ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​ចាប់ផ្តើមកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៅក្នុង​ខេត្តសៀមរាប


ទង់ជាតិចិន​បក់រវិចជាមួយនិង​ទង់ជាតិប្រជាជាតិ​ដទៃទៀតដែលចូលរួម​ក្នុង​កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន​ដែលបាន​និងកំពុងរៀបចំឡើង​នៅនុសា ឌុសា បាលី ឥណ្ឌូនេស៊ី កាល​ពីថ្ងទី២០ កក្កដា ២០១១។
ទង់ជាតិចិន​បក់រវិចជាមួយនិង​ទង់ជាតិប្រជាជាតិ​ដទៃទៀតដែលចូលរួម​ក្នុង​កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន​ដែលបាន​និងកំពុងរៀបចំឡើង​នៅនុសា ឌុសា បាលី ឥណ្ឌូនេស៊ី កាល​ពីថ្ងទី២០ កក្កដា ២០១១។

ប្រទេស​ចំនួន១០​នៅក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅកាត់​ថា​ អាស៊ាន​(ASEAN)​នៅ​ថ្ងៃអង្គារ​នេះបាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា។

កិច្ច​ប្រជុំ​ដែល​គេ​ឲ្យឈ្មោះ​ថា​ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ចង្អៀត​នេះ​នឹង​ប្រព្រឹត្ត​ធ្វើឡើង​រយៈពេល​៣ថ្ងៃ​ចាប់​ពីថ្ងៃ​ទី១០​ដល់ថ្ងៃ​ទី១២​ខែ​មករា​នេះ​ដោយ​ប្រទេស​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​និង​ជា​ប្រធាន​អាស៊ាន​សម្រាប់ឆ្នាំ​២០១២​ផង​ដែរ។​ហើយ​សម្រាប់​ថ្ងៃទីមួយ​នេះ​គឺ​ជា​ការ​ប្រជុំ​របស់​មន្ត្រី​ជាន់ខ្ពស់​អាស៊ាន​ដែលតាម​ឲ្យដឹង​គឺនឹង​ត្រូវ​ពិភាក្សា​លើ​របៀបវារៈ​ជាច្រើន​ពាក់ព័ន្ធ​ការងារ​សហ​ប្រតិបត្តិការ​ទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​និង​ជាមួយ​ដៃគូ​សន្ទនា​សម្រាប់​វឌ្ឍនភាព​នៃ​តំបន់​នេះ​ពិសេស​លើកិច្ច​ខិតខំ​ប្រឹងប្រែង​ឆ្ពោះ​ទៅកាន់​គោលដៅ​នៃ​ការ​បង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥។

លោកស្រី​សឿង​រដ្ឋចាវី​ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ទទួល​បន្ទុក​កិច្ចការ​អាស៊ាន​និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​នោះ​បាន​ថ្លែង​ថា​ ការប្រជុំ​នេះ​គឺដើម្បី​ជជែក​អំពីការ​ត្រៀម​រៀបចំ​កម្មវិធី​និង​ចំណុច​ពិភាក្សា​សម្រាប់​ការ​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ចង្អៀត។

លោកស្រី​បាន​ថ្លែង​ទៀត​ថា​ ទន្ទឹមនេះ​កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​អំពី​បញ្ហា​សំខាន់​ជាច្រើន​ទៀត​ដែល​ជា​ប្រយោជន៍​សម្រាប់​តំបន់​នេះ​‌‍ «ជជែក​អំពី​ការ​កសាង​សហគមន៍​អាស៊ាន​ ការ​អនុវត្ត​ធម្មនុញ្ញ​អាស៊ាន​ ក៏​ដូចជា​រៀបចំ​សេចក្តី​ថ្លែង​ការណ៍​អាស៊ាន​ស្តីពី​សិទ្ធិមនុស្ស​ ពីបញ្ហា​ច្រើន​ទៀត​ដូច​ជាកិច្ច​សហប្រតិបត្តិ​ការ​វិស័យ​លំហ​សមុទ្រ​ការ​អនុវត្ត​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ក្រុម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ»។

លោកស្រី​បាន​ឲ្យដឹង​ទៀត​ថា​ លើសពី​នេះ​ក៏មាន​កិច្ចប្រជុំ​គណៈ​កម្មការ​របស់​គណៈ​កម្មការ​ស្តីពី​សិទ្ធិ​សញ្ញា​អាស៊ាន​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ៕

XS
SM
MD
LG