ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធានាធិបតី​ស.រ.អា. Biden ប្តេជ្ញាថា​នឹង​«ខ្វេះ​បេះដូង»​ចេញ​ពី​ក្រុម​រដ្ឋ​ឥស្លាម


លោក​អនុ​ប្រធានាធិបតី​ស.រ.អា. Joe Biden និយាយ​ទៅ​កាន់​ក្រុម​ទាហាន​កងទ័ព​អាកាស​ស.រ.អា.​នៅ​ឯ​មូលដ្ឋាន​កងទ័ព​អាកាស​ Al-Dhafra នៅ​ជិត​រាជធានី​ Abu Dhabi នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ នៅ​ថ្ងៃ​ទី​៧​ ខែ​មិនា​ ឆ្នាំ​២០១៦។​​
លោក​អនុ​ប្រធានាធិបតី​ស.រ.អា. Joe Biden និយាយ​ទៅ​កាន់​ក្រុម​ទាហាន​កងទ័ព​អាកាស​ស.រ.អា.​នៅ​ឯ​មូលដ្ឋាន​កងទ័ព​អាកាស​ Al-Dhafra នៅ​ជិត​រាជធានី​ Abu Dhabi នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ នៅ​ថ្ងៃ​ទី​៧​ ខែ​មិនា​ ឆ្នាំ​២០១៦។​​

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​អនុ​ប្រធានាធិបតី​ស.រ.អា. Joe Biden បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ប្រាំ​ថ្ងៃ​របស់​លោក​ក្នុង​ភូមិភាគ​មជ្ឈិម​បូព៌ា​ ដោយ​លោក​បាន​សន្យា​ថា​ស.រ.អា.នឹង​«ខ្វេះ​បេះដូង»​ចេញ​ពី​ក្រុម​រដ្ឋ​ឥស្លាម​និង​បំផ្លាញ​ពួក​នេះ។

លោក Biden បាន​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ទាហាន​កងទ័ព​អាកាស​ស.រ.អា.​នៅ​ឯ​មូលដ្ឋាន​កងទ័ព​អាកាស​ Al-Dhafra នៅ​ជិត​រាជធានី​ Abu Dhabi នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម (United Arab Emirates)​ នៅ​ពេល​យន្តហោះ​គ្មាន​មនុស្ស​បើក​បាន​ចុះ​លើ​ផ្លូវ​យន្តហោះ។​

លោកអនុប្រធានាធិបតី​អាមេរិកាំង​បាន​ហៅ​ក្រុម​បះបោរ​រដ្ឋ​ឥស្លាម​ថា​ជា «ពួក​ឧក្រិដ្ឋជន​និង​ជា​មនុស្ស​កំសាក​»។ ដោយ​ប្រើ​ឈ្មោះ​ជា​ភាសា​អារ៉ាប់​នៃ​ក្រុម​រដ្ឋ​ឥស្លាម​ លោក Biden បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​ទាហាន​ជើង​អាកាស​អាមេរិកាំង​ទាំង​នេះ​ថា​ «យើង​ត្រូវ​តែ​ច្របាច់​ខ្វេះ​យក​បេះដូង​ពួក​ Daesh នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី​ដើម្បី​កុំ​ឱ្យ​ពួកវា​អាច​បន្ត​បញ្ចេញ​ពិស​ពុល​របស់​ពួកវា​នៅ​ក្នុង​តំបន់​និង​នៅ​ក្នុង​ពិភពលោក​»។

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយ​កាសែត​ The National នៃ​ក្រុង​ Abu Dhabi លោក Biden បាន​បង្ហាញ​គោល​ជំហរ​ស.រ.អា.សម្រាប់​ដំណោះ​ស្រាយ​សន្តិភាព​តាម​រយៈ​កិច្ច​ចរចា​គ្នា​ ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ប្រាំ​ឆ្នាំ​មក​ហើយ​ក្នុង​ប្រទេស​ស៊ីរី​ដោយ​លោក​បាន​បដិសេធ​ដំណោះ​ស្រាយ​ខាង​យោធា​។ ​កិច្ចចរចា​សន្តិភាព​មាន​កំណត់​នឹង​ធ្វើ​ជា​ថ្មី​នៅ​ពេល​បន្ទាប់​មក​ទៀត​ ក្នុង​សប្តាហ៍​នេះ​នៅ​ក្នុង​ក្រុង​ហ្ស៊ឺណែវ​ នៅ​ពេល​ដែល​កិច្ច​ឈប់​បាញ់​គ្នា​បាន​កាត់​បន្ថយ​ការ​ប្រយុទ្ធ​គ្នា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ៕​

XS
SM
MD
LG