ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​​កម្ពុជា​ កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង​​ដែល​កំពុង​​រស់​នៅ​និរទេស​ខ្លួន​ 



រូបឯកសារ៖ លោក សម រង្ស៊ី និងអ្នកស្រី មូរ សុខហួរ មេដឹកនាំគណបក្សប្រឆាំងដែលបាននិរទេសខ្លួនទៅក្រៅប្រទេស ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី និងអ្នកស្រី មូរ សុខហួរ មេដឹកនាំគណបក្សប្រឆាំងដែលបាននិរទេសខ្លួនទៅក្រៅប្រទេស ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

តុលាការ​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​កាត់ទោស​មេដឹកនាំ​បក្សប្រឆាំង ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​លោក​ សម​ រង្សី មន្ត្រីបក្សប្រឆាំង និង​សកម្ម​ជន​ផ្សេង​ៗ​ទៀត​ចំនួន ២០នាក់​ពី​បទ​ក្បត់​ជាតិនិងបទ​ចោទ​ប្រកាន់ផ្សេងៗ។

តុលាការ​រាជធានី​ភ្នំពេញ​ បាន​កាត់​ទោស​លោក​សម រង្សី​និង​មេដឹកនាំ​និរទេស​ខ្លួន៧នាក់​ទៀត​នៃ​គណបក្សប្រឆាំង​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន១០ឆ្នាំ។

លោក សម រង្សី​ជា​សហស្ថានិក​នៃ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ហើយ​ជា​អ្នក​រិះគន់​ដ៏​ខ្លាំងក្លា​លើ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ លោក​បាន​និរទេស​ខ្លួនទៅ​ក្រៅ​ប្រទេស ចាប់​តាំងពី​ឆ្នាំ​២០១៦ មក។

ការចោទ​ប្រកាន់​ទាំង​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ផែនការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​របស់​លោក​សម រង្សី​កាលពី​ឆ្នាំ២០១៩ហើយ​ដែល​ត្រូវ​បាន​រារាំង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា។

អង្គការ​សិទ្ធិមនុស្សHuman Rights Watch បាន​រិះគន់សាលក្រមរបស់តុលាការ​នៅ​ថ្ងៃ​ព្រហ្បតិ៍​នេះ​ ដោយ​ហៅសវនាការ​នោះ​ថា គ្មាន​ភាព​ត្រឹមត្រូវ​និងគ្មាន​ភស្តុតាង​ដែល​គួ​ឲ្យ​ទុកចិត្តបាន​ប្រឆាំងលើ​ចុងចោទ»។ ​

អង្គការ Human Rights Watch បាន​បន្ថែម​ទៀត​ថា «សវនាការ​កាត់ទោស​នោះ​ហាក់​ដូចជា​ធ្វើ​ឡើង​ក្នុង​បំណងដើម្បី​កំចាត់គូបដិបក្ស​នយោបាយ ដែល​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច»៕

XS
SM
MD
LG