រូបភាពជុំវិញពិភពលោកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧ មានមកពីប្រទេសដូចជា អង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ ប៉ាឡេស្ទីន អាល្លឺម៉ង់ បារាំង និងកេនយ៉ា។
រូបភាពជុំវិញពិភពលោក ៣០ សីហា ២០១៧

១
កាំជ្រួចមីស៊ីលមួយត្រូវបានគេបាញ់សាកល្បងពីបន្ទាយ Pacific Missile Range Facility ក្នុងទីក្រុង Kauai រដ្ឋ Hawaii ។ ផ្ទាំងស៊ីបបានចាប់មីស៊ីល SM-6 យ៉ាងជោគជ័យ។

២
ហ្វូងមនុស្សកំពុងគប់ផ្លែប៉េងប៉ោះដាក់គ្នាទៅវិញទៅមកក្នុងពិធីបុណ្យ «Tomatina» ប្រចាំឆ្នាំក្នុងភូមិ Bunol ចម្ងាយ៥០គីឡូម៉ែតពីទីក្រុង Valencia ប្រទេសអេស្ប៉ាញ។

៣
ប្រជាជនកាន់សាសនាឥស្លាមកំពុងសូត្រធម៌នៅក្នុងព្រះវិហារ Grand Mosque មុនថ្ងៃធម្មយាត្រា Haj ក្នុងទីក្រុង Mecca ប្រទេសសាអូឌីអារ៉ាប៊ីកាលពីថ្ងៃទី២៩ សីហា ២០១៧។

៤
ទិដ្ឋភាពផ្សែងដ៏ក្រាស់ដោយសារការវាយប្រហាររបស់កងកម្លាំងអ៊ីរ៉ាក់នៅក្នុងភូមិ Al-Ayadieh ដែលជាភូមិចុងក្រោយក្នុងប្រតិបត្តិការកាន់កាប់ក្រុងដោយក្រុមរដ្ឋឥស្លាមកាលពីថ្ងៃទី២៩ សីហា ២០១៧។

៥
ជនជាតិប៉ាឡេស្ទីនព្យាយាមរារាំងក្បួនរបស់រដ្ឋលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅពេលដែលលោកបានមកដល់ទីក្រុង Erez ឆ្លងកាត់តំបន់ Gaza Strip។

៦
កុមារម្នាក់លោតចូលក្នុងអាងទឹកសាធារណៈក្នុងថ្ងៃដ៏ក្តៅនៅទីក្រុង Gelsenkirchen ប្រទេសអាល្លឺម៉ង់។

៧
ព្រះអង្គម្ចាស់ Prince William នៃចក្រភពអង់គ្លេសកាន់ផ្កាទៅកាន់ក្លោងទ្វាររាជវាំង Kensington Palace ខណដែលព្រះអង្គម្ចាស់ Prince Harry មើលបាច់ផ្កានិងដង្វាយផ្សេងៗដែលគេថ្វាយដើម្បីរំឮកដល់ព្រះនាង Princess Diana ក្នុងទីក្រុងឡុងដ៏។

៨
ប្រធានាធិបតីបារាំងលោក Emmanuel Macron កំពុងនិយាយជាមួយឆ្កែរបស់លោកឈ្មោះ Nemo អំឡុងការប្រជុំមួយជាមួយអធិការបតីរងអាល្លឺម៉ង់និងរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់នៅវិមាន Elysee Palace ក្នុង ទីក្រុងប៉ារីស។

៩
ភ្ញៀវទេសចរកំពុងមើលផ្កា Corpse Flower (Titan Arum) ដែលកំពុងរីកហើយមានកម្ពស់២៥២.៧សង់ទីម៉ែត្រនៅសួនផ្កា Botanical Garden ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២៩ សីហា ២០១៧។

១០
គ្រូពេទ្យសត្វនិងកងសន្តិសុខនៃអង្គការសត្វព្រៃកេនយ៉ា (Kenya Wildlife Services) ថយចេញពីសត្វរមាសខ្មៅដែលត្រូវបានគេសណ្តំបន្ទាប់ពីវាហាក់ដូចជាអាចទប់ទល់នឹងថ្នាំបានក្នុងឧទ្យានជាតិ Nairobi។

១១
អ្នកចូលរួមក្នុងទិវា Burning Man សម្តែងជាមួយខ្សែអំឡុងពេលមានព្យុះខ្សាច់ក្នុងទីលានសិល្បៈ «ការយល់ដឹងពីអត្តសញ្ញាណ - គ្រួសារ» ដែលជាគម្រោងបង្កើតដោយសិល្បករម្នាក់ឈ្មោះ Shane Pitzer ក្នុងថ្ងៃទីពីរនៃទិវា Burning Man នៅវាលខ្សាច់ Black Rock Desert រដ្ឋ Nevada កាលពីថ្ងៃទី២៩ សីហា ២០១៧។

១២
សត្វក្រៀលពណ៌ផ្កាឈូកមួយក្បាលកំពុងដេកនៅក្នុងសួនសត្វក្នុងទីក្រុង Erfurt ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២៩ សីហា ២០១៧។