ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សម្តែង​ការ​សោកស្តាយ​ចំពោះ ការវាយប្រហារ​គ្រាប់​បែក​នៅ បូស្តុន


ការវាយប្រហារ​នោះ​បាន​សម្លាប់​មនុស្ស​បីនាក់​និង​បណ្តាល​ឱ្យ​មនុស្ស១៧០នាក់​ទៀត​រង​បួស។
ការវាយប្រហារ​នោះ​បាន​សម្លាប់​មនុស្ស​បីនាក់​និង​បណ្តាល​ឱ្យ​មនុស្ស១៧០នាក់​ទៀត​រង​បួស។
ភ្នំពេញ៖ នៅ​ថ្ងៃ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​ហ៊ុន សែន ​បាន​ចែក​រំលែក​ជាមួយ​សហរដ្ឋ​អាមេរិក​នូវ​ការសោកស្តាយ​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ក្រុង​បូស្តុន​ រដ្ឋ​ម៉ាសាឈូសេត​ដោយ​ប្រើ​គ្រាប់បែក​នៅ​ឯ​កន្លែង​រត់​ម៉ា​រ៉ា​តុង​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ។ ការវាយប្រហារ​នោះ​បាន​សម្លាប់​មនុស្ស​បីនាក់​និង​បណ្តាល​ឱ្យ​មនុស្ស១៧០នាក់​ទៀត​រង​បួស។

លោក​ហ៊ុន សែន ​បានធ្វើ​សេចក្តី​អត្ថាធិប្បាយ​ខ្លី​មួយ​ដោយ​ផ្ទាល់មាត់​ក្នុង​ពិធី​សម្ពោធ​អគារ​មួយ​ក្នុង​ខេត្តកំពត ​ដោយ​ចាត់ទុកថា​ការវាយ​ប្រហារ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។

«ស្ថានភាព​ដែល​កំពុងមាន​នៅក្នុង​ប្រទេស​កម្ពុជា ​បែរជា​កើតមាន​ការផ្ទុះ​គ្រាប់បែក​នៅ​សហរដ្ឋ​អាមេរិក​នៅ​បូ​ស្តុ​ន ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការរត់​ប្រណាំង​ម៉ា​រ៉ា​តុង​ដែល​ខ្ញុំ​សុំចូល​រួម​ការ​សោកស្តាយ​ជាមួយ​សហរដ្ឋ​អាមេរិក​អំពី​បញ្ហា​ទាក់ទង​ជាមួយ​ឧក្រិដ្ឋកម្ម​ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​ស៊ីវិល​ដែល​កំពុង​រត់ប្រណាំង»។

លោក​ហ៊ុន សែន បាន​ឆក់យក​ឱកាស​នោះ​ប្រៀបធៀប​ជាមួយ​នឹង​គ្រោះថ្នាក់​ចរា​ច​រណ៍​នៅក្នុង​ប្រទេស​កម្ពុជា​និង​បទឧក្រិដ្ឋ​នានា​ដែល​បានកើត​ឡើង​ក្នុងអំឡុង​រយៈពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​បី​ថ្ងៃ​ដែល​ទើបនឹង​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ។

លោក​ចាត់ទុកថា​គ្រោះថ្នាក់​ក្នុង​រយៈពេល​បុណ្យជាតិ​នេះ​បាន​ក្លាយជា​រឿង​ធម្មតា​ប៉ុន្តែ​មិនបាន​បង្ក​វិនាសកម្ម​ធ្ងន់ធ្ងរ​ទេ។

«ជាធម្មតា​ទៅ​ហើយ​សម្រាប់​ប្រទេស​របស់​យើង​សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​និង​បទល្មើស​ផ្សេងៗ​ដែល​បាន​កើតឡើង​នៅក្នុង​ពេល​ចូលឆ្នាំ​ប៉ុន្តែ​គ្មាន​ហេតុការណ៍​ណាមួយ​ដែល​ធ្ងន់ធ្ងរ​កើតឡើង​ដូចជា​ការផ្ទុះ​គ្រាប់បែក ​ការរត់​ជាន់គ្នា​ ឬ​អគ្គិភ័យ​មាន​ទំហំ​ធំ​នោះ​ទេ»។
គួររំលឹក​ថា​គ្រាប់បែក​ចំនួន​ពីរ​គ្រាប់​បាន​ផ្ទុះ​ក្នុង​ហ្វូងមនុស្ស​ក្នុងពេលដែល​កីឡាករ​ម៉ា​រ៉ា​តុង​កំពុង​ប្រកួត៕
XS
SM
MD
LG