រូបភាពជុំវិញពិភពលោកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសអារ៉ាប៊ីសាអូឌីត ហុងកុង អង់គ្លេស កេនយ៉ា ឥណ្ឌា មីយ៉ាន់ម៉ា និងប៉េរូ។
រូបភាពជុំវិញពិភពលោក ០៤ សីហា ២០១៩
![អ្នកដើរធម្មយាត្រាកាន់សាសនាឥស្លាមដើរជុំវិញអគារ Kaaba នៅព្រះវិហារ Grand Mosque នៅក្នុងក្រុងពិសិដ្ឋ Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។](https://gdb.voanews.com/947375b1-ae85-47ec-9e92-dea6ae5b2583_w1024_q10_s.jpg)
១
អ្នកដើរធម្មយាត្រាកាន់សាសនាឥស្លាមដើរជុំវិញអគារ Kaaba នៅព្រះវិហារ Grand Mosque នៅក្នុងក្រុងពិសិដ្ឋ Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
![បព្វជិតម្នាក់ឈរនៅពីមុខប៉ូលិសកុបកម្មក្នុងបាតុកម្មប្រឆាំងនឹងច្បាប់បត្យាប័ននៅក្នុងក្រុង Kennedy នៃដែនដីហុងកុង។](https://gdb.voanews.com/261768e3-e502-4840-b346-7b41e39c06ef_w1024_q10_s.jpg)
២
បព្វជិតម្នាក់ឈរនៅពីមុខប៉ូលិសកុបកម្មក្នុងបាតុកម្មប្រឆាំងនឹងច្បាប់បត្យាប័ននៅក្នុងក្រុង Kennedy នៃដែនដីហុងកុង។
![ស្បែកជើងត្រូវបានគេប្រមូលផ្តុំនៅក្បែររង្គសាល Ned Peppers បន្ទាប់ពីមានការបាញ់ប្រហារដ៏ប្រល័យនៅក្នុងក្រុង Dayton រដ្ឋ Ohio សហរដ្ឋអាមេរិក។](https://gdb.voanews.com/d06a3324-eb84-43ef-8099-473014516fcb_w1024_q10_s.jpg)
៣
ស្បែកជើងត្រូវបានគេប្រមូលផ្តុំនៅក្បែររង្គសាល Ned Peppers បន្ទាប់ពីមានការបាញ់ប្រហារដ៏ប្រល័យនៅក្នុងក្រុង Dayton រដ្ឋ Ohio សហរដ្ឋអាមេរិក។
![នាង Edie Hallberg យំនៅពេលនិយាយជាមួយប៉ូលិសនៅខាងក្រៅហាង Walmart កន្លែងដែលការបាញ់ប្រហារបានចាប់ផ្តើមដំបូងនៅក្នុងក្រុង El Paso រដ្ឋ Texas កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។ នាង Hallberg ដើរស្វែងរកម្តាយរបស់នាង ដែលស្ថិតនៅក្នុងហាងនោះក្នុងពេលបាញ់ប្រហារ និងបានបាត់ខ្លួន។](https://gdb.voanews.com/c815996a-7de4-4cb0-a5b8-a0a77876c003_w1024_q10_s.jpg)
៤
នាង Edie Hallberg យំនៅពេលនិយាយជាមួយប៉ូលិសនៅខាងក្រៅហាង Walmart កន្លែងដែលការបាញ់ប្រហារបានចាប់ផ្តើមដំបូងនៅក្នុងក្រុង El Paso រដ្ឋ Texas កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។ នាង Hallberg ដើរស្វែងរកម្តាយរបស់នាង ដែលស្ថិតនៅក្នុងហាងនោះក្នុងពេលបាញ់ប្រហារ និងបានបាត់ខ្លួន។
![លោក Franky Zapata ជិះលើក្តារដែលអាចហោះបានរបស់លោកឈ្មោះថា flyboard ទៅដល់ឆកសមុទ្រ St. Margaret's Bay ប្រទេសអង់គ្លេស នៅពេលលោកប៉ុនប៉ងហោះហើរចម្ងាយ៣៥គ.ម. ក្នុងរយៈពេល២០នាទី ក្នុងល្បឿន១៤០គ.ម.ក្នុងមួយម៉ោង។](https://gdb.voanews.com/f287e26a-074c-46e0-914b-613e8cf5f95e_w1024_q10_s.jpg)
៥
លោក Franky Zapata ជិះលើក្តារដែលអាចហោះបានរបស់លោកឈ្មោះថា flyboard ទៅដល់ឆកសមុទ្រ St. Margaret's Bay ប្រទេសអង់គ្លេស នៅពេលលោកប៉ុនប៉ងហោះហើរចម្ងាយ៣៥គ.ម. ក្នុងរយៈពេល២០នាទី ក្នុងល្បឿន១៤០គ.ម.ក្នុងមួយម៉ោង។
![ពលរដ្ឋក្នុងក្រុងហុងកុងមើលក្រុមបាតុករ និងប៉ូលិសប្រឈមមុខដាក់គ្នានៅក្នុងស្រុក Wong Tai Sin ក្នុងក្រុងហុងកុង។](https://gdb.voanews.com/02f178a9-dc35-4e4f-b125-71fae37ebc01_w1024_q10_s.jpg)
៦
ពលរដ្ឋក្នុងក្រុងហុងកុងមើលក្រុមបាតុករ និងប៉ូលិសប្រឈមមុខដាក់គ្នានៅក្នុងស្រុក Wong Tai Sin ក្នុងក្រុងហុងកុង។
![អ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងឆេះព្រៃ Marsh Fire ក្នុងក្រុង Brentwood តំបន់ Contra Costa រដ្ឋ California កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។](https://gdb.voanews.com/91114c43-4ac2-4c20-a5ba-11bdb04b9a63_w1024_q10_s.jpg)
៧
អ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងឆេះព្រៃ Marsh Fire ក្នុងក្រុង Brentwood តំបន់ Contra Costa រដ្ឋ California កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។
![សត្វកវែងស្ថិតនៅក្នុងសួនសត្វ Masai Mara National Reserve ក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។](https://gdb.voanews.com/dd762805-a22a-4c7f-aff9-a36d534c62f9_w1024_q10_s.jpg)
៨
សត្វកវែងស្ថិតនៅក្នុងសួនសត្វ Masai Mara National Reserve ក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។
![ការប្រណាំងទូកបានចាប់ផ្តើមនៅក្បែរឆ្នេរខាងត្បូងក្នុងប្រទេសអង់គ្លេស សម្រាប់ការប្រណាំងទូក Rolex Fastnet Race ឆ្នាំ២០១៩ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។](https://gdb.voanews.com/88cb13a8-0f58-4474-a751-d87ef8b536e9_w1024_q10_s.jpg)
៩
ការប្រណាំងទូកបានចាប់ផ្តើមនៅក្បែរឆ្នេរខាងត្បូងក្នុងប្រទេសអង់គ្លេស សម្រាប់ការប្រណាំងទូក Rolex Fastnet Race ឆ្នាំ២០១៩ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។
![អ្នកល្បាតព្រៃត្រៀមព្រលែងដំរីព្រៃ២ក្បាល ដែលបានចូលក្នុងភូមិ និងផ្លូវនានា ដើម្បីស្វែងរកចំណី នៅក្នុងក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា។](https://gdb.voanews.com/d54a5867-205a-403a-9d88-9da27d1c256c_w1024_q10_s.jpg)
១០
អ្នកល្បាតព្រៃត្រៀមព្រលែងដំរីព្រៃ២ក្បាល ដែលបានចូលក្នុងភូមិ និងផ្លូវនានា ដើម្បីស្វែងរកចំណី នៅក្នុងក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា។
![មនុស្សម្នាដើរកាត់ផ្លូវលិចទឹកមួយ បន្ទាប់ពីមានភ្លៀងដ៏ធំមួយ នៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។](https://gdb.voanews.com/9d81c380-660d-45db-b8b0-7e9d08207a62_w1024_q10_s.jpg)
១១
មនុស្សម្នាដើរកាត់ផ្លូវលិចទឹកមួយ បន្ទាប់ពីមានភ្លៀងដ៏ធំមួយ នៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។
![កីឡាករ Ruy Leme Da Fonseca Fil មកពីប្រេស៊ីលធ្លាក់ពីសេះនៅក្នុងការប្រកួត XVIII Pan American Games ក្នុងក្រុងលីម៉ា ប្រទេសប៉េរូ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។](https://gdb.voanews.com/bd1d0bbd-f51e-4180-b1ac-69f7b684a702_w1024_q10_s.jpg)
១២
កីឡាករ Ruy Leme Da Fonseca Fil មកពីប្រេស៊ីលធ្លាក់ពីសេះនៅក្នុងការប្រកួត XVIII Pan American Games ក្នុងក្រុងលីម៉ា ប្រទេសប៉េរូ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។