ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ទទួល​​បន្ទុក​កិច្ចការ​ Brexit ​លាលែង​ចេញ​ពី​តំណែង​ នៅ​ពេល​លោកស្រី​ May ស្វែង​រក​​ការគាំទ្រ​ក្នុង​សភា


រូបឯកសារ៖ លោក Dominic Raab រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ Brexit
រូបឯកសារ៖ លោក Dominic Raab រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ Brexit

លោក Raab បាននិយាយ​ថា «នៅ​ក្នុង​ការមានសម្បជញ្ញៈ​ល្អ ខ្ញុំ​មិនអាចគាំទ្រ​លក្ខខណ្ឌ ដែល​បានត្រូវ​ស្នើសម្រាប់​កិច្ច​ព្រមព្រៀង​របស់យើងជាមួយ​សហភាពអឺរ៉ុប​ទេ»។

ភារកិច្ច​ដ៏ពិបាករបស់​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May ក្នុង​ការ​និយាយបញ្ចុះបញ្ចូល​សភា​ឱ្យ​អនុម័ត​កិច្ចព្រម​ព្រៀង​មួយ​ស្តី​ពី​ការ​ចាកចេញរបស់ប្រទេស​អង់គ្លេសពី​សហភាព​អឺរ៉ុប​(Brexit)⁠ បានជួបប្រទះបញ្ហា​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ​នៅ​ពេល​ដែល​លោក Dominic Raab រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ Brexit របស់​លោកស្រី​បាន​លាលែងចេញពី​តំណែង។​

នៅ​ពេល​ដែលលោក​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​គូស​បញ្ជាក់​ការ​ជំទាស់របស់​លោកដល់​កិច្ចព្រមព្រៀង​ដែល​លោកបានជួយ​ធ្វើការ​ចរចានោះ លោក Raab បាននិយាយ​ថា «នៅ​ក្នុង​ការមានសម្បជញ្ញៈ​ល្អ ខ្ញុំ​មិនអាចគាំទ្រ​លក្ខខណ្ឌ ដែល​បានត្រូវ​ស្នើសម្រាប់​កិច្ច​ព្រមព្រៀង​របស់យើងជាមួយ​សហភាពអឺរ៉ុប​ទេ»។

លោក Raab បានជំទាស់​ជាពិសេស​នឹង​មាត្រា​សំខាន់​មួយ​សម្រាប់​បង្កើត​សហភាព​គយ​មួយ ដែល​នឹង​លុបចោល​សេចក្តី​ត្រូវការ​ឱ្យ​មាន​ព្រំដែនតឹងរ៉ឹងមួយ​រវាងអៀរឡង់​ខាង​ជើង​ នៃ​ចក្រភព​អង់គ្លេស និងប្រទេស​អៀរឡង់​ ដែល​ជា​សមាជិក​នៃសហភាពអឺរ៉ុប​ នៅ​ពេល​ដែល​ប្រទេសអង់គ្លេស​ និង​សហភាពអឺរ៉ុប​ធ្វើការ​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីមួយ។​

ប្រាក់​ផោន​នៃ​ប្រទេស​អង់គ្លេស​បាន​ចុះ​ថ្លៃ​ខ្លាំង ​បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​ដុល្លារ​អាមេរិកាំង​នៅ​ក្រោយ​ការ​ចុះចេញពី​តំណែង​ដោយ​លោក Raab។​ លោកស្រី May បាន​ទទួលការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​របស់​លោកស្រី​ដល់​កិច្ច​ព្រមព្រៀង​នេះ​ នៅ​ក្រោយ​ការ​ប្រជុំ​ចំនួន ៥​ម៉ោង​កាល​ពី​ថ្ងៃ​ពុធ ដែលលោកស្រី​បាន​ព៌ណនា​ថា «មានរយៈពេលយូរ ល្អិតល្អន់ និង​មាន​ភាពខ្លាំងក្លា​ផងដែរ»។ លោកស្រី​បានមានប្រសាសន៍​ថា​លោកស្រី​មានជំនឿ​ថា ​កិច្ចព្រមព្រៀងនេះ​ឋិត​នៅ​ក្នុង​អត្ថប្រយោជន៍ល្អបំផុត​របស់ប្រទេសអ់គ្លេស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG