នាវាចម្បាំងរបស់សហរដ្ឋអាមេរិកបានបើកទៅកាន់សមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ ដែលជាដែនទឹកដែលទាមទារដោយចិន នៅក្នុងសមយុទ្ធដោយសេរីមួយ ដែលធ្វើឲ្យចិនថ្កោលទោសថាជា «សកម្មភាពដែលមិនសមស្របយ៉ាងធ្ងន់ធ្ងរ»។
លោក Jeff Davis អ្នកនាំពាក្យនៃមន្ទីរបញ្ចកោណបាននិយាយថា ដំណើរទៅដល់របស់នាវាពិឃាត USS Curtis Wilbur ដែលបំពាក់ដោយគ្រាប់មីស៊ីល មានគោលបំណងអនុវត្តនូវសិទ្ធិអន្តរជាតិក្នុងការធ្វើដំណើរទៅកាន់ដែនទឹកដ៏សំខាន់មួយនេះ។
នាវាចម្បាំងនេះបានឆ្លងកាត់ចម្ងាយជាង១៩គីឡូម៉ែត្រពីកោះ Triton នៅក្នុងប្រជុំកោះ Paracel ដែលត្រូវបានទាមទារជាន់គ្នាដោយតៃវ៉ាន់ វៀតណាម និងចិនផងដែរ។
នៅក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យរបស់ក្រសួងការពារជាតិចិនបានថ្លែងថា សហរដ្ឋអាមេរិកបំផ្លាញសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង តាមរយៈសមយុទ្ធរបស់កងទ័ពជើងទឹករបស់ខ្លួន ក្នុងវិនាទីដំបូងដែលនាវាចម្បាំងរបស់អាមេរិកបានទៅដល់តំបន់នេះចាប់តាំងពីខែតុលាមក។
អ្នកនាំពាក្យ លោក Yang Yujun បានបង្ហាញការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ចិនទៅលើដំណើរមកដល់របស់នាវាចម្បាំងអាមេរិក ហើយលោកបានថ្លែងថា កងកម្លាំងប្រដាប់អាវុធចិននឹងចាត់វិធានការចាំបាច់ទាំងអស់ប្រឆាំងនឹងសកម្មភាពបង្ករឿងរបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោក Davis បានមានប្រសាសន៍ថា នាវាពិឃាតរបស់អាមេរិកកំពុងតែធ្វើប្រតិបត្តិការជាមួយនឹងសេរីភាពរបស់ខ្លួនជាធម្មតាប៉ុណ្ណោះនៅសមុទ្រចិនខាងត្បូង។
លោក Davis បាននិយាយថា បេសកកម្មនេះគឺដើម្បីប្រឆាំងទៅនឹងការទាមទាររបស់ចិន តៃវ៉ាន់ និងវៀតណាម និងប្រឆាំងនឹងការដាក់កំហិតទៅលើសិទ្ធិ និងសេរីភាពក្នុងការធ្វើនាវាចរណ៍។ អាមេរិកមិនបានជូនដំណឹងជាមុនអំពីដំណើររបស់នាវាចម្បាំងរបស់ខ្លួនដល់ប្រទេសចិន ឬអាជ្ញាធរក្នុងតំបន់នេះនោះទេ ដែលនេះគឺជាដំណើរការធម្មតារបស់អាមេរិក និងស្របទៅតាមច្បាប់អន្តរជាតិ៕