ភ្នំពេញ៖ លោកម៉ម សូណង់ដូនាយកស្ថានីយវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថាលោកបានត្រៀមខ្លួនរួចហើយដើម្បីតតាំងតាមផ្លូវតុលាការក្នុងការចោទប្រកាន់ថាលោកជាប់ពាក់ព័ន្ឋនិងការបង្កើតតំបន់អបគមន៍ខុសច្បាប់ក៏ប៉ុន្តែលោកបានសំណូមពរឲ្យតុលាការប្រកាន់ជំហរអព្យាក្រិតដើម្បីចៀសវាងអ្នកដែលឆ្លើយទម្លាក់កំហុសដាក់លោក។
ការបញ្ចេញប្រតិកម្មរបស់លោកម៉ម សូណង់ដូបានកើតមានឡើងក្រោយពីប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានរាំងខ្ទប់យុទ្ឋនាការផ្តិតមេដៃដើម្បីស្នើសុំឲ្យដោះលែងលោកឲ្យមានសេរីភាពឡើងវិញ។
កាលពីថ្ងៃពុធលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានរាំងខ្ទប់ញត្តិស្នាមផ្តិតមេដៃដើម្បីស្នើសុំឲ្យដោះលែងលោកម៉ម សូណង់ដូ ដោយលោកហ៊ុន សែនបាននិយាយថា ស្នាមផ្តិតមេដៃទាំងនេះមិនអាចជួយលោកម៉ម សូណង់ដូបានទេពីព្រោះនេះជាកិច្ចការរបស់តុលាការ។
ឆ្លើយប្រាប់តាមរយៈមន្ត្រីអង្កការសង្គមស៊ីវិលមួយចំនួនដែលបានចូលជួបលោកម៉ម សូណង់ដូក្នុងមានជាមិត្តភក្តិដែលធ្លាប់ស្គាល់គ្នានៅថ្ងៃព្រហស្បតិ៍នេះ។ លោកអំ សំអាត មន្ត្រីស៊ើបអង្កេតការរំលោភសិទ្ឋិមនុស្សរបស់អង្កការលីកាដូ បានបញ្ជាក់ថា លោកម៉ម សូណង់ដូបានបង្ហាញថា លោកជាមនុស្សស្អាតស្អំនិងទាមទារឲ្យតុលាការរកយុត្តិធម៌ជូនលោក។
«គិតថាគាត់អត់បានធ្វើអ្វីខុសទេ។ បើគាត់ធ្វើអ្វីខុស គាត់មិនបានត្រឡប់មកវិញឲ្យគេចាប់នោះទេ។អញ្ចឹងគាត់សង្ឃឹមថា នឹងធ្វើការតទល់គ្នា និងស្វែងរកយុត្តិធម៌ចំពោះមុខច្បាប់»។
លោកម៉ម សូណង់ដូរ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យត្រូវបានអាជ្ញាធរចាប់ខ្លួនរួច ហើយត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្នកាលពីខែកក្កដាក្រោមបទចោទប្រកាន់ចំនួនបួនចំណុចធំៗពាក់ព័ន្ឋនិងការបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកហ៊ុន សែន។
លោកសុខ សំអឿនមេធាវីការពារក្តីលោកម៉ម សូណង់ដូកាលពីថ្ងៃអង្គារបានដាក់ពាក្យសុំទៅតុលាការក្រុងភ្នំពេញដើម្បីស្នើសុំឲ្យដោះលែងកូនក្តីរបស់លោកឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
លោកសុខ សំអឿនបានថ្លែងការពារកូនក្តីរបស់លោកថា តាមអង្គហេតុនៃការចោទប្រកាន់ តុលាការមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីឈានទៅរកការឃុំខ្លួនកូនក្តីរបស់លោកទេ។
«ដូចជាមិនអាចគ្រប់គ្រាន់បានទេ។ ដូចជាពាក្យគ្រាន់តែថា ឮគេថា។ ហើយតាមរយៈប៊ុន ឆនក្តី ប៊ុន រដ្ឋាក្តីដែលបាននិយាយតាមវិទ្យុគេនិយាយថា អ្វីដែលគេធ្វើនោះមិនជាប់ពាក់ព័ន្ឋនឹងលោកម៉ម សូណង់ដូទេ»។
សមាគមអ្នកប្រជាធិបតេ្យរបស់លោកម៉ម សូណង់ដូនៅថ្ងៃព្រហស្បតិ៍នេះបានធ្វើពីធីបុណ្យសូត្រមន្តតាមជំនឿប្រពៃណីខ្មែរដើម្បីបួងសួងឲ្យលោកបានឆាប់ដោះលែងចេញពីពន្ឋនាគារ។
ការចាប់ខ្លួនលោកម៉ម សូណង់ដូបានកើតមានឡើងក្រោយពីមានការបង្ក្រាបដោយអំពើហឹង្សាមួយ ពាក់ព័ន្ឋនឹងការទន្ទា្រនចាប់យកដីធ្លីក្នុងភូមិប្រម៉ា ឃុំកំពុងដំរី ស្រុកឆ្លូងខេត្តក្រចេះ កាលពីខែឧសភា។
រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់កងកម្លាំងជាច្រើនរាប់រយនាក់ប្រដាប់ ដោយអាវុធស្វ័យប្រវត្តិ ដោយបូករួមទាំងឧទ្ឋម្ភាគចក្រចំនួនពីរគ្រឿង បានបណ្តាលឲ្យកុមារី ម្នាក់ឈ្មោះហេង ចាន់ថាអាយុ១៤ឆ្នាំត្រូវបានសម្ថកិច្ចបាញ់សម្លាប់។
មានជនសង្ស័យចំនួនប្រាំពីរនាក់ត្រូវបានអាជ្ញាធរប្រកាសស្វែងរកចាប់ខ្លួន។ លោកហ៊ុន សែនកាលពីថ្ងៃពុធបានអះអាងថាមានជនសង្ស័យបួននាក់យ៉ាងតិចក្នុងចំណោមប្រាំពីរនាក់បានចេញសារភាពហើយលោកកំពុងប្រកាសស្វែងរក លោកប៊ុន រដ្ឋាដែលជាមេគំនិតក្នុងរឿងនេះឲ្យចេញសារភាព៕