសារព័ត៌មាននៅក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

៣
លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ ធ្វើបឋកថាតាមការបញ្ចាំង slide ទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

៤
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បង្ហាញអ្នកសារព័ត៌មាននូវអគារ Boat Maintenance Facility ដែលសាងសង់ដោយសហរដ្ឋអាមេរិក ទៅកាន់អ្នកយកព័ត៌មានដែលត្រូវបានអញ្ជើញឲ្យទស្សនាមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

៥
អ្នកសារព័ត៌មានពិនិត្យនិងថតរូបភាពនៅខាងក្នុងអគារ Boat Maintenance Facility នៅក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

៦
រថយន្តដឹកអ្នកកាសែតបើកលើផែកប៉ាល់ចម្បាំងក្នុងអំឡុងទស្សនកិច្ចពិសេសមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

៧
អ្នកសារព័ត៌មានមួយរូបថតរូបភាពនៃនាវាល្បាតរបស់កងទ័ពជើងទឹកកម្ពុជា នៅក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

៨
ក្រុមអ្នកសារព័ត៌មានកម្ពុជាមួយក្រុមឈរនៅរានហាលនៃអគារប្រចាំការល្បាតរួម ក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

៩
អ្នកសារព័ត៌មានម្នាក់នៃទូរទស្សន៍ BTV News ឈរផ្សាយព័ត៌មានពីមុខអគារប្រចាំការល្បាតរួម ក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

១០
ទិដ្ឋភាពនៃមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)