ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានទទួលស្គាល់ជាផ្លូវការនូវពាក្យស្នើសុំបង្កើតគណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគណបក្សនេះបានដាក់ពាក្យស្នើសុំជាលើកទី២នៅក្រសួងមហាផ្ទៃកាលពីថ្ងៃសុក្រសប្តាហ៍មុន។
គណបក្សសង្គ្រោះជាតិ គឺជាគណបក្សថ្មីមួយដែលមានការបង្កើតឡើងដោយមានការរួមបញ្ជូលគ្នាជាគណបក្សតែមួយរបស់គណបក្សសម រង្ស៊ី របស់លោកសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា សម្រាប់ការចូលរួមការបោះឆ្នោតជាសកលនៅខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើលិខិតឆ្លើយតបជាផ្លូវការថា ក្រសួងមហាផ្ទៃបានទទួលសេចក្តីជូនដំណឹងស្តីពីសំណើស្នើសុំបង្កើតគណបក្សសង្គ្រោះជាតិដែលមានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៣៨ ផ្លូវ១៩៧២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ។
លោកបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិត្រូវបំពេញបែបបទ និងលក្ខខណ្ឌដូចមានចែងនៅក្នុងជំពូកទី៥ នៃមាត្រាទី២០នៃច្បាប់ស្តីពីការបង្កើតគណបក្សនយោបាយ។
«យើងបានទទួលពាក្យរបស់គាត់ដែលសុំបង្កើតហ្នឹង។ សុំឲ្យបំពេញបែបបទនៅក្នុងមាត្រា២០ទៀត គឺក្នុងនោះគឺដែលបានកំណត់ថាមានសមាជិក៤.០០០នាក់ក្នុងច្បាប់មានកំណត់ហ្នឹងដើម្បីចុះបញ្ជី»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិបាននិយាយថាលោកអបអរសាទរចំពោះគណបក្សសង្គ្រោះជាតិ ដែលបានទទួលស្គាល់ពីក្រសួងមហាផ្ទៃ លោកបានមានប្រសាសន៍ថា នេះជាជោគជ័យជំហានទី១សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
«នៅក្នុងជំហានទី២ តទៅទៀតយើងនឹងបំពេញសំណុំបែបបទ ដើម្បីធ្វើទៅតាមច្បាប់ដែលតម្រូវ។ ហើយពីព្រោះតាំងពីការដែលយើងដាក់ពាក្យសុំបើកគណបក្សថ្មីហ្នឹងយើងបានបំពេញតាមផ្លូវច្បាប់ហើយ។ ខ្ញុំជឿថាមិនមានឧបសគ្គផ្លូវច្បាប់ណាមួយដែលក្រសួងមហាផ្ទៃនឹងមិនអនុញ្ញាតឲ្យនោះទេ»។
ការទទួលស្គាល់ជាផ្លូវការរបស់ក្រសួងមហាផ្ទៃចំពោះពាក្យស្នើសុំបង្កើតគណបក្សនយោបាយរបស់គណបក្សសង្គ្រោះជាតិបានធ្វើឡើងស្របពេលនឹងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិបានរៀបចំពិធីទទួលស្វាគមន៍សមាជិកមកពីគណបក្សនរោត្តមរណឫទ្ធិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនមួយចំនួននៅក្នុងទីក្រុងភ្នំពេញ។
យ៉ាងតិចមានសមាជិកប្រមាណជាង១០០នាក់មកពីគណបក្សទាំងបីបានចូលរួមជាមួយនឹងគណបក្សសង្គ្រោះជាតិក្រោមការចូលរួមស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់នៃគណបក្សនេះនៅក្នុងសង្កាត់ភ្នំពេញថ្មី ក្រុងភ្នំពេញ។
អ្នកស្រី ជុំ ស្រីពេជ្រ អាយុ២៥ឆ្នាំ ដែលបានអះអាងថា ជាអតីតសមាជិកប្រជាជនកម្ពុជាបាននិយាយថា ការចូលរួមរបស់អ្នកស្រីជាមួយនឹងគណបក្សសង្គ្រោះជាតិគឺបានធ្វើឡើងដោយស្ម័គ្រចិត្ត ដោយមិនមានការបង្ខិតបង្ខំទេ។ អ្នកស្រីបាននិយាយទៀតថា មូលហេតុដែលអ្នកស្រីចូលរួមជាមួយនឹងគណបក្សសង្គ្រោះជាតិ ដោយសារតែអ្នកស្រីគ្មានជំនឿទៅលើគណបក្សប្រជាជនកម្ពុជាតទៅទៀតថានឹងអាចជួយជាតិនឹងប្រជាជនបាន។
«ចុះចូលជាមួយគណបក្សប្រជាជន ខ្ញុំនៅតែលំបាក នៅតែគ្មានស្អីហូប។ រាល់ថ្ងៃនេះ ខ្ញុំគ្មានស្អីហូបទេ ហើយជួនកាលប្តីខ្ញុំឈឺ កូនខ្ញុំឈឺ គ្មានគណបក្សប្រជាជនណាដែលមកជួយខ្ញុំ។ ម្លោះហើយ ខ្ញុំគិតថាមានតែសុំដកខ្លួនពីគណបក្សប្រជាជន ចូលគណបក្សប្រជាធិបតេយ្យ»។
គណបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើងតាមការចចារគ្នាចំនួនពីរថ្ងៃ រវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី ដែលបានជួបប្រជុំគ្នាកាលពីអំឡុងខែកក្កដានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕