រូបភាពជុំវិញពិភពលោកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦មកពីប្រទេសអង់គ្លេស ឥណ្ឌូនេស៊ី អ៊ីតាលី ស.រ.អា ពេរូ ហ្គាបុង ម៉ាឡេស៊ី ឥណ្ឌា និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ៣១ សីហា ២០១៦

១
បុរសម្នាក់ចែវទូកកាត់ខ្មោចត្រីក្នុងស្រះចិញ្ចឹមត្រីមួយនៅបឹង Maninjau ក្នុងខេត្តជ្វាភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី។

២
អ្នកចូលរួមគប់ផ្លែប៉េងបោះលេងនៅអំឡុងពេលពិធីបុណ្យ «Tomatina» ប្រចាំឆ្នាំនៅភូមិ Bunol ជិតក្រុង Valencia ប្រទេសអេស្ប៉ាញ។

៣
ដូនជីម្នាក់ពីសាសនាទូត Missionaries of Charity មើលអ្នកជំងឺម្នាក់នៅមជ្ឈមណ្ឌល Nirmal Hriday ក្នុងខេត្ត Kolkata ប្រទេសឥណ្ឌា។ មជ្ឈមណ្ឌល Nirmal Hriday ត្រូវបានបង្កើតឡើងដោយដូនជី Mother Teresa។

៤
វិហារ St. Paul's Cathedral ត្រូវបានបំភ្លឺឡើងនៅអំឡុងពេលការហាត់សមការសម្តែង «Fires of London: Fires Ancient» របស់សិល្បករ Martin Firrell មុនពេលពិធីបុណ្យ Burning នៅក្រុងឡុងដ៍ ដើម្បីរំឮកខួបលើកទី ៣៥០ នៃអគ្គីភ័យ Great Fire of London។

៥
អធិការបតីអាល្លឺម៉ង់ Angela Merkel (ខាងស្តាំ) និងនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi ស្ទាបក្បាលសុនខ Leo ដែលបានជួយទាញកុមារា Giorgia Rinaldo ពីកម្ទេចគំនរបាក់បែកនៃក្រុង Pescare del Tronto ក្រោយពីមានគ្រោះរញ្ជួយដីមួយ ក្នុងក្រុង Maranello ប្រទេសអ៊ីតាលី។

៦
សិស្សសាលាម៉ាឡេស៊ីធ្វើការសម្តែងនៅអំឡុងពិធីបុណ្យឯករាជ្យជាតិលើកទី ៥៩ ក្នុងក្រុងកូឡាឡាំពួរ។

៧
ទាហានប្រទេសហ្គាបុងរត់ទៅឈរជើង ខណៈដែលក្រុមអ្នកគាំទ្រមេដឹកនាំបក្សប្រឆាំងលោក Jean Ping ធ្វើការតវ៉ានៅពីមុខកងកម្លាំងសន្តិសុខ ដោយបង្អាក់គណៈកម្មាការបោះឆ្នោតនៅក្រុង Librevill។

៨
រូបភាពបង្ហាញពីព្យុះសង្ឃរាបោកបក់លើកោះហាវ៉ៃ កាលពីថ្ងៃទី៣០ ខែសីហា។

៩
បុរសម្នាក់ស្លៀកនៅក្នុងសំលៀកបំពាក់តួអង្គក្នុងភាពយន្តមួយ ដើរកាត់វិហារ Saint Rose ក្នុងអំឡុងពេលអបអរសាទរពិធីបុណ្យ Santa Rosa de Lima ក្នុងរដ្ឋធានីលីម៉ា ប្រទេសពេរូ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។

១០
លោកស្រី Jody Friedman និងលោក Jeff Montgomery អង្គុយពីមុខទូរទស្សន៍ Playa TV នៅស្របពេលដែលមនុស្សប្រមាណ ៧០.០០០ នាក់ពីជុំវិញពិភពលោកប្រមូលម្តុំសម្រាប់ពិធីបុណ្យសិល្បៈ និងចម្រៀង Burning Man នៅវាលខ្សាច់ Black Rock សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។

១១
អ្នកជិះទូកលំហែកាយធ្វើដំណើរលើទន្លេ Potomac នៅអំឡុងពេលព្រះអាទិត្យលិចជិតតំបន់ Georgetown រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។

១២
មនុស្សម្នាព្យាយាមជ្រកភ្លៀងពេលភ្លៀងធ្លាក់ខ្លាំងនៅអំឡុងពេលការជួបមហាជនរបស់សម្តេចប៉ាប Francis នៅបូរីវ៉ាទីកង់។

១៣
ភ្នំភ្លើង Sinabung បញ្ចេញផេះដ៏ក្រាស់ឃ្មឹកនៅក្រុង Karo ខេត្តស៊ូម៉ាត្រាភាគខាងជើង ប្រទេសឥណ្ឌូនេស៊ី។

១៤
ប៉េងប៉ោងខ្នាតធំក្នុងទម្រង់ជាសត្វជ្រូកពីក្រុមចម្រៀង Pink Floyd ហោះពីលើសារមន្ទីរ Victoria and Albert ដើម្បីជួយផ្សព្វផ្សាយពិព័រណ៍ «The Pink Floyd Exhibition: Their Mortal Remains” ដែលនឹងសម្ភោធនៅខែឧសភា ឆ្នាំ២០១៧ ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។