គម្រោងថវិកាចំណាយរបស់សហព័ន្ធមិនបានកាត់បន្ថយបំណុលទេ
ក្រុមពិភាក្សាខាងសេដ្ឋកិច្ចឯករាជ្យនិយាយថា គម្រោងថវិការដ្ឋាភិបាលសហព័ន្ធដែលលោកបារ៉ាក់អូបាម៉ា ប្រធានាធិបតីស.រ.អា.បានស្នើឡើងនោះគឺមានចេតនាល្អ ប៉ុន្តែកាត់បន្ថយបានតិចតួចប៉ុណ្ណោះនូវបំណុលថវិកាជាតិដែលកើនឡើង។ ក្រៅពីការសន្និដ្ឋានដោយសុទិដ្ឋិនិយមអំពីគម្រោងថវិកានេះ គណៈកម្មាធិការស្រាវជ្រាវសេដ្ឋកិច្ចនេះនិយាយថា សំណើរបស់លោកប្រធានាធិបតីមានភាពច្បាស់លាស់។ លោក Mil Arcega រាយការណ៍ថា បរិយាកាសគណបក្សនយោបាយនិយមនៅរដ្ឋធានីវ៉ាស៊ីនតោនអាចធ្វើឲ្យផែនការនេះមិនមានលក្ខណៈប្រាកដនិយមទេ៕