រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ មកពីប្រទេសអ៊ីរ៉ាក់ អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស ហ្វីលីពីន និងអ៊ុយក្រែន។
រូបភាពជុំវិញពិភពលោក ០៧ សីហា ២០១៧
![ព្រះវិហារ Grand al-Nuri នៅក្នុងក្រុង Mosul ប្រទេសអ៊ីរ៉ាក់ ត្រូវបានគេបំផ្លាញ។](https://gdb.voanews.com/fc88185c-159b-49eb-9c25-86b03f8b4e4d_w1024_q10_s.jpg)
១
ព្រះវិហារ Grand al-Nuri នៅក្នុងក្រុង Mosul ប្រទេសអ៊ីរ៉ាក់ ត្រូវបានគេបំផ្លាញ។
![លោក Petrov Chojnacki ដែលជាជនជាតិប៉ូឡូញមិនមានផ្ទះសម្បែងប្រមូលផ្តុំដបទទេដើម្បីបង្កើតជាជញ្ជាំងមួយនៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/11a29413-617e-48c9-9317-70f99f693132_w1024_q10_s.jpg)
២
លោក Petrov Chojnacki ដែលជាជនជាតិប៉ូឡូញមិនមានផ្ទះសម្បែងប្រមូលផ្តុំដបទទេដើម្បីបង្កើតជាជញ្ជាំងមួយនៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។
![ស្ត្រីឥណ្ឌាម្នាក់គ្របស្បៃមុខឲ្យកូនរបស់នាង នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងក្រុងញូវដេលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/d9c1b173-fec7-4c5c-a07c-036b25f3c4e6_w1024_q10_s.jpg)
៣
ស្ត្រីឥណ្ឌាម្នាក់គ្របស្បៃមុខឲ្យកូនរបស់នាង នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងក្រុងញូវដេលី ប្រទេសឥណ្ឌា។
![អ្នកគាំទ្រដែលស្លៀកពាក់ឈុតមនុស្សពីងពាងរង់ចាំការមកដល់របស់តារាងសម្តែង Tom Holland និងអ្នកដឹកនាំរឿងគឺលោក Jon Watts ក្នុងពេលបញ្ចាំងភាពយន្ត Spider-Man: Homecoming នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/2b1d0739-d68e-437e-8061-79a3099bdd8e_w1024_q10_s.jpg)
៤
អ្នកគាំទ្រដែលស្លៀកពាក់ឈុតមនុស្សពីងពាងរង់ចាំការមកដល់របស់តារាងសម្តែង Tom Holland និងអ្នកដឹកនាំរឿងគឺលោក Jon Watts ក្នុងពេលបញ្ចាំងភាពយន្ត Spider-Man: Homecoming នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។
![លោក Lee Jae-yong (រូបទី២រាប់ពីស្តាំ) ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនSamsung Electronics Co. អញ្ជើញទៅដល់សវនាការរបស់លោកនៅក្នុងតុលាការ Seoul Central District Court ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ រដ្ឋអាជ្ញាបានស្នើឲ្យដាក់ពន្ធនាគាររូបលោកចំនួន១២ឆ្នាំ ពីបទសូកប៉ាន់ និងបទល្មើសផ្សេងៗទៀតនៅក្នុងរឿងអាស្រូវអំពើពុករលួយថ្នាក់ជាតិ។](https://gdb.voanews.com/9ed47e56-0d7a-45f4-b7a6-aeb5cffd598e_w1024_q10_s.jpg)
៥
លោក Lee Jae-yong (រូបទី២រាប់ពីស្តាំ) ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនSamsung Electronics Co. អញ្ជើញទៅដល់សវនាការរបស់លោកនៅក្នុងតុលាការ Seoul Central District Court ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ រដ្ឋអាជ្ញាបានស្នើឲ្យដាក់ពន្ធនាគាររូបលោកចំនួន១២ឆ្នាំ ពីបទសូកប៉ាន់ និងបទល្មើសផ្សេងៗទៀតនៅក្នុងរឿងអាស្រូវអំពើពុករលួយថ្នាក់ជាតិ។
![កីឡាការនី Anicka Newell មកពីកាណាដាប្រកួតលោតដោយប្រើឈើដោត ដើម្បីដណ្តើមយកពានរង្វាន់ World Athletics Championships នៅក្នុងស្តាត London Stadium ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។](https://gdb.voanews.com/96719ad5-abdf-4273-91f1-11c28f6998d3_w1024_q10_s.jpg)
៦
កីឡាការនី Anicka Newell មកពីកាណាដាប្រកួតលោតដោយប្រើឈើដោត ដើម្បីដណ្តើមយកពានរង្វាន់ World Athletics Championships នៅក្នុងស្តាត London Stadium ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។
![ប៉ូលិសស្ថិតក្នុងឈុតការពារកុបកម្មឈរតំរៀបគ្នា នៅពេលដែលបាតុករព្យាយាមដើរក្បួនទៅកាន់ស្ថានទូតអាមេរិកនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងវេទិកាសន្តិសុខតំបន់អាស៊ានលើកទី៥០។](https://gdb.voanews.com/48668cec-c910-4d92-bbc5-8b5dcf8dd49c_w1024_q10_s.jpg)
៧
ប៉ូលិសស្ថិតក្នុងឈុតការពារកុបកម្មឈរតំរៀបគ្នា នៅពេលដែលបាតុករព្យាយាមដើរក្បួនទៅកាន់ស្ថានទូតអាមេរិកនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងវេទិកាសន្តិសុខតំបន់អាស៊ានលើកទី៥០។
![គោស៊ីស្មៅនៅក្បែរក្រុង Bernbeuren ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។](https://gdb.voanews.com/afea55bc-4f1c-4497-8d8a-bd6b26b379b7_w1024_q10_s.jpg)
៨
គោស៊ីស្មៅនៅក្បែរក្រុង Bernbeuren ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។
![រលកដ៏ធំមួយដែលបង្កឡើងដោយព្យុះ Typhoon Noru បោកបក់លើជញ្ជាំងទប់ទឹកសមុទ្រនៅក្នុងក្រុង Aki ខេត្ត Kochi ប្រទេសជប៉ុន។](https://gdb.voanews.com/fec879e3-3ac5-4f99-bc84-909884e0ba43_w1024_q10_s.jpg)
៩
រលកដ៏ធំមួយដែលបង្កឡើងដោយព្យុះ Typhoon Noru បោកបក់លើជញ្ជាំងទប់ទឹកសមុទ្រនៅក្នុងក្រុង Aki ខេត្ត Kochi ប្រទេសជប៉ុន។
![នេះជាទិដ្ឋាភាពនៃអគារជាច្រើននៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/d37dff09-f3b2-46de-a10c-01a73536021a_w1024_q10_s.jpg)
១០
នេះជាទិដ្ឋាភាពនៃអគារជាច្រើននៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន។