ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​បូស្នី​ ស្វាគមន៍​ការកាត់ទោស​លោក​ Mladic ប៉ុន្តែ​យុត្តិធម៌​មិនអាច​បង្រួបបង្រួម​តំបន់​បែង​ចែក


ប្រធាន​កងកម្លាំង​យោធា Serb បូស្នី​លោក Ratko Mladic ផ្ទុះ​កំហឹង​នៅ​ក្នុង​សវនាការ​ឧក្រិដ្ឋកម្ម​សង្រ្គាម​យូហ្គោស្លាវីក្នុង​ទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់កាលពី​ថ្ងៃទី​២២ វិច្ឆិកា ២០១៧។
ប្រធាន​កងកម្លាំង​យោធា Serb បូស្នី​លោក Ratko Mladic ផ្ទុះ​កំហឹង​នៅ​ក្នុង​សវនាការ​ឧក្រិដ្ឋកម្ម​សង្រ្គាម​យូហ្គោស្លាវីក្នុង​ទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់កាលពី​ថ្ងៃទី​២២ វិច្ឆិកា ២០១៧។

Ratko Mladic អតីត​ឧត្តមសេនីយ៍​ដែល​ជា​អគ្គមេបញ្ជាការ​នៃ​កង​កម្លាំង Serb Bosnie នៅ​ក្នុង​សង្គ្រាម​ក្នុង​តំបន់បាល់កង់​កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០​បាន​ត្រូវ​រក​ឃើញ​ថា​មាន​ទោសពៃរ៍​ពី​បទ​ចោទប្រកាន់១០ខ​ ស្តី​ពី​ការ​ប្រល័យ​ពូជសាសន៍ ការ​ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំង​នឹង​មនុស្សជាតិ​និង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាមនៅ​ក្នុង​ការ​កាត់ក្តី​នៅឯ​តុលាការ​អន្តរជាតិ​ក្នុង​ក្រុង​ឡាអេ ប្រទេស​ហូឡង់។​ គាត់​ត្រូវជាប់គុក​មួយ​ជីវិត។​

នៅ​ក្នុង​ការនិយាយ​ដោយ​ល្អិតល្អន់ លោក Alphons Orie ប្រធានចៅក្រម បានមាន​ប្រសាសន៍​អំពី​ឧក្រិដ្ឋកម្មដែល​ Mladic ជា​មេគំនិត​នៅ​ក្នុង​សង្គ្រាមក្នុង​ប្រទេស​បូស្នី​។​

លោក​បាន​មាន​ប្រសាសន៍​ថា «កាលពី​ថ្ងៃ​ទី១៣និង​ថ្ងៃ​ទី១៤ខែ​កក្កដាឆ្នាំ១៩៩៥ ក្រុម​មនុស្ស​ភេទ​ប្រុសបុស្នី និង​ជា​អ្នកកាន់​សាសនា​ឥស្លាម​គ្មាន​អាវុធ ប្រមាណ​១ពាន់​នាក់​ដោយ​មាន​រួម​បញ្ចូលទាំង​ពួក​កុមារ​និង​ពួក​បុរសវ័យចាស់ផងបាន​ត្រូវ​ប្រហារ​ជីវិត​នៅ​ក្នុងឃ្លាំង Kravica។​ កាលពី​ថ្ងៃ​ទី១៦ខែ​កក្កដា​ឆ្នាំ១៩៩៥​មនុស្សពី​១ពាន់​ទៅ​១ពាន់២រយនាក់​នៅ​ក្នុង​កសិដ្ឋាន​យោធា​ Branjevo បានត្រូវ​ប្រហារជីវិត»។

ហើយ​ឧក្រិដ្ឋកម្ម​នៅ​មាន​ជា​ច្រើនទៀត​នៅ​ក្នុងបញ្ជី​នេះ។ Ratko Mladic ដែល​ជា​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កង​យោធា​ Serb Bosnie បានខឹងសម្បារ​យ៉ាងខ្លាំងនៅ​ក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​ប្រទេស​យូហ្គោស្លាវី​ នៅ​ក្នុង​ក្រុងឡាអេ ប្រទេស​ហូឡង់​ កាលពី​ថ្ងៃ​ទី២២ខែ​វិច្ឆិកាឆ្នាំ២០១៧។​

បុរសដែលគេ​ហៅ​ថា «មហា​ឃាតករ​នៃ​ប្រទេស​បូស្នី» បានត្រូវនាំ​ខ្លួនចេញ​ពី​សាល​តុលាការ​នៅមុន​សាលក្រម​បានត្រូវ​ប្រកាស​នៅ​ក្រោយ​ពេល​គាត់​ស្រែក​ដាក់​ចៅក្រម​ថា «នេះ​ជា​ការ​និយាយកុហក។ អ្វីទាំង​អស់​ដែល​អ្នកឯង​បាននិយាយ​នៅ​ក្នុង​សាល​តុលាការ​នេះ​សុទ្ធតែ​ជា​ការកុហក»។

Ratko​ Mladic បាន​ដឹកនាំ​កង​កម្លាំង​ Serb Bosnie នៅក្នុង​សង្គ្រាម បូស្នី ពី​ឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៥។​ គាត់បាន​មើលការ​ខុសត្រូវ​លើ​ការ​ឡោមព័ទ្ធ​ក្រុង​ Sarajevo ដែល​នៅ​ទី​នោះពួកអ្នក​លប​បាញ់ត្រង់​និង​កង​កាំភ្លើងធំ​បាន​បាញ់​ផ្តក់​លើ​ក្រុង​នេះ​ហើយ​បាន​កាត់ផ្តាច់​ការ​ផ្តល់គ្រឿង​ផ្គត់ផ្គង់​ផង​ដែរដែល​បាន​បណ្តាល​ឱ្យមនុស្ស​រាប់ពាន់​នាក់​បាត់បង់​ជីវិត។

ពួក​ចៅក្រមក៏បានរក​ឃើញ​ដែរ​ថា Mladic បាន «ចូលរួម​ច្រើន​ក្រាស់ក្រែល»ដល់​ការ​សម្លាប់រង្គាល​នៅ​ក្នុង​ក្រុង Srebrenica ដែល​នៅ​ពេល​នោះ​ក្រុមបុរសនិង​ក្មេងប្រុសៗ​គោរព​សាសនា​ឥស្លាម​ ជាង៧ពាន់នាក់​បានត្រូវ​សម្លាប់នេះ​បើ​តាម​ពាក្យសម្តី​ផ្ទាល់​របស់ពួក​ចៅក្រម​ទាំង​នេះ៕

XS
SM
MD
LG