រូបភាពជុំវិញពិភពលោកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា អាល្លឺម៉ង់ អង់គ្លេស អ៊ីស្រាអែល សហរដ្ឋអាមេរិក រុស្ស៊ី អេស្ប៉ាញ ម៉ាឡេស៊ី ឥណ្ឌា ប៉ាឡេស្ទីន ជប៉ុន លីប៊ី និងអាហ្វហ្គានីស្ថាន។
រូបភាពជុំវិញពិភពលោក ២៩ សីហា ២០១៧

១
អវកាសយានិកលោក Randy Bresnik បានថតរូបព្យុះត្រូពិក Harvey ពីស្ថានិយអាកាសអន្តរជាតិកាលពីថ្ងៃទី២៨ សីហា ២០១៧។

២
បុរសជនជាតិអាហ្វហ្គានីស្ថានជាច្រើនកំពុងទិញសត្វពាហនៈនៅផ្សារមួយមុនពិធីបុណ្យសាសនាឥស្លាម Eid al-Adha នៅជាយក្រុង Jalalabad។

៣
ស្រ្តីម្នាក់ដើរកាត់កញ្ចក់ទូរទស្សន៍ធំមួយដែលកំពុងផ្សាយព័ត៌មានការបាញ់កាំជ្រួចមីស៊ីលកាលពីថ្មីៗនេះរបស់កូរ៉េខាងជើងនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។

៤
ភ្ញៀវទេសចរមើលការគោរពវិញ្ញាណក្ខន្ធរបស់ម្ចាស់ក្សត្រី Diana នៃប្រទេស Wales ខាងក្រៅព្រះរាជវាំង Kensington ក្នុងទីក្រុងឡុងដ៏មុននឹងពិធីគម្រប់ខួបលើកទី២០នៃការស្លាប់របស់ព្រះនាងក្នុងគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី៣១ សីហា ១៩៩៧។

៥
អ្នកជួយសង្រ្គោះបានបំពាក់អាវការពារជីវិតលើកុមារម្នាក់ក្នុងប្រតិបត្តិការសង្រ្គោះមួយដោយអង្គការ SOS Mediterranee និង MSF (វេជ្ជបណ្ឌិតគ្មានព្រំដែន) នៅសមុទ្រមេឌីទែរ៉ាណេ ខាងជើងឆ្នេរលីប៊ី។

៦
ជនជាតិប៉ាឡេស្ទីនត្រូវបានជាប់នៅបរិវេណវិហារឥស្លាមអាល់អាកសាឬក៏ក្នុងទីក្រុងចាស់របស់ Jerusalem អំឡុងទស្សនកិច្ចរបស់សមាជិកសភាជ្វីសដ៏ចម្រូងចម្រាស។

៧
មនុស្សម្នាដើរតាមបណ្តោលផ្លូវលិចទឹកក្នុងពេលភ្លៀងដ៏ខ្លាំងមួយក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។

៨
នាង Amy Kwan នៃប្រទេសម៉ាឡេស៊ីប្រកួតក្នុងកីឡាកាយសម័្ពន្ធនារីក្នុងវគ្គផ្តាច់ព្រ័តរបស់កីឡាអាស៊ីអាគ្នេយ៍លើកទី២៩នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ សីហា ២០១៧។

៩
ស្រ្តីម្នាក់បណ្តើរសត្វឆ្កែរបស់ខ្លួនក្នុងព្រៃមួយនៅក្បែរភូមិ Yantarny ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែតពីទីក្រុង Kaliningrad ប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៨ សីហា ២០១៧។

១០
នាង Kylie Webb អ្នកចូលរួមក្នុងទិវា Burning Man កំពុងបង្វិលខ្លួននៅក្នុងកងដែកមួយនៅលើទីលានរាំឌីស្កូនៅពេលដែលមនុស្សជាង៧០.០០០នាក់មកពីទូទាំងពិភពលោកបានមកប្រមូលផ្តុំគ្នាក្នុងថ្ងៃទី១នៃពិធីបុណ្យសិល្បៈនិងតន្រ្តី Burning Man ប្រចាំឆ្នាំនៅកណ្តាលវាលខ្សាច់ Black Rock រដ្ឋ Nevada កាលពីថ្ងៃទី២៨ សីហា ២០១៧។

១១
ទីក្រុងចាស់ Mansilla de la Sierra ដែលត្រូវបានលិចបាត់ក្រោមអាងស្តុកទឹក Mansilla បានលេចចេញបន្ទាប់ពីគ្រោះរាំងស្ងួតដ៏យូរក្នុងខេត្ត Rioja ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី២៨ សីហា ២០១៧។

១២
ទាហានអ៊ីស្រាអែលនិងមានម្នាក់ពាក់ស្រោមមុខក្នុងរឿង Star Wars Storm Trooper កំពុងធ្វើការជាមួយកុំព្យុទ័ររបស់ខ្លួននៅពេលដែលពួកគេចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្នែកសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតមួយហៅថា Hackathon, នៅវិទ្យាស្ថានបច្ចេកវិទ្យានិងការច្នៃប្រឌិត iNT នៅឯឧទ្យានបច្ចេកវិទ្យាខ្ពស់ ក្នុងទីក្រុង Beersheba ភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

១៣
មនុស្សពីរនាក់កំពុងអុំទូកនៅបឹងមួយក្នុងទីក្រុង Gelsenkirchen ប្រទេសអាល្លឺម៉ង់៕