ភាគ៣៖ សហគមន៍កសិករនៅវាលខ្សាច់រដ្ឋ California ត្រៀមខ្លួនសម្រាប់ការកាត់បន្ថយទឹកទ្រង់ទ្រាយធំ
សហគមន៍មួយនៅតាមជ្រលងភ្នំក្នុងរដ្ឋ California ដាំបន្លែមួយភាគធំក្នុងសហរដ្ឋអាមេរិក តែវាពឹងផ្អែកទាំងស្រុងលើទឹកទន្លេ Colorado ដែលកំពុងរីងស្ងួត។ លោក Matt Dibble រាយការណ៍ភាគទី ៣ នៃសេចក្តីរាយការណ៍ ៥ ភាគរបស់លោកដែលមានចំណងជើងថា «ទន្លេរងហានិភ័យ» ពីតំបន់ Imperial Valley នៃរដ្ឋ California។ លោក សាយ មុន្នី ជូនសេចក្ដីប្រែសម្រួល។