ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលមួយជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាចូលរួមដាក់ពាក្យបណ្តឹងប្រឆាំងនឹងអំពើពុកលួយឲ្យបានច្រើន។ កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីរដ្ឋាភិបាលបានប្រកាសថា សាធារណជនបានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយបានជាង៨០០បណ្តឹង។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោកព្រាប កុលបានឲ្យដឹងថា អង្គការរបស់លោកនឹងបើកគម្រោងបំផុសឲ្យប្រជាពលរដ្ឋកម្ពុជាដាក់ពាក្យបណ្តឹងប្រឆាំងអំពើពុករលួយឲ្យបានកាន់តែច្រើនថែមទៀតដើម្បីជាការរួមចំណែកក្នុងការប្រឆាំងអំពើពុករលួយដ៏រ៉ាំរ៉ៃនៅក្នុងប្រទេស។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ក្រោយពីសិក្ខាសិលាស្តីពីអំពើពុករលួយក្នុងទីក្រុងភ្នំពេញ លោកព្រាប កុលបញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៣ ក៏ប៉ុន្តែលោកមិនអាចបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៅឡើយ។
«យើងកំពុងតែរៀបចំដើម្បីដាក់ឲ្យមាននូវច្រកមួយដែលប្រជាពលរដ្ឋនិងមហាជនអាចដាក់ពាក្យបណ្តឹងមកយើងតាមរយៈទូរស័ព្ទមក hot line តាមអ៊ីនធើណែតជាអនាមឹក ឬក៏មកផ្ទាល់ ឬក៏តាមរយៈដៃគូចល័ត។ អញ្ចឹង ក្នុងឆ្នាំ២០១៣ ប៉ុន្មានខែទៀតនេះ យើងនឹងសម្ពោធគម្រោងនេះ»។
លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានប្រកាសកាលពីម្សិលមិញដែរថា ស្ថាប័នរបស់លោកទទួលពាក្យបណ្តឹងប្រឆាំងអំពើពុករលួយ៨០០បណ្តឹងក្នុងរយៈពេលប្រាំបីខែដើមឆ្នាំនេះ ហើយបណ្តឹងមួយចំនួនបាននិងកំពុងស្ថិតក្នុងចំណាត់ការ។
អង្គការតម្លាភាពកម្ពុជាគឺជាផ្នែកមួយនៃអង្គការតម្លាភាពអន្តរជាតិ។
លោកព្រាប កុលបញ្ជាក់ថា អង្គការរបស់លោកនឹងជួយពិនិត្យបណ្តឹងទាំងនោះដើម្បីឲ្យមានសុពលភាពផ្លូវច្បាប់ដោយមានក្រុមចល័តទទួលពាក្យបណ្តឹងនៅតាមមូលដ្ឋានផងដែរ។
«យើងនឹងសម្របសម្រួលឲ្យមានមេធាវីក្នុងការពិគ្រោះយោបល់ដើម្បីពិនិត្យមើលពាក្យបណ្តឹង ថាតើវាត្រូវតាមក្របខណ្ឌគតិយុត្តិ មានឯកសារគ្រប់គ្រាន់ ឬក៏មានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបញ្ជូនទៅស្ថាប័នជំនាញ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។ ដូច្នេះយើងសង្ឃឹមថា ពេលដែលយើងសម្ពោធសេវានេះគឺនឹងមានពាក្យបណ្តឹងច្រើន»។
ពុំមានរបាយការណ៍ផ្លូវការណាមួយរបស់រដ្ឋាភិបាលនិយាយពីទិន្នន័យនៃអំពើពុករលួយនៅកម្ពុជានោះទេ។ កាលពីប៉ុន្មានឆ្នាំកន្លងទៅ ភ្នាក់សហរដ្ឋអាមេរិកដើម្បីកិច្ចអភិវឌ្ឍអន្តរជាតិ (USAID) ធ្លាប់បានលើកឡើងថា អំពើពុករលួយបានធ្វើឲ្យរដ្ឋាភិបាលខ្មែរបាត់បង់ចំណូលរដ្ឋយ៉ាងតិចចន្លោះពី៣០០ទៅ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
លោកព្រាប កុលជឿថា អំពើពុករលួយអាចបំផ្លាញចំណូលរដ្ឋច្រើនជាងនេះ។
«នៅប្រទេសកម្ពុជាអំពើពុករលួយមានច្រើនប្រភេទ។ មានពុករលួយទ្រង់ទ្រាយធំដែលមានទឹកប្រាក់ជាច្រើនលានដុល្លារ ដូចជាទាក់ទងនឹងការដេញថ្លៃគម្រោងធំ។ មានពុករលួយកម្រិតមធ្យមទាក់ទងនឹងសេវាសាធារណៈ និងសេវាឯកជនជាដើម។ ហើយក៏មានពុករលួយតូចៗដែលយើងឃើញមានច្រើនករណីសឹងថា អាចបើកឡានតាមផ្លូវក៏មានដែរ ដូចជាករណីអ្នកធ្វើដំណើរ និងប៉ូលិសចរាចរ ឬក៏ករណីសុំឯកសារនៅស្ថាប័នមួយចំនួន»។
រដ្ឋាភិបាល ក្នុងពេលកន្លងទៅនេះ បានបង្ហាញឲ្យឃើញពីការចាប់ខ្លួននិងផ្តន្ទាទោសដល់បុគ្គលប្រព្រឹត្តបទស៊ីសំណូក បានមួយចំនួន ក៏ប៉ុន្តែនៅមានការរិះគន់ជាច្រើនថា ការចាប់ខ្លួនកើតឡើងចំពោះអ្នកប្រព្រឹត្តអំពើពុករលួយតូចតាច ហើយអំពើពុករលួយមួយចំនួននៅតែត្រូវគេមើលឃើញដោយផ្ទាល់នឹងភ្នែកដោយគ្មានការលាក់បាំង។
លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលមានប្រសាសន៍ក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ ដោយទទួលស្គាល់ថា នៅមិនទាន់មានការចូលរួមសហការច្រើនពីស្រទាប់មហាជនក្នុងការដាក់បណ្តឹងប្រឆាំងអំពើពុករលួយនៅឡើយ។
«ការធ្វើឲ្យមហាជននិងស្ថាប័នផ្សេងៗចូលរួមប្រឆាំងអំពើពុករលួយនៅខ្វះខាតច្រើន។ អង្គភាពប្រឆាំងអំពើពុករលួយនៅខ្សោយដែរ ក្នុងការទាក់ទាញការចូលរួម»។
យ៉ាងណាក៏ដោយលោកឱម យិនទៀងគិតថា ការប្រឆាំងអំពើពុករលួយត្រូវការការចូលរួមពីបណ្តាញផ្សព្វផ្សាយឲ្យបានច្រើនថែមទៀត។
លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈជាប្រព័ន្ធ ហើយវាទាមទារការប្រយុទ្ធជាប្រព័ន្ធដែរ ទើបអាចបំបែកឧក្រិដ្ឋកម្មពុករលួយនេះបាន៕