ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​យក​ព័ត៌មានខ្មែរម្នាក់ត្រូវ​បាន​សម្លាប់​នៅ​ខេត្ត​រតនៈគិរី


មន្ត្រី​នគរបាល​និយាយថា សាក​សពរបស់​លោក ​ហង្ស សេរី​ឧត្តម​ អាយុ​៤៤​ឆ្នាំ ដែល​ធ្វើ​ការ​ឲ្យ​កាសែត​វរជនខ្មែរ​ ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​អង្គារ ​នៅ​ក្នុង​ឃ្លប់​ក្រោយ​​​នៃ​រថយន្ត​មួយ​នៅ​ក្នុង​ខេត្ត​រតនគិរី។
មន្ត្រី​នគរបាល​និយាយថា សាក​សពរបស់​លោក ​ហង្ស សេរី​ឧត្តម​ អាយុ​៤៤​ឆ្នាំ ដែល​ធ្វើ​ការ​ឲ្យ​កាសែត​វរជនខ្មែរ​ ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​អង្គារ ​នៅ​ក្នុង​ឃ្លប់​ក្រោយ​​​នៃ​រថយន្ត​មួយ​នៅ​ក្នុង​ខេត្ត​រតនគិរី។
ភ្នំពេញ៖ នគរបាល​នៅ​កម្ពុជា​កំពុង​ស៊ើប​អង្កេត​ឃាតកម្ម​លើអ្នក​យក​ព័ត៌មាន​ដែលធ្វើសេចក្តីរាយការណ៍​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​អំពើពុក​រលួយ។ ជំនួញ​ខុស​ច្បាប់​នៃ​ឈើ​ហ៊ុប​ដ៏​មាន​តម្លៃ​គឺ​ជា​បញ្ហា​ដ៏​ចម្បង​នៅ​កម្ពុជា ហើយ​អ្នក​យក​ព័ត៌មាន​ និង​សកម្មជន​ដែល​ព្យាយាម​ផ្សព្វផ្សាយ​អំពី​រឿង​នេះ ​ជានិច្ចកាល​ទទួល​រង​ការគំរាម​កំហែង។
មន្ត្រី​នគរបាល​និយាយថា សាក​សពរបស់​លោក ​ហង្ស សេរី​ឧត្តម​ អាយុ​៤៤​ឆ្នាំ ដែល​ធ្វើ​ការ​ឲ្យ​កាសែត​វរជនខ្មែរ​ ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​អង្គារ ​នៅ​ក្នុង​ឃ្លប់​ក្រោយ​នៃ​រថយន្ត​មួយ​នៅ​ក្នុង​ខេត្ត​រតនគិរី។
លោក​ រិន រតនៈ គឺ​ជា​និពន្ធ​នាយកនៃ​កាសែត​វីរជនខ្មែរ ដែល​ចេញផ្សាយ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ ថ្លែងថា៖
«គាត់​សរសេរ​ព័ត៌មាន​ទូទៅ​នៅក្នុង​ខេត្ត​ តែ​អត្ថបទ​គាត់​ភាគ​ច្រើន​ទាក់​ទង​នឹង​បទ​ល្មើស​ព្រៃ​ឈើ ដូច​ជា​ការ​ដឹក​ជញ្ជូន​ឈើ និង​ការ​កាប់​ឈើ​ខុស​ច្បាប់​ជាដើម។ គឺ​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ប៉េអឹម​ម្នាក់​ (ដែល) គាត់​ពាក់​ព័ន្ធ​នឹង​ការ​រក​ស៊ីឈើ»។​

ប៉ុន្តែ​ខណៈដែល​រឿង​ជា​ច្រើន​របស់​គាត់​ត្រូវ​បាន​សរសេរ​អំពី​ដែន​ដី​ដ៏រសើបនេះ លោក រិន រតនៈ និយាយ​ថា គាត់​មិន​បាន​ដឹង​អំពី​ការ​គំរាម​កំហែង​ពីមុនៗ​លើ​អ្នក​យក​ព័ត៌មាន​រូប​នេះ​ទេ។ គាត់​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ឆាប់​រហ័ស។
«ខ្ញុំ​គា្រន់​តែ​អំពាវនាវ​សុំ​ឲ្យ​គាត់​រក​ឃាតករ​ពិត​ប្រាកដ​មក​ផ្តន្ទាទោស​ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរង​គ្រោះ​តែ​ប៉ុណ្ណឹង»។
ការ​កាប់​ឈើ​ខុស​ច្បាប់​គឺ​ជា​បញ្ហា​ដ៏​លេចធ្លោ​មួយ​នៅ​កម្ពុជា។ សកម្មជន និង​អ្នក​យកព័ត៌មាន​មួយ​ចំនួន​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដោយ​អំពើ​ហិង្សានៅ​ពេល​ពួក​គេ​ព្យាយាម​លាត្រដាង​បញ្ហានេះ។
នៅ​ខែ​មេសាកន្លង​ទៅ​នេះ លោក ឈុត វុទ្ធី​ ដែល​ជា​សកម្មជន​បរិស្ថាន​ម្នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​អាថ៌កំបាំង​ ខណៈដែល​លោក​ចុះ​ទៅ​ស៊ើប​អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​កោះ​កុង​។
​នគរបាល​មូលដ្ឋាន​និយាយថា វាលឿន​ពេក​ក្នុង​ការ​ភ្ជាប់​មរណភាព​របស់​លោក​ ហង្ស​ សេរី​ឧត្តម​ ទៅ​នឹង​សេក្តីរាយការណ៍​របស់​គាត់។ លោក​ អែម វុន គឺ​ជា​អធិការ​នគរបាលស្រុកនៅ​ខេត្ត​រតនៈគិរី។
«ឥឡូវ​យើង​កំពុង​ស៊ើប​អង្កេត​រឿង​ហ្នឹង គឺ​ស៊ើប​អង្កេត​យ៉ាង​ស៊ីជម្រៅ​បំផុតអំពី​ចំណុច​ហ្នឹង ថា​តើ​គាត់​ស្លាប់​ហ្នឹង​គឺស្លាប់​ដោយសារ​គំនុំ​ ពាក្យ​សម្តី ឬក៏​គាត់​ប៉ះ​ពាល់​នឹង​វិជ្ជា​ជីវៈរបស់​គាត់​ ឬ​យ៉ាង​ម៉េច គឺ​យើង​កំពុង​ស៊ើប​អង្កេត​ហើយ​រឿង​ហ្នឹង។ ឲ្យ​យើង​កំណត់យ៉ាង​ណានោះ​ គឺកំណត់ថា​មិន​ទាន់​បាន​ទេ»។

កាល​ពី​ថ្ងៃ​ពុធ អង្គ​ការ​សិទ្ធិមនុស្ស​មួយ​ចំនួន​ឲ្យដឹងថា មរណភាព​របស់​លោក ហង្ស សេរី​ឧត្តម គឺជា​និន្នាការ​នៃ​អំពើ​ហិង្សា​ដ៏​កើន​ឡើង​ប្រឆាំង​នឹង​អ្នកយក​ព័ត៌មាន​ នៅ​ទូទាំង​តំបន់។
ប្រែសម្រួល​ដោយ អ៊ឹម សុធារិទ្ធ
XS
SM
MD
LG