រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឲ្យពលរដ្ឋកុំសងកម្ចីអនឡាញខុសច្បាប់
ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំប្រជាពលរដ្ឋកុំសងកម្ចីអនឡាញដែលមិនបានចុះបញ្ជីត្រឹមត្រូវ និងត្រូវប្តឹងសមត្ថកិច្ចប្រសិនបើមានការគំរាមកំហែង ឬរករឿងណាមួយ។ អ្នកឃ្លាំមើលសង្គមយល់ថា ការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអំពីកម្ចីអនឡាញនេះ គឺជារឿងល្អ ហើយអាចឈានទៅលុបបំបាត់ក្រុមកម្ចីអនឡាញខុសច្បាប់ទាំងនោះបាន ប្រសិនបើអាជ្ញាធរចាត់វិធានការដោយមានប្រសិទ្ធភាព។ អ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឲ្យវីអូអេរាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕
កម្មវិធីនីមួយៗ
-
១៤ កុម្ភៈ ២០២៥
អ្នកនយោបាយនិងអ្នកតាមដានបន្តជំរុញឲ្យ គ.ជ.ប ពង្រឹងឯករាជ្យភាព