ភ្នំពេញ៖ កម្ពុជានៅថ្ងៃសុក្រនេះបានទាមទារឲ្យមានការផ្តល់ភស្តុតាងបន្ថែមទៀតពីអាជ្ញាធរកោះតៃវ៉ាន់បន្ទាប់ពីអាជ្ញាធរកោះតៃវ៉ាន់ចាប់បានគ្រឿងញៀនយ៉ាងច្រើនសន្ឋឹកសន្ឋាប់ដែលត្រូវបានសង្ស័យថា បានដឹកចេញពីកម្ពុជាទៅកាន់កោះតៃវ៉ាន។
នគរបាលកោះតៃវ៉ាន់កាលពីថ្ងៃពុធបានរឹបអូសគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនប្រមាណ៧០គឺឡូក្រាមដែលមានតម្លៃប្រមាណជាង៧០លានដុល្លាសហរដ្ឋអាមេរិកដែលត្រូវបានលាក់ទុកក្នុងទូកនេសាទហើយត្រូវបានសង្ស័យថាបានដឹកជញ្ជូនចេញពីកម្ពុជា។
ការិយាល័យស៊ើបអង្កេតយុត្តិធម៌កោះតៃវ៉ាន់បានឲ្យដឹងថា ខ្លួននឹងធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងការិយាល័យអនុវត្តច្បាប់គ្រឿងញៀនរបស់សហរដ្ឋអាមេរិកដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចាប់តាមផ្កាយរណបនៅពេលដែលទូកនេសាទនេះបានចេញដំណើរពីកម្ពុជាឆ្ពោះទៅកាន់កោះតៃវ៉ាន់។
លោកឧត្តមសេនីយឯក ខៀវ សុភ័គដែលជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយថា លោកមិនទាន់បានដឹងអំពីព័ត៌មាននេះនៅឡើយទេ ហើយលោកគ្រាន់តែឃើញនៅក្នុងទំព័រសាព័ត៌មានប៉ុណ្ណោះ។
លោកបានបញ្ជាក់ទៀតថា កម្ពុជាបានត្រៀមខ្លួនសហការណ៍ជានិច្ចជាមួយនឹងកោះតៃវ៉ាន់ហើយយើងក៏ត្រូវការឲ្យអាជ្ញាធរតៃវ៉ាន់ផ្តល់ភស្តុតាងបន្ថែមជុំវិញអំពីការរឹបអូសគ្រឿងញៀនទាំងនេះ។
លោកបានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសដែលផលិតគ្រឿងញៀនទេ។
«រីករាយសហការណ៏ជាមួយសម្ថកិច្ចនិងប្រទេសដែលចាប់បានហ្នឹងដើម្បីធ្វើការស៊ើបអង្កេតទាំងអស់គ្នា»។
លោកខៀវ សាម៉នប្រធានមន្ទីរប្រឆាំងគ្រឿងញៀនបាននិយាយស្រដៀងគ្នានឹងអ្នកនាំពាក្យក្រសួងមហាផ្ទៃដែរថា លោកមិនទាន់បានដឹងសេចក្តីរាយការណ៍នេះនៅឡើយ។
«ខ្ញុំអត់បានអត្ថាធិប្បាយទេពីព្រោះខ្ញុំអត់បានក្តាប់ច្បាស់លាស់ដែរ»។
កាលពីចុងខែមិនា កន្លងទៅនេះកាសែតក្នុងស្រុកមួយចំនួនរបស់អូស្ត្រាលីបានរាយការណ៍ថា អាជ្ញាធរអូស្រ្តាលីមានគម្រោងចាប់ខ្លួនលោកឧកញ៉ា ហ៊ុន តូ ក្មួយប្រុសលោកនាយករដ្ឋមន្ត្រីដោយសង្ស័យថា លោកជាប់ពាក់ព័ន្ឋនឹងការរត់ពន្ឋថ្នាំញៀន និងលាងលុយកខ្វក់ទៅកាន់ប្រទេសអូស្ត្រាលី។ ក៏ប៉ុន្តែត្រូវបានអាកខានទៅវិញ ដោយសារតែស្ថានទូតអូស្រ្តាលីប្រចាំទីក្រុងភ្នំពេញមិនបានផ្តល់ ទិដ្ឋាកាដល់លោក ហ៊ុន តូ ដោយខ្លាចប៉ះពាល់ទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្រ្តាលី។ កាសែតនោះក៏បានបញ្ជាក់ថា ក្នុងពេលនោះលោកឧកញ៉ាគិត ម៉េង ក៏មានទំនាក់ទំនងរកស៊ីជាមួយលោក ហ៊ុន តូ ផងដែរប៉ុន្តែមិនបានលើកឡើងថា លោកគិត ម៉េង ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋនោះទេ។ លោកឧកញ៉ា ហ៊ុន តូ ក្រោយមកបានបង្ហាញមុខក្នុងសន្និសីទព័ត៌មានដោយបដិសេធការចោទប្រកាន់ទាំងនោះ។ លោកហ៊ុន តូបានគំរាមប្តឹងការសែតដែលបានចុះផ្សាយនោះក៏ប៉ុន្តែមិនទាន់បានដឹងថា បណ្តឹងនោះបានដាក់ឬក៏យ៉ាងណានៅឡើយទេ៕