ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការបរទេស​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​នៅ​ចិន​៧​នាក់


រូប​ថត​ឯកសារ៖ លោក​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)
រូប​ថត​ឯកសារ៖ លោក​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)

ពលរដ្ឋ​ខ្មែរ​ទាំង​៧​រូប​នោះ​​ មាន​ស្រី​៦​រូប​ និង​បុរស​១​រូប​ ដែល​មាន​អាយុ​ចន្លោះ​ពី​២៤​ឆ្នាំ​ដល់​៣៥​ឆ្នាំ​ ត្រូវ​បាន​មេខ្យល់​បោក​ឲ្យ​ទៅ​រៀប​ការ​ និង​ធ្វើការ​ក្នុង​ប្រទេស​ចិន​ ចន្លោះ​ឆ្នាំ​២០១២​ ដល់​ឆ្នាំ​២០១៤។

រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​កម្ពុជា​ លោក​ ហោ ណាំហុង បាន​ជំរុញ​ឲ្យ​ស្ថាន​អគ្គកុងស៊ុលរបស់​ខ្លួន​ប្រចាំ​ទីក្រុង​ក្វាងចូវ​ប្រទេស​ចិន ផ្តល់​ទិដ្ឋាការ​ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន៧​រូប​ដែល​ចាញ់​បោក​មេ​ខ្យល់ឲ្យ​បាន​ឆាប់ ​ដើម្បី​ឲ្យ​ពួក​គេ​បាន​ត្រឡប់​មក​កម្ពុជា​វិញ។​ ការ​ជំរុញ​នេះ​ធ្វើឡើង​ ស្រប​ពេលដែល​ក្រសួង​ការបរទេស​កំពុងធ្វើ​ការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​ស្វែង​រក​មេខ្យល់​ជួញដូរ​មនុស្ស​មក​ផ្តន្ទា​ទោស​តាម​ផ្លូវច្បាប់។ ​

សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ដោយ​ក្រសួង​ការបរទេស​កម្ពុជា​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​៧​រូប​នោះ មាន​ស្រី​៦​រូប​ និង​បុរស​១​រូប​ ដែល​មាន​អាយុ​ចន្លោះ​ពី​២៤​ឆ្នាំ​ដល់​៣៥​ឆ្នាំ​ ត្រូវ​បាន​មេខ្យល់​បោក​ឲ្យ​ទៅ​រៀប​ការ​ និង​ធ្វើការ​ក្នុង​ប្រទេស​ចិន​ ចន្លោះ​ឆ្នាំ​២០១២​ ដល់​ឆ្នាំ​២០១៤។​

លោក​ស្រី​ ជូ ប៊ុនអេង​ គឺ​ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ អំពើ​ជួញដូរ​មនុស្ស​ធ្លាប់បញ្ជាក់​ប្រាប់ ​VOA ​ថា​ ពលរដ្ឋ​កម្ពុជា​ដែល​មាន​បំណង​ចង់​ធ្វើ​ចំណាក​ស្រុក​ គប្បី​មាន​ភាព​សកម្ម​ស្វះ​ស្វែង​រក​ព័ត៌មាន​ពាក់​ព័ន្ធ​ ដើម្បី​ចៀស​វាង​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន​ និង​អាច​រង​គ្រោះ​ដោយ​អំពើ​ជួញដូរ​ពីមេខ្យល់ផង​ដែរ៕

XS
SM
MD
LG