មហោស្រពតន្ត្រីខ្មែរប្រារព្ធឡើងជាលើកទី១នៅហូលីវូដ
មហោស្រពតន្ត្រីខ្មែរនឹងត្រូវប្រារព្ធឡើងជាលើកទី១នៅហូលីវូដ សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤នេះ ដោយមានអ្នកសិល្បៈខ្មែរអាមេរិកាំង និងអ្នកសិល្បៈខ្មែរមកពីប្រទេសកម្ពុជាចូលរួមសម្តែង។ អ្នកស្រីសៀក ស្មីត ដែលជាអ្នករៀបចំមហោស្រពនេះបានអញ្ជើញមកកាន់បន្ទប់ផ្សាយរបស់វីអូអេនៅរដ្ឋធានី Washington កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅនេះ ដើម្បីចេញសេចក្តីប្រកាសជាផ្លូវការអំពីយុទ្ធនាការស្វែងរកការគាំទ្រក្នុងការរៀបចំមហោស្រពតន្ត្រីខ្មែរនេះ។ លោក អុឹម សុធារិទ្ធនៃវីអូអេជួបសម្ភាសអ្នកស្រី ដើម្បីស្វែងយល់អំពីដំណើរការរៀបចំនេះ៕