រូបភាពជុំវិញពិភពលោកថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩ មានមកពីប្រទេសដូចជា រុស្ស៊ី ថៃ សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី ហៃទី និងប៉ាឡេស្ទីន។
រូបភាពជុំវិញពិភពលោក ០៦ សីហា ២០១៩

១
គ្រួសារមួយក្រុមអធិស្ឋាននៅក្បែររូបសំណាកព្រះពុទ្ធដែលបាក់ព្រះកេសដែលលេចចេញមកដោយសារគ្រោះរាំងស្ងួតនៅខេត្ត Lopburi ប្រទេសថៃកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។

២
បុរសជនជាតិប៉ាឡេស្ទីនម្នាក់បេះផ្លែរបស់ដើមដំបងយក្សនៅក្នុងភូមិ Nilin ក្បែរទីក្រុង Ramallah តំបន់ West Bank កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។

៣
លោក Antonio Basbo (ស្តាំ) កាន់ឈើឆ្កាងរបស់ភរិយា Margie Reckard ដែលបានស្លាប់ក្នុងការបាញ់ប្រហារដែលបានសម្លាប់មនុស្ស២២នាក់នៅផ្សារ WalMart ទីក្រុង El Paso តិចសាស កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។

៤
ប្រជាជនម្នាក់ដែលបានចូលរួមក្នុងពិធីបុណ្យប្រពៃណី «Perang Obor» ដើម្បីរំលឹកគុណដល់ព្រះសំណាង ព្រះសុខភាព និងព្រះសង្គ្រោះក្នុងខេត្ត Java ភាគកណ្តាល កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។

៥
អ្នកស្រី Courtney Kennedy Hill (ខៀវ) និងលោក Paul Michael Hill ដើរជិតម្ឈូសជាមួយនឹងសមាជិកក្រុមគ្រួសារ Kennedy បន្ទាប់ពីបុណ្យសពរបស់កូនស្រីពួកគេឈ្មោះ Saoirse Kennedy ក្នុងទីក្រុង Centerville រដ្ឋ Massachusetts កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។

៧
ស្រ្តីម្នាក់ដើរកាត់វាលគំនរសំរាមដែលត្រូវគេដុតក្នុងទីក្រុង Port-au-Prince កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។

៨
កងទ័ពជើងទឹកនៃប្រទេសអ៊ីរ៉ង់ចូលរួមក្នុងការប្រកួតកីឡាកងទ័ពអន្តរជាតិឆ្នាំ២០១៩ ក្នុងទីក្រុង Khmelevka ប្រទេសរុស្ស៊ីកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។