បាតុកម្មអំពីមរណភាពលោក George Floyd រាយដាលទូទាំងប្រទេស
ការស្លាប់បុរសស្បែកខ្មៅម្នាក់ដៃជាប់ខ្នោះហើយថា លោកដកដង្ហើមមិនកើតពេលប៉ូលិសស្បែកសម្នាក់យកជង្គង់សង្កត់កគាត់ផ្ទប់នឹងដីនោះ បាននាំឲ្យមានការតវ៉ានៅតាមទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិក។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំបាននិយាយថា លោកគាំទ្រការតវ៉ាដោយសន្តិវិធី ក៏ប៉ុន្តែបានព្រមានថា លោកនឹងមិនអនុញ្ញាតឲ្យមានស្ថានភាពអនាធិបតេយ្យច្របូកច្របល់ មិនគោរពច្បាប់បន្ថែមទៀតទេ។ អ្នកស្រី Patsy Widakuswarak អ្នកយកព័ត៌មានរបស់ VOA ប្រចាំសេតវិមាន រាយការណ៍អំពីរឿងនេះ។ លោកជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ៖