ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)
បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)

Live Blog: ‍«ការបោះឆ្នោតជាតិឆ្នាំ២០១៨‍» Cambodia Elections 2018

ដំណើរការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៦ ដែលប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានអ្នកអង្កេតការណ៍ និងជំនាញជាច្រើននាក់យល់ថា មិនមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌​ ដោយសារមិនមានគណបក្សប្រឆាំងពិតប្រាកដមួយចូលរួម។ Cambodia is holding its sixth national election on July 29. It has been described as the most unfair and unfree since 1993 because the government of Prime Minister Hun Sen used the Supreme Court to dissolve the only viable opposition, the Cambodia National Rescue Party, in November.

13:19 29.7.2018

ការ​ទៅ​បោះ​ឆ្នោត​ ឬ​មិន​ទៅ​បោះ​ឆ្នោត​ក្នុងឃុំ​ដែលបក្ស​សង្គ្រោះជាតិ​ធ្លាប់​ឈ្នះ​ការ​បោះ​ឆ្នោត

នៅក្នុង​ឃុំ​អរិយក្សត្រ ដែល​គណបក្ស​ប្រឆាំង​សង្រ្គោះ​ជាតិ​ធ្លាប់​ឈ្នះ​ការ​បោះ​ឆ្នោតឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​មួួយ​ចំនួន​បាន​លើក​ឡើង​ថា​ ពួកគេ​មិន​ទៅ​បោះ​ឆ្នោត​ ឬ​ទៅបោះ​ឆ្នោត តែ​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​ទាំង​នោះ​ មិន​បាន​ការ។ អានអត្ថបទលម្អិតរបស់វីអូអេ

20:15 29.7.2018

ថ្មី៖ អត្រាអ្នកចេញទៅបោះឆ្នោតមាន ៨២.១៧% គិត​ត្រឹម​ម៉ោង​ ៥ រសៀល នេះ​បើ​យោង​តាម​តួលេខ​របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ តួលេខនេះ​អាចមាន​ការផ្លាស់ប្តូរ។​ ការ​បោះឆ្នោតនេះមានការរិះគន់អំពីអវត្តមាន​គណបក្សសង្គ្រោះជាតិ​ដែលនាំឱ្យគណបក្ស​ប្រជាជនកម្ពុជាអាចឈ្នះដោយងាយ​។ បក្សសង្គ្រោះជាតិបានហៅថា «ការបោះឆ្នោតក្លែងក្លាយ» តែលោកប្រធានគ.ជ.ប.​ បាន​អះអាងថា​ការចេញ​ទៅ​បោះឆ្នោត​គឺជា​ឆន្ទៈប្រជាជន​ ក្នុងសន្និសីទកាសែតល្ងាចនេះ។ ​
ផលិតដោយ៖ ខាន់ សុគុំមនោ​ និង​ អូន​ ឆេងប៉រ

20:17 29.7.2018

បេក្ខជន​នាយក​រដ្ឋមន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បោះឆ្នោត​នៅ​ខេត្ត​តាកែវ

គណបក្ស​នយោបាយ​ដែល​កើត​ថ្មី​ជាច្រើន ​បាន​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ដោយ​ក្នុង​នោះ​មាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មួយ​ដែរ។ មេដឹកនាំ​មួយ​រូប​របស់​គណបក្ស​នេះ​ បាន​ទៅ​បោះឆ្នោត​នៅ​ខេត្ត​តាកែវ​ ជាទី​ដែល​ពលរដ្ឋ​មួយ​ចំនួន​មិន​ព្រម​ទៅ​បោះឆ្នោត​ ដោយ​សារ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ ឬ​ទៅ​បោះឆ្នោត​ទាំង​ការ​ភ័យ​ខ្លាច។​ អានអត្ថបទលម្អិតរបស់ VOA

20:36 29.7.2018

ផ្សាយផ្ទាល់៖ តាមដានទស្សនាសេចក្តីរាយការណ៍​ថ្មីៗចុងក្រោយអំពីការបោះឆ្នោតថ្នាក់ជាតិ​ អាណត្តិទី៦ តាមរយៈកម្មវិធីផ្សាយផ្ទាល់ព័ត៌មានពេលរាត្រីរបស់វិទ្យុ VOA សម្រាប់ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៨ ដែលផ្សាយជូនដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា​, លោក ម៉ែន គឹមសេង និង​លោក ភី សុភាដា ពីរដ្ឋធានីវ៉ាស៊ីនតោន ជាមួយនឹងកញ្ញា កាន់ វិច្ឆិកា, លោក​ ហ៊ុល រស្មី, លោក សុខ ខេមរា, លោក ស៊ុន ណារិន, លោក អូន ឆេងប៉រ ពីរាជធានីភ្នំពេញ។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG