លោក Biden ប្រើ Tik Tok ទោះមានការបារម្ភពីបញ្ហាសន្តិសុខក៏ដោយ
នៅក្នុងកិច្ចខំប្រឹងប្រែងមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងពួកអ្នកបោះឆ្នោតវ័យក្មេង យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី Joe Biden បានប្រើបណ្ដាញសង្គម Tik Tok។ ក៏ប៉ុន្តែ ខណៈដែលពួកអ្នកប្រើប្រាស់ជាច្រើនបានស្វាគមន៍ចំពោះចំណាត់ការនេះ ពួកអ្នកជំនាញសន្តិសុខនិងពួកសមាជិកសភាបានសម្តែងនូវការមិនយល់ស្របនៅពេលដែលមានការព្រួយកង្វល់អំពីបញ្ហាឯកជនភាពជាយូរមកហើយជុំវិញការប្រើប្រាស់កម្មវិធីរបស់ចិនមួយនេះ។ អ្នកស្រី Veronica Balderas Iglesias នៃវីអូអេរាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី ហុង ចិន្ដា ប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
០៧ វិច្ឆិកា ២០២៤
លោក Donald Trump ត្រូវបានព្យាករថាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក
-
០២ វិច្ឆិកា ២០២៤
អ្នកស្រី Harris៖ ពីកូនជនអន្តោប្រវេសន៍ទៅជាបេក្ខជនប្រធានាធិបតី