ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ ល្បិចជួយទប់កុំឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការគំរាមកំហែងដ៏ធំមួយមកលើសុខភាពរបស់យើង ដែលយើងមិនសូវបានចាប់អារម្មណ៍គឺផលប៉ះពាល់នៃជាតិស្ករ។ ជាតិស្ករច្រើនពេកនៅក្នុងឈាមអាចនាំឱ្យយើងឡើងទម្ងន់ កើតជំងឺទឹកនោមផ្អែម និងថែមទាំងបង្កឱ្យយើងមានជំងឺបេះដូងទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក សៀង សេង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ California។ ប្រធានបទថ្ងៃនេះ ដែលរៀបរាប់អំពីល្បិចដែលអាចជួយទប់ជាតិស្ករក្នុងឈាមយើងមិនឱ្យឡើងខ្ពស់ពេកបានអាចជាមធ្យោបាយមួយ ដែលមិនគ្រាន់តែធ្វើឱ្យបេះដូងរបស់យើងមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សុខភាពជាទូទៅរបស់យើងថែមទៀតផង។ តទៅកម្មវិធី Hello VOA ស្ដីពីសុខភាពសម្រាប់ខែកុម្ភៈនេះ រវាងអ្នកស្រី ហុង ចិន្ដា នៃ VOA ជាមួយនឹងលោកវេជ្ជបណ្ឌិត សៀង សេង អំពីល្បិចជួយទប់កុំឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពេកនេះ៕ (អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥)

XS
SM
MD
LG