សហគមន៍អារ៉ាប់នៅអ៊ីស្រាអែលកំពុងដោះស្រាយបញ្ហាសង្គ្រាមនិងការមិនទុកចិត្តគ្នា
សមាជិកសហគមន៍ជនជាតិដើមភាគតិចអារ៉ាប់នៅប៉ែកខាងត្បូងអ៊ីស្រាអែល ស្ថិតក្នុងចំណោមជនរងគ្រោះនៃការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល។ អ្នកខ្លះបានជួយសង្គ្រោះជីវិតជនជាតិអ៊ីស្រាអែល នៅថ្ងៃវាយប្រហារនោះ តែជាយូរលង់ណាស់មកហើយ សហគមន៍នេះបានប្រឈមនឹងការមិនទុកចិត្តនិងការមិនអើពើពីសំណាក់ផ្នែកខ្លះនៃសង្គមនិងរដ្ឋាភិបាលអ៊ីស្រាអែល។ ក្នុងទីក្រុង Rahat ដែលសម្បូរដោយពលរដ្ឋអម្បូរជនជាតិដើមអារ៉ាប់អ៊ីស្រាអែល ក្រុមអ្នកស្ម័គ្រចិត្តអម្បូរអារ៉ាប់និងជ្វីហ្វ បានរៀបចំអ្វីដែលពួកគេហៅថា «បន្ទប់សង្គ្រាម» ក្នុងគោលបំណងប្រែក្លាយវិបត្តិទៅជាការចាប់ផ្តើមថ្មីមួយ។ អ្នកស្រី Natasha Mozgovaya នៃវីអូអេ រាយការណ៍រឿងនេះពីទីក្រុងRahat ប្រទេសអ៊ីស្រាអែល។ លោក សាយ មុន្នី ប្រែសម្រួល៕