ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)
បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)

Live Blog: ‍«ការបោះឆ្នោតជាតិឆ្នាំ២០១៨‍» Cambodia Elections 2018

ដំណើរការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៦ ដែលប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានអ្នកអង្កេតការណ៍ និងជំនាញជាច្រើននាក់យល់ថា មិនមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌​ ដោយសារមិនមានគណបក្សប្រឆាំងពិតប្រាកដមួយចូលរួម។ Cambodia is holding its sixth national election on July 29. It has been described as the most unfair and unfree since 1993 because the government of Prime Minister Hun Sen used the Supreme Court to dissolve the only viable opposition, the Cambodia National Rescue Party, in November.

០២:៥២ ២៦.៧.២០១៨

ចំណង​មិត្តភាពដើម្បី​ផលប្រយោជន៍

ចំណង​មិត្តភាព​ដ៏​រឹងមាំ​រវាង​កម្ពុជា​និង​ចិន​ ដែល​កំពុង​រីកចម្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​ផ្តល់​អំណាច​ដ៏​ខ្លាំងក្លា​បន្ថែម​ទៀត​ដល់​លោក​ ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣ទសវត្សរ៍​ ហើយ​មហា​អំណាច​លោក​ខាង​លិច​ក៏​មិន​អាច​លូកលាន់​ចូល​ក្នុង​ប្រទេស​កម្ពុជា​ដែរ។​ ស្របពេលជាមួយគ្នា​នោះ ចិន​ក៏​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​តំបន់ ​សម្រាប់​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដ៏​ចម្រូង​ចម្រាស​ដែរ។ អានអត្ថបទលម្អិត

០០:១៦ ២៩.៧.២០១៨

អ្នក​យក​ព័ត៌មាន​ VOA សង្កេត​ឃើញ​ថា​គេហទំព័រ VOA បើក​មិន​បាន​នៅ​កម្ពុជា ប៉ុន្តែ​គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត​អាច​បើក​បាន។

០០:២០ ២៩.៧.២០១៨

គេហទំព័រ VOA (khmer.voanews.com) ស្ថិត​នៅ​ក្នុង​ចំណោម​គេហទំព័រ​ចំនួន​យ៉ាង​តិច​១៥​ដែល​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ឲ្យ​មាន​ការ​រាំង​ខ្ទប់​នៅ​កម្ពុជា។

០០:២៦ ២៩.៧.២០១៨

ជនជាតិខ្មែរ​នៅ​ក្រៅ​ប្រទេសបាន​ធ្វើ​បាតុកម្ម​ដើម្បី​លើក​ទឹក​ចិត្ត​ដល់ពលរដ្ឋ​នៅកម្ពុជា​កុំឲ្យ​ទៅ​បោះឆ្នោត។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ VOA បាន​ទៅ​សម្ភាស​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ក្រុម​ដែល​បាន​តវ៉ា​នៅ​មុខ​វិមាន​សភា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG