វិមានសន្តិភាព ភ្នំពេញ៖ ខណៈដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ានជួបប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេសនៅក្នុងរាជធានីភ្នំពេញនៅសប្តាហ៍នេះ មានការព្រួយបារម្មណ៍ជាថ្មីម្តងទៀតអំពីការគាំងដំណើរនៅក្នុងដំណោះស្រាយរឿង សមុទ្រចិនខាងត្បូង ដូចកាលពីខែកក្កដាទៀត។
លោកសូរិន្ធពិទសុវណ្ណ អគ្គលេខាធិការនៃសមាគមអាស៊ាន ថ្លែងប្រាប់វីអូអេ តាមរយៈបទសម្ភាសន៍តាមទូរស័ព្ទiPhoneថា សមាគមអាស៊ាននឹងព្យាយាម បំពេញកិច្ចការគ្រប់បែបយ៉ាងទាំងអស់ដែលអាចធ្វើទៅបានដើម្បីបញ្ចៀសនូវអ្វី ដែលគេហៅថា ជាការបន្ទុចបង្អាក់កាលពីខែកក្កដា នៅពេលដែល សមាគមអាស៊ានបរាជ័យមិនបានចេញសេចក្តីថ្លែងការណ៍រួម នៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅក្នុងរាជធានីភ្នំពេញ។
«ខ្ញុំគិតថា ភាគីទំាងអស់ភាគីទាំងសងខាង ដឹងអំពីការដែលថា យើងត្រូវតែបោះជំហានទៅមុខដើម្បីយ៉ាងហោចណាស់ ក៏យើងអាចលុបចោល នូវការព្រួយបារម្មណ៍មួយចំនួន ដើម្បីអនុញ្ញាតឲ្យយើងងាកទៅរករបៀបវារៈផ្សេងទៀត ដែលប្រកបទៅដោយការស្ថាបនាជាងនេះ»។

រាជរដ្ឋាភិបាលកម្ពុជាបានហៅការខកខានមិនបានចេញសេចក្តីប្រកាសរួម នោះ ថា ជាការមិនចុះសម្រុងគ្នាក្នុងបណ្តាសមាជិកអាស៊ាន ប៉ុន្តែក្រុមអ្នកវិភាគគិតថា កម្ពុជាស្ថិតនៅក្រោមឥទ្ធិពលរបស់ប្រទេសចិន។
បញ្ហាសមុទ្រចិនខាងត្បូងនាំឲ្យមានភាពតានតឹងរវាងប្រទេសចិននិងប្រទេស អាស៊ានមួយចំនួន រហូតដល់មានការប្រឈមមុខដាក់គ្នា ខាងវិស័យយោធាផង។
បញ្ហាសមុទ្រចិនខាងត្បូងនាំឲ្យមានភាពតានតឹងរវាងប្រទេសចិននិងប្រទេស អាស៊ានមួយចំនួន រហូតដល់មានការប្រឈមមុខដាក់គ្នា ខាងវិស័យយោធាផង។
គេរំពឹងថា នៅក្នុងកិច្ចប្រជុំកំពូលរវាងអាស៊ាននិងចិន ដែលនិងធ្វើឡើងនៅថ្ងៃច័ន្ទនេះ ក្រុមមេដឹកនាំនិងពិភាក្សាអំពីក្រមប្រតិបត្តិ ស្តីពីបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសៅរ៍នេះ លោកកៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាថ្លែងថា ពុំមានពេលកំណត់អ្វីជាក់លាក់ទេ ក្នុងការពិភាក្សាអំពីក្រមប្រតិបត្តិ។
«នេះជាកិច្ចការមួយដែលអាស៊ាននិងប្រទេសចិនត្រូវធ្វើការជាមួយគ្នា ដោយប្រើប្រាស់យន្តការ ដែលមានស្រាប់ ដូច្នេះពុំមានពេលកំណត់អ្វីជាក់លាក់ទេ»។
លោកអគ្គលេខាធិការអាស៊ាន រំពឹងថា សមាគមអាស៊ាននឹងមានទម្លាប់ថ្មីមួយគឺការធ្វើការតាមបែបសម្របសម្រួលគ្នា ដោយមិនចាំបាច់មានការប្រឈមមុខដាក់គ្នាទេ៕