ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ប្រឆាំង​ភេរវកម្ម​ក្នុង​ប្រទេស «លើក​ដំបូង​បង្អស់»


រូបឯកសារ៖ ក្រុមបាតុករ បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​ច្រកចូល​ខាងលិច​វិមាន​សភា​កាពីតូល ក្នុង​អំឡុងពេល​នៃ​ការតវ៉ា​នៅ​ឯវិមាន​សភា​កាពីតូល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុមបាតុករ បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​ច្រកចូល​ខាងលិច​វិមាន​សភា​កាពីតូល ក្នុង​អំឡុងពេល​នៃ​ការតវ៉ា​នៅ​ឯវិមាន​សភា​កាពីតូល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ផ្សព្វផ្សាយ​នូវ​ផែនការ​មួយ​ដែល​លោក​ហៅ​ថា​ ជា​ផែនការ​ជាតិ «លើក​ដំបូង​បង្អស់» ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ក្នុង​ប្រទេស។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក Biden បាន​មាន​ប្រសាសន៍​ថា «យុទ្ធសាស្ត្រ​ជាតិ​ ទប់ទល់​នឹង​ភេរវកម្ម​ក្នុង​ប្រទេស» នេះ មាន​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​វិភាគ​របស់​រដ្ឋាភិបាល ​និង​ការ​ចែក​រំលែក​ព័ត៌មាន​អំពី​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ដល់​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​នានា​នៅ​គ្រប់​កម្រិត​ទាំងអស់។

លោក Biden បាន​បញ្ជាក់​ថា ការ​រារាំង​មិន​ឲ្យ​មាន​ការ​ជ្រើសរើស​ភេរវជន ក៏​ដូចជា​ការ​រារាំង​សមត្ថភាព​របស់​ភេរវជន​នៅ​ក្នុង​ការ​កៀរគរ​សមាជិក​ និង​ការ​បង្អាក់​សកម្មភាព​របស់​ពួកគេ ក៏ជា​ផ្នែក​ដ៏​សំខាន់​ផងដែរ​នៃ​យុទ្ធសាស្ត្រ​នេះ។

ផែនការ​នេះ​ ក៏​មាន​គោល​បំណង​ផងដែរ​នៅ​ក្នុង​ការ «ផ្ដោត​លើ​កត្តា​រួម​ចំណែក​ជា​យូរ​មក​ហើយ​កន្លង​មក» ដល់​សកម្មភាព​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ដូចជា «អំពើ​ស្អប់​គុំកួន​ជាតិ​សាសន៍​ និង​សាសនា» ជាដើម។

លោក Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា៖

«ភេរវកម្ម​ក្នុង​ប្រទេស ដែល​ជំរុញ​ឡើង​ដោយ​ការ​ស្អប់​គុំកួន ការ​ប្រកាន់​គំនិត​អត្តនោម័តិ​ជ្រុល និង​ទម្រង់​ផ្សេងៗ​ទៀត​នៃ​អំពើ​ជ្រុល​និយម គឺជា​ស្លាកស្នាម​ប្រឡាក់​ដួង​ព្រលឹង​របស់​សហរដ្ឋ​អាមេរិក។ ភេរវកម្ម​ក្នុង​ប្រទេស ​គឺ​ផ្ទុយ​នឹង​អ្វីៗ​ទាំងអស់​ដែល​ប្រទេស​របស់​យើង​ខិតខំ​ប្រឹងប្រែង​សម្រេច​ឲ្យ​បាន ហើយ​វា​បង្ក​ជា​ការ​ប្រឈម​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​ជាតិ លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​ឯកភាព​ជាតិ​របស់​យើង»៕

XS
SM
MD
LG