ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិខ្មែរនៅក្រុង Long Beach ​រៀន​ពីប្រជាធិបតេយ្យ ​និង​រៀន​ចូលសញ្ជាតិ


ជនជាតិ​ខ្មែរ​នៅ​ទីក្រុង Long Beach រដ្ឋ ​California ​ខំរៀន​អំពី​ការ​ចូល​សញ្ជាតិ។
ជនជាតិ​ខ្មែរ​នៅ​ទីក្រុង Long Beach រដ្ឋ ​California ​ខំរៀន​អំពី​ការ​ចូល​សញ្ជាតិ។

ជនជាតិ​ខ្មែរ​នៅរដ្ឋ ​California ​នឹង​បាន​ការ​ជួយ​សម្រួល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​នេះ។

ដោយសារ​មាន​ខ្មែរ​ច្រើន​ ដូច្នេះ​សម្ភារៈ​បោះឆ្នោត​មាន​សរសេរ​ជា​ភាសា​ខ្មែរ។ នៅ Long Beach​ សិស្សខំរៀន​ការ​ចូល​សញ្ជាតិ។​ វីអូអេ​ខ្មែរ​រាយ​ការណ៍​ពីក្រុង ​Long Beach​ រដ្ឋ ​California។

នៅ​សហគមន៍​ខ្មែរ​ក្រុង Long Beach​នេះ ​ជន​អន្តោ​ប្រវេសន៍​ខ្មែរ​រៀន​ពី​ប្រជាធិបតេយ្យ​នៅ​អាមេរិក។

កម្មវិធី​នេះ​ជួយ​ឲ្យ​គេ​មាន​សញ្ញាត​ផង​ បាន​បោះឆ្នោត​ប្រធានាធិបតី​ផង។

អ្នកស្រី​សារា ​ផល្លីន នាយិកា​ប្រតិបត្តិ​សហគម​ខ្មែរក្រុង Long Beach​និយាយ​ថា៖

«គេ​មិន​គ្រាន់តែ​បាន​រៀនចូល​សញ្ជាតិ​ទេ​ គឺ​គេ​អាច​ចូលរួម​សកម្មភាព​ពលរដ្ឋ​ រៀន​និង​យល់​ដឹង​ពី​ដំណើរ​ការ​បោះឆ្នោត​ និង​សកម្មភាព​នានា​ក្នុង​នាម​ជា​ពលរដ្ឋ»។

នៅឆ្នាំ​នេះ​ ខ្មែរ​នៅ​ទីនេះ​នឹង​បាន​ការ​ជួយ​សម្រួល។​ សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឆ្នេរ​ខាង​លិច​នេះ​មាន​ខ្មែរ​ច្រើន​ ដែល​នាំឲ្យ​គេ​សរសេរ​ភាសា​ខ្មែរ​លើ​ឯកសារ​បោះឆ្នោត។

ដូច្នេះ​អ្នកស្រីឡន​ វួច​កំពុង​ខំរៀន​ណាស់។

«ខ្ញុំមក​នៅទី​នេះ ​អត់​ចេះ​ភាសា​អង់គ្លេស​ គឺ​ថា​ ពិបាក​បន្តិច។​ រាល់​ថ្ងៃទៅ​រៀន ​ESL ​ចេះ​បន្តិចៗ។​ ខ្ញុំចង់​ចូល​ទៅ​បោះឆ្នោត​នឹងគេ​ដែរ​ ដើម្បី​ឲ្យ​ដឹង​ថា ​គេ​បោះឆ្នោត​ហ្នឹង​វាយ៉ាងម៉េច? ​ខ្ញុំមាន​អារម្មណ៍​ដូច​ថា​ ភ័យ​ផង ​សប្បាយ​ផង​ ចង់​ទៅ​បោះឆ្នោត​ តែ​ខ្វះ​មិនទាន់​បាន​ចូល​សញ្ជាតិ​ នៅ​កន្លះ​ឆ្នាំទៀត។​ រាល់ថ្ងៃ​ខំរៀន​ឲ្យចេះ​ទៅ​ ដើម្បី​ដាក់​ឈ្មោះ​ចូល​សញ្ជាតិ​នឹង​គេ»។

អ្នកស្រី​វួច​គិត​ថា ​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ចុះ​ជា​រៀប​វារៈ​ចម្បង​ ព្រោះ​សាច់​ញាតិ​ខ្លះ​បាត់​បង់​ការងារ​ធ្វើ។

«កូនស្រី​ខ្ញុំកាល​មុន​ធ្វើការ​នៅ​ធនាគារ ​បាន​បីបួន​ឆ្នាំ​ដែរ​ តែ​ត្រូវ​អត់​ការងារ​ធ្វើ​គឺ​ ​អត់ការ​ធ្វើឆ្នាំ​ទៅម៉ិច​ ហើយ​កូន​ប្រសា​ក៏​អត់ការ​ធ្វើ​ដែរ។​ អត់​ការធ្វើ​បីបួន​ប្រាំឆ្នាំ​ហើយ។​ ដល់​អញ្ចឹង​ទៅ​ ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​នាំ​គ្នា​ទៅ​លេង​ស្រុក​ខ្មែរ។ ​ហើយ​មក​វិញ​នឹង​ទៅ​រកការ​ធ្វើ​ តែ​មិន​ដឹង​រកបាន​ឬអត់។ ​ពិបាក​ចិត្ត​ពេក​បាន​ជា​ទៅលេង​ស្រុក​ខ្មែរ»។

ជួន​កាល​ការរៀន​សូត្រ​មាន​លក្ខណៈ​តាន​តឹង។

Michel​ Skidmore ​អ្នក​ជា​ស្ម័គ្រ​ចិត្ត​នៅ​សហគមន៍​ខ្មែរ​ក្រុង ​Long Beach។

«ខ្ញុំ​គិត​ថា ​សំណួរ​ខ្លះ​ពិបាក​ និង​ស្មុគស្មាញ​បំផុត ​ឧទាហរណ៍​ សំណួរ​ថា ​តើ​រដ្ឋាភិបាល​អាមេរិក​បង្ហាញ​លទ្ធិ​ប្រជាធិបតេយ្យ​ពីរ​របៀប​ដូម្តេច?​ បើ​អ្នក​សួរ​ពលរដ្ឋ​អាមេរិកាំង​តាមផ្លូវ​ មាន​មិន​ច្រើន​ទេ​ដែល​ អាច​ឆ្លើយ​បាន​នោះ។​ ផ្នែក​ល្អបំផុត​គឺពួក​គេចង់​មក​រៀន។​ ពេលគេ​ធ្វើអ្វីខុស​គឺអត់​បញ្ហា ​គេសើច។​ គេ​មក​ទីនេះ​ សប្បាយ​ណាស់​ ​អញ្ចឹង​ហើយ​បាន​ថា​ នេះ​ជា​រឿង​ល្អ​បំផុត»៕

ប្រែសម្រួលដោយ ពិន ​ស៊ីសុវណ្ណ

XS
SM
MD
LG