វ៉ាស៊ីនតោន៖ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីស.រ.អា.លើកនេះ ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋនានា កំពុងសំឡឹងមើលបេក្ខជនប្រធានាធិបតីយស.រ.អា.ណា ដែលអាចជួយសហគមន៍និងប្រទេសកំណើតពួកគេ។
ការប្រកួតប្រជែងយកតំណែងប្រធានាធិបតីយស.រ.អា.រវាងលោកប្រធានាធិបតី ប៉ារ៉ាក់ អូបាម៉ានៃគណបក្សប្រជាធិបតេយ្យ និងលោកមីត រ៉ុមនីនៃគណបក្ស សាធារណរដ្ឋ កំពុងធ្វើការឃោសនារកសម្លេងឆ្នោតយ៉ាងស្រួចស្រាលទៅតាម កម្មវិធីនយោបាយរបស់ពួកអស់លោករៀងៗខ្លួនដើម្បីទាក់ទាញយកសម្លេង គាំទ្រនៅថ្ងៃបោះឆ្នោតទី៤ខែវិច្ឆិកាខាងមុខ។
ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលបានរួចផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហម ហើយកំពុងរស់នៅតាម បណ្តារដ្ឋជាច្រើនក្នុងស.រ.អា. បានអះអាងថា ពួកគេកំពុងសម្លឹងមើល ថាតើបេក្ខជនណាមួយអាចផ្តល់ផលប្រយោជន៍ដល់សហគមន៍ខ្មែរនិងប្រទេសកម្ពុជា។
លោកចាន់លី គុជ ពលរដ្ឋខ្មែរអាមេរិកាំងក្នុងរដ្ឋម៉ារីឡែន បានអះអាងថា លោក ចេញទៅបោះឆ្នោតជារៀងរាល់អាណតិ្ត ដូចពលរដ្ឋខ្មែរអាមេរិកាំងដទៃទៀតដែរ ដើម្បីជ្រើសរើសមេដឹកនាំស.រ.អា.ណា ដែលផ្តល់ជីវភាពរស់នៅធូរធារដល់ជនជាតិអាមេរិកាំង និងជនជាតិអាមេរិកាំងដើមកំណើតខ្មែរ ហើយគិតគូពីសេរីភាព ប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ជាប្រទេសកំណើតផងដែរ។
«ចំពោះប្រជាពលរដ្ឋខ្មែរ ខ្ញុំឃើញថា វាជាកិច្ចការមួយដែលចាំបាច់ត្រូវតែធ្វើការ សម្រេចចិត្ត ថាតើយើងជ្រើសយកការពង្រីកពង្រឹងសេដ្ឋកិច្ចនៅក្នុងសង្គមក្នុង ប្រទេសអាមេរិក ឬមួយយើងគិតគូរដល់ប្រទេសខ្មែរយើងដែលកំពុងតែស្ថិតនៅ ក្នុងដំណាក់កាលរៀបចំប្រទេសយើងឲ្យបានចម្រើន រុងរឿង។ហើយផ្នែកខាងសិទ្ធិមនុស្ស សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យក៏កំពុងត្រូវការការជ្រោមជ្រែងពីប្រទេសមហាអំណាចនោះដែរ។ ដូច្នេះហើយ ធ្វើការសម្រេចចិត្ត ខ្ញុំយល់ថា មិនជាការពិបាកទេចំពោះប្រជាពលរដ្ឋខ្មែរក្នុងពេលដែលអាមេរិកាំងបោះឆ្នោតរើសប្រធានាធិបតីនេះ»។
លោកអះអាងថា នៅអាណតិនេះលោកនឹងមិនបោះឆ្នោតជូនគណបក្សរបស់លោកទេ ដោយសារបេក្ខជនប្រធានាធិបតីមកពីគណបក្សជាដៃគូមានគោលនយោបាយល្អដែលលោកចាត់ទុកថា ប្រសើរជាងបេក្ខជនគណបក្សលោក។
ពលរដ្ឋខ្មែរអាមេរិកាំងដែលបោះឆ្នោតជូនគណបក្សសាធារណរដ្ឋភាគច្រើនគិតដល់ភាពរុងរឿងនៃប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពពេញលេញនៅក្នុងប្រទេសកម្ពុជា ដែលគណបក្សសាធារណរដ្ឋមាននយោបាយការបរទេសប្រឆាំងនឹងអំណាចផ្តាច់ការ របបជិះជាន់ក្នុងពិភពលោក។ ចំណែកពលរដ្ឋខ្មែរអាមេរិកាំងដែលបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យគឺពលរដ្ឋខ្មែរអាមេរិកាំងដែលគិតគូពីជីវភាពធូរធាររបស់ពលរដ្ឋខ្មែរនៅក្នុងប្រទេសអាមេរិក ប្រាក់ឧបត្ថមសង្គម សន្តិសុខផ្ទៃក្នុងប្រទេសជាដើម។
លោកគួង ឃុន ពលរដ្ឋខ្មែរអាមេរិកាំងរស់នៅក្នុងសង្កាត់លីន រដ្ឋម៉ាសាជូសេត បានថ្លែងប្រាប់វីអូអេថា លោកនិងគ្រួសារត្រូវទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋអាមេរិកាំង។ លោកអះអាងថា លោកត្រូវតែមានចំណែកក្នុងការជ្រើសរើសមេដឹកនាំដ៏ល្អមួយដែលអាចគ្រប់គ្រងប្រទេសបាន ដោយមិនចង់ឃើញប្រទេសធ្លាក់ចុះអន់ថយនោះទេ។
«វាមានផលប្រយោជន៍ច្រើន បើសិនជា ឧទាហរណ៍ថា យើងបោះឲ្យនរណាម្នាក់ ហើយគេគិតគូរពីជនជាតិអាស៊ីយើង មិនមែនតែខ្មែរទេ ឲ្យតែប្រជាជនភាគតិច ដែលនៅលើសកលលោក ដែលនៅប្រទេសអាមេរិកនេះ ដែលគេគិតគូរពីរឿង ហ្នឹង។ អាហ្នឹងក៏ជាការមួយដែលមានប្រយោជន៍ដល់ជនជាតិខ្មែរដែរ»។
ទោះជាយ៉ាងណាក៏ដោយ លោកគួងអះអាងថាមកដល់ពេលនេះលោកមិនទាន់សម្រេចចិត្តឡើយទេថា បេក្ខជនណាមួយក្នុងចំណោមបេក្ខជនទាំងពីរដែលលោកកំណត់ក្នុងចិត្តលោក។ លោកអះអាងថា លោកត្រូវការពេលវេលាតាមដាននិងពិចារណាបន្តទៀត ហើយនឹងរង់ចាំដល់២សប្តាហ៍មុនការបោះឆ្នោត ទើបសម្រេចចិត្តថា បេក្ខជនណាមួយដែលលោកគិតថា ជាអ្នកអាចដឹកនាំប្រទេសបាន។
បញ្ហាស្តារសេដ្ឋកិច្ចរបស់ស.រ.អា.ឲ្យរីកចម្រើនរួចផុតពីវបត្តិ បញ្ហាបង្កើតការងារធ្វើ បញ្ហាអន្តោប្រវេសន៍ បញ្ហាធានាសុខភាពនិងនយោបាយការបរទេសសំខាន់ៗខ្លះ ក្លាយទៅជាប្រធានបទដ៏ក្តៅដែលគូប្រជែងជាបេក្ខជនប្រធានាធិបតីទាំងពីរគឺលោកបារ៉ាក់ អូបាម៉ា និងលោកមីត រ៉ុមនី កំពុងវាយប្រហារគ្នាទៅវិញទៅមកដើម្បីទាញយកសម្លេងគាំទ្រមុនការបោះឆ្នោតជាង២ខែនេះ។ លោកមីត រ៉ុមនីបេក្ខជនខាងគណបក្សសាធារណរដ្ឋបានវាយប្រហារដល់រដ្ឋបាលលោកបារ៉ាក់ អូបាម៉ា ថាបានធ្វើឲ្យចុះអន់ថយផ្នែកសេដ្ឋកិច្ច មានឱភាពថវិកា ចំណាយលើសចំណូល ជំពាក់បំណុលបរទេសច្រើន និងមិនបានធ្វើតាមការសន្យា។ លោក រ៉ុមនីបានផ្តល់នូវយុត្តិសាស្រ្តរបស់លោកក្នុងការជួយឲ្យរីកចម្រើនផ្នែក សេដ្ឋកិច្ច ដូចជាការទាញយកប្រយោជន៍ពីប្រភពធនធានរ៉ែ ផ្តល់ឲ្យមនុស្សពេញវ័យ និងក្មេងនូវមុខជំនាញនានា ពង្រីកពាណិជ្ជកម្មក្នុងស្រុក បញ្ចុះការចំណាយលើសចំណូលនិងជំរុញដល់ពាណិជ្ជកម្មខ្នាតតូចដែលបង្កើតការងារច្រើន។ ប៉ុន្តែលោកអូបាម៉ាបានការពាររដ្ឋាភិបាលរបស់លោកដោយនិយាយថា ការចុះឱនភាពសេដ្ឋកិច្ច ចំណាយ ច្រើនជាងចំណូល និងការអត់ការងារធ្វើដ៏ច្រើននោះគឺកើតមានឡើងយូរមកហើយ ហើយពលរដ្ឋអាមេរិកាំងដឹងគ្រប់គ្នាពីរឿងនេះ គឺមុនពេលដែលលោកចូលកាន់ដំណែង។ លោកបានវាយប្រហារគោលនយោបាយលោកមីត រ៉ុមនីខ្លះថា ដូចនឹងគោលនយោបាយមួយទសវត្សរ៍កន្លងមកដែលមានលក្ខណៈអន់ថយ។
លោកសំដៅទៅលើគោលនយោបាយលោកអតីតប្រធានាធិបតី ចច ដាប់ប៊ែលយូប៊ូស។
លោកថ្លែងថាការរីកចម្រើនផ្នែកសេដ្ឋកិច្ចខ្លាំងគឺត្រូវពឹងលើអ្នកមានចំណូលថ្នាក់កណ្តាលជាច្រើន។ លោកជឿថា នយោបាយរបស់លោកអាចនាំឲ្យសេដ្ឋកិច្ចរីកចម្រើនគឺផ្តល់ការអប់រំ និងហ្វឹកហ្វឺន ការប្រើប្រាស់ធនធានរ៉ែ ការស្រាវជ្រាវ ការសាសង់ហេដ្ឋារចនាសម្ព័ន្ធ ការប្រមូលពន្ធ ដែលអាចបង្កើតការងារធ្វើច្រើន និងកាត់បន្ថយចំណាយច្រើនជាងចំណូល។
លោក យ័ប គឹមទឹង ពលរដ្ឋខ្មែរអាមេរិកាំងក្នុងរដ្ឋវីជីនៀ បានអះអាងថា លោកនឹងទៅបោះឆ្នោតរើសមេដឹកនាំដែលគោរពពាក្យសន្យា ដែលអាចដឹកនាំប្រទេសឲ្យបានជឿនលឿន។
លោកថ្លែងថា សំឡេងឆ្នោតក្នុងចំណោមពលរដ្ឋខ្មែរអាមេរិកាំងបែកខ្ញែកខ្លះ ដែរដោយសារពលរដ្ឋខ្មែរខ្លះបោះឆ្នោតដល់គណបក្សប្រជាធិបតេយ្យដែលគិតបញ្ហាផ្ទៃក្នុងច្រើនជាងក្រៅប្រទេស មិនដូចជាគណបក្សសាធារណរដ្ឋ តែមានអ្នកខ្លះសម្រេចចិត្តបោះឆ្នោតជូនគណបក្សសាធារណរដ្ឋ ដែលគេគិតថា ជួយដល់ប្រទេសកម្ពុជាច្រើន ដូចជាផ្នែកប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សជាដើម។
«ខ្មែរយើងមួយចំនួនទៀតដែលថា ចង់ឃើញគណបក្សខ្លះដែលថា ជួយទៅស្រុកខ្មែរយើងបានច្រើនជាង ពីព្រោះគេឃើញថា ក្រុមអាមេរិកាំងខ្លះអាចលូកដៃទៅស្រុកខ្មែរបានច្រើនជាងក្រុមមួយផ្សេងទៀត»។
ពលរដ្ឋខ្មែរប្រមាណជិតកន្លះលាននាក់ដែលបានរត់ភៀសខ្លួនពីប្រទេសកម្ពុជា គេចចេញពីការកាប់សម្លាប់របស់ពួកខ្មែរក្រហម កាលពីទសវត្សរ៍១៩៧០ កំពុងរស់នៅតាមរដ្ឋនានាលើទឹកដីអាមេរិក។ ពលរដ្ឋកម្ពុជាខ្លះបានក្លាយជាពលរដ្ឋ អាមេរិកាំង ពលរដ្ឋខ្លះមិនបានដាក់ពាក្យសុំចូលសញ្ជាតិអាមេរិកាំងទេដែលធ្វើឲ្យបាត់សិទ្ធិបោះឆ្នោត។
អ្នកស្រី សារ៉ា ប៉ូលីម សកម្មជនខាងតស៊ូមតិនៃអង្គការ United Cambodian Community នៅឯរដ្ឋកាលីហ្វ័រញ៉ា ដែលជារដ្ឋមានជនជាតិខ្មែរច្រើនជាងគេនៅស.រ.អា. បានអះអាងថា នៅឆ្នាំនេះអង្គការរបស់អ្នកស្រីបានជួយពលរដ្ឋកម្ពុជា ប្រមាណ៥ពាន់នាក់បានចុះឈ្មោះ ដាក់ពាក្យសុំសញ្ជាតិអាមេរិកាំង ហើយបានភ្ជាប់ទំនាក់ទំនង ធ្វើឲ្យមានការយល់ដឹងច្រើនពីសហគមន៍ខ្មែរ។ អ្នកស្រីអះអាងថា ពលរដ្ឋខ្មែរអាមេរិកាំងក្នុងសង្កាត់ឡូសអាន់ជឺឡេស នឹងមានទម្រង់បែបបទចុះឈ្មោះបោះឆ្នោតបកប្រែជាភាសាខ្មែរ ជាលើកដំបូងដែលពុំធ្លាប់មានពីមុន ដោយសារការគិតគូរពីរដ្ឋការអាមេរិកាំង។
«ដូច្នេះខ្ញុំគិតថា នេះជាឆ្នាំដ៏សំខាន់ជាងគេបំផុតដែលសហគមន៍ខ្មែរនឹងចូលរួមច្រើនក្នុងការបោះឆ្នោតឆ្នាំ២០១២»។
អ្នកស្រីអះអាងថា សហគមន៍ខ្មែរក្នុងរដ្ឋកាលីហ្វ័រញ៉ាបានយល់ដឹងពីតម្លៃរបស់ពួកគេ ដែលជាម្ចាស់សហគមន៍ យល់ពីការដែលពួកគេត្រូវចូលរួមក្នុងការបោះឆ្នោតផ្លាស់ប្តូរគោលនយោបាយដោយការប្រើសន្លឹកឆ្នោតមួយសន្លឹកដើម្បីការ ផ្លាស់ប្តូរក្នុងសហគមន៍របស់ពួកគេ ដែលមានកម្រិតទាបខាងជីវភាព មានការយល់ដឹងតិចខាងភាសា វប្បធម៌ និងសិទ្ធិផ្សេងៗផងនោះ។
អ្នកស្រី ហ៊ឹម ស៊ីនួន ពលរដ្ឋខ្មែរនៅទីក្រុងស៊ីអាថុល រដ្ឋវ៉ាស៊ីនតោនដែលចូលរួមពាក់ព័ន្ធជ្រៅក្នុងនយោបាយ បានអំពាវនាវឲ្យពលរដ្ឋខ្មែរអាមេរិកាំងចូលរួមក្នុងការបោះឆ្នោតនិងកិច្ចការសហគមន៍ដើម្បីឲ្យសិទ្ធិជាជនជាតិភាគតិច របស់កម្ពុជាត្រូវគេទទួលស្គាល់ និងគ្មានការរំលោភបំពាន។
អ្នកស្រីបានអះអាងថា អ្នកនយោបាយខ្លះបានតាក់តែងច្បាប់មិនសមរម្យ ហើយរំលោភដល់សហគមន៍។ ហើយបើជនជាតិខ្មែរអាមេរិកាំងមិនចូលរួម ពាក់ព័ន្ធទេនោះ គេនឹងគ្មានដំណឹង រួចខកខានក្នុងការចូលរួមតវ៉ាលុបបំបាត់ច្បាប់នោះ។ ទីចុងបំផុត សិទ្ធិនានានឹងត្រូវគេរំលោភបំពាន ហើយគេគ្មានអ្នកចូលរួមដែលគិតគូរជំនួសសហគមន៍នោះទេ៕