រូបភាពជុំវិញពិភពលោកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា ឥណ្ឌា ចិន ស៊ីរី វ៉េណេស៊ុយអេឡា កេនយ៉ា កូឡុំប៊ី រុស្ស៊ី បូលីវី អេស្ប៉ាញ និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ០៨ សីហា ២០១៧
![ផ្សែងកម្សួលចេញបន្ទាប់ពីមានការវាយប្រហារតាមអាកាសនៅតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនៅភាគខាងត្បូងទីក្រុង Daraa ប្រទេសស៊ីរី។ ](https://gdb.voanews.com/f0220e7e-8820-4031-ac0a-847a10b50e64_w1024_q10_s.jpg)
១
ផ្សែងកម្សួលចេញបន្ទាប់ពីមានការវាយប្រហារតាមអាកាសនៅតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនៅភាគខាងត្បូងទីក្រុង Daraa ប្រទេសស៊ីរី។
![អ្នកទោសកេនយ៉ារង់ចាំបោះឆ្នោតនៅក្នុងទីក្រុង Kisumu នៅបឹង Lake Victoria។ នេះគឺជាលើកដំបូងដែលអ្នកទោសក្នុងប្រទេសកេនយ៉ាត្រូវបានអនុញ្ញាតឲ្យបោះឆ្នោត។ អ្នកទោសអាចបោះឆ្នោតបានចំពោះតែបេក្ខជនប្រធានាធិបតីប៉ុណ្ណោះ។ ប្រជាជនកេនយ៉ាបានចាប់ផ្តើមបោះឆ្នោតក្នុងការបោះឆ្នោតទូទៅ ដែលលទ្ធផលប្រកៀកប្រកិតគ្នាពិបាកនឹងព្យាកររវាងលោក Uhuru Kenyatta ដែលកំពុងកាន់តំណែងនិងគូប្រជែងរបស់លោកនោះគឺ Raila Odinga បង្កឲ្យមានការភ័យខ្លាចចំពោះហិង្សាដែលនឹងកើតមានក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាហ្រ្វិកភាគកើត។](https://gdb.voanews.com/8b02a6d0-5d94-4551-a6db-60a051b71a70_w1024_q10_s.jpg)
២
អ្នកទោសកេនយ៉ារង់ចាំបោះឆ្នោតនៅក្នុងទីក្រុង Kisumu នៅបឹង Lake Victoria។ នេះគឺជាលើកដំបូងដែលអ្នកទោសក្នុងប្រទេសកេនយ៉ាត្រូវបានអនុញ្ញាតឲ្យបោះឆ្នោត។ អ្នកទោសអាចបោះឆ្នោតបានចំពោះតែបេក្ខជនប្រធានាធិបតីប៉ុណ្ណោះ។ ប្រជាជនកេនយ៉ាបានចាប់ផ្តើមបោះឆ្នោតក្នុងការបោះឆ្នោតទូទៅ ដែលលទ្ធផលប្រកៀកប្រកិតគ្នាពិបាកនឹងព្យាកររវាងលោក Uhuru Kenyatta ដែលកំពុងកាន់តំណែងនិងគូប្រជែងរបស់លោកនោះគឺ Raila Odinga បង្កឲ្យមានការភ័យខ្លាចចំពោះហិង្សាដែលនឹងកើតមានក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាហ្រ្វិកភាគកើត។
![ប្រជាជនកំពុងហាត់ក្បាច់តៃជីក្នុងទិវាលំហាត់ប្រាណជាតិនៅស្រុង Rongan ភាគនិរតីនៃខេត្ត Guizhou ប្រទេសចិន។](https://gdb.voanews.com/87192a4e-4964-42c1-85ea-22c7e8d9c187_w1024_q10_s.jpg)
៣
ប្រជាជនកំពុងហាត់ក្បាច់តៃជីក្នុងទិវាលំហាត់ប្រាណជាតិនៅស្រុង Rongan ភាគនិរតីនៃខេត្ត Guizhou ប្រទេសចិន។
![មនុស្សម្នាកំពុងមើលព្រះចន្ទពេញរង់អំឡុងពេលមានចន្ទគ្រាសពីលើភ្នំមួយក្នុងសួនកម្សាន្ត Tio Pio ទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី០៧ សីហា ២០១៧។](https://gdb.voanews.com/0328c7de-dbc3-48cc-9500-2318a12ae4a7_w1024_q10_s.jpg)
៤
មនុស្សម្នាកំពុងមើលព្រះចន្ទពេញរង់អំឡុងពេលមានចន្ទគ្រាសពីលើភ្នំមួយក្នុងសួនកម្សាន្ត Tio Pio ទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី០៧ សីហា ២០១៧។
![ពន្លឺភ្លើងពីពិព័រណ៍កម្សាន្តឆ្លុះទៅក្នុងបឹងតូចមួយនៅសួន Olympia ទីក្រុង Munich ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី០៧ សីហា ២០១៧។](https://gdb.voanews.com/d197e2dc-bbfc-4d6c-9456-b4e3928472e3_w1024_q10_s.jpg)
៥
ពន្លឺភ្លើងពីពិព័រណ៍កម្សាន្តឆ្លុះទៅក្នុងបឹងតូចមួយនៅសួន Olympia ទីក្រុង Munich ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី០៧ សីហា ២០១៧។
![ស្រ្តីម្នាក់ដើរកាត់មុខក្រុមយោធាមួយ អំឡុងក្បួនរបស់យោធាស៊ីវិលមួយដើម្បីរំឮកខួបទី១៩២របស់កងកម្លាំងប្រដាប់អាវុធបូលីវីក្នុងទីក្រុង Achacachi កាលពីថ្ងៃទី០៧ សីហា ២០១៧។](https://gdb.voanews.com/228d737d-7a92-4aa0-a925-65a93e12ecee_w1024_q10_s.jpg)
៦
ស្រ្តីម្នាក់ដើរកាត់មុខក្រុមយោធាមួយ អំឡុងក្បួនរបស់យោធាស៊ីវិលមួយដើម្បីរំឮកខួបទី១៩២របស់កងកម្លាំងប្រដាប់អាវុធបូលីវីក្នុងទីក្រុង Achacachi កាលពីថ្ងៃទី០៧ សីហា ២០១៧។
![រថក្រោះ A T-72 បើកកាត់ផ្លូវរបស់ការប្រកួតរងក្រោះ Tank Biathlon ដែលជាផ្នែកនៃកីឡារបស់កងទ័ពអន្តរជាតិឆ្នាំ២០១៧ នៅភូមិ Alabino ខាងក្រៅទីក្រុង Moscow ប្រទេសរុស្ស៊ី។](https://gdb.voanews.com/cf476322-a865-484d-94bf-ee741a549a75_w1024_q10_s.jpg)
៧
រថក្រោះ A T-72 បើកកាត់ផ្លូវរបស់ការប្រកួតរងក្រោះ Tank Biathlon ដែលជាផ្នែកនៃកីឡារបស់កងទ័ពអន្តរជាតិឆ្នាំ២០១៧ នៅភូមិ Alabino ខាងក្រៅទីក្រុង Moscow ប្រទេសរុស្ស៊ី។
![អ្នកដាំផ្កាកំពុងសែងផ្កាដែលខ្លួនបានតុបតែងក្នុងក្បួនដង្ហែផ្កាប្រចាំឆ្នាំក្នុងទីក្រុង Medellin ប្រទេសកូឡុំប៊ីកាលពីថ្ងៃទី០៧ សីហា ២០១៧។](https://gdb.voanews.com/a7c0f9c5-a09e-41d0-90d4-ed665783674f_w1024_q10_s.jpg)
៨
អ្នកដាំផ្កាកំពុងសែងផ្កាដែលខ្លួនបានតុបតែងក្នុងក្បួនដង្ហែផ្កាប្រចាំឆ្នាំក្នុងទីក្រុង Medellin ប្រទេសកូឡុំប៊ីកាលពីថ្ងៃទី០៧ សីហា ២០១៧។
![ស្រ្តីពីរនាក់ដើរកាត់រូបរបស់អតីតប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡាលោក Hugo Chavez ក្នុងរដ្ឋធានីការ៉ាកាសកាលពីថ្ងៃទី០៧ សីហា ២០១៧៕](https://gdb.voanews.com/eccb8dea-ffbb-4674-874a-35c3b2aedc4d_w1024_q10_s.jpg)
៩
ស្រ្តីពីរនាក់ដើរកាត់រូបរបស់អតីតប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡាលោក Hugo Chavez ក្នុងរដ្ឋធានីការ៉ាកាសកាលពីថ្ងៃទី០៧ សីហា ២០១៧៕