រូបភាពជុំវិញពិភពលោកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ មកពីប្រទេសស្វាហ្ស៊ីឡង់ ឥណ្ឌា សហរដ្ឋអាមេរិក អ៊ីរ៉ាក់ ឥណ្ឌូនេស៊ី តួកគី អាហ្វហ្គានីស្ថាន ចិន លីប៊ី ថៃ ន័រវែស អង់គ្លេស និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ២៩ សីហា ២០១៦

១
រូបថតបង្ហាញពីរន្ទះបាញ់ជិតកង្ហារទួប៊ីននៅសួនចម្រាញ់ថាមពលពីខ្យល់មួយអំឡុងពេលមានព្យុះរន្ទះនៅជិតក្រុង Sieversdorf ភាគខាងកើតប្រទេសអាល្លឺម៉ង់។

២
ក្រុមអ្នកសម្តែងនៅក្នុងសំលៀកបំពាក់តុបតែងឈរថតនៅថ្ងៃទីពីរនៃពិធីបុណ្យ Notting Hill Carnival ភាគខាងលិចក្រុងឡុងដ៍។

៣
ខ្មោចសត្វរមាំងត្រូវថតបាននៅក្រុង Hardangervidda ប្រទេសន័រវែស បន្ទាប់ពីមានហេតុការណ៍រន្ទះបាញ់នៅជំរាលភ្នំមួយ ដែលបានសម្លាប់សត្វរមាំងជាង ៣០០ក្បាល។

៤
ពពកភ្លៀងធ្លាក់ខ្លាំងសំកាំងពីលើតំបន់កណ្តាលក្រុងបាងកក។

៥
បុរសម្នាក់តោងផ្នែកម្ខាងនៃទូកមួយ បន្ទាប់ពីលោតចូលសមុទ្រពីទូកឈើដែលកកកុញ អំឡុងពេលប្រតិបត្តិការជួយសង្រ្គោះនៅតំបន់សមុទ្រមេឌីទែរ៉ានេ ដែលស្ថិតនៅចម្ងាយប្រហែល ១៣ ម៉ាយ (២០,៩២ គីឡូម៉ែត្រ) ភាគខាងជើងក្រុង Sabratha ប្រទេសលីប៊ី។

៦
បុគ្គលិកសុខាភិបាលអាហ្វហ្គានីស្ថានផ្តល់ថ្នាំបន្តក់បង្ការជំងឺគ្រុនស្វិតដៃជើងទៅឲ្យកុមារម្នាក់នៅអំឡុងពេលយុទ្ធនាការចាក់វ៉ាក់ស៊ាំងការពារនៅឃុំ Surkh Rod ខេត្ត Nangarhar។

៧
កសិករម្នាក់ពិនិត្យមើលម្ទេសដាក់ហាលលើផ្លូវមួយក្រោមពន្លឺព្រះអាទិត្យ មុនពេលលក់ទៅឲ្យរោងចក្រផ្សេងៗនៅខេត្ត Kilis ប្រទេសតួកគី។

៨
ប៉ូលិស និងអ្នកពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅភូមិមួយក្នុងខេត្ត Riau កោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។

៩
គ្រឿងចក្រត្រូវបានដាក់បន្តកន្ទុយគ្នាដើម្បីកម្ទេចស្ពានមួយនៅក្រុង Nanchang ខេត្ត Jiangxi ប្រទេសចិនកាលពីថ្ងៃទី២៦ ខែសីហា។

១០
អណ្តូងប្រេងនៅជាយក្រុង Qaraya ឆាបឆេះអស់រយៈពេលរាប់ថ្ងៃ បន្ទាប់ពីក្រុងសំខាន់មួយត្រូវបានពួករដ្ឋឥស្លាមទន្រ្ទានយកវិញពីកងកម្លាំងយោធាអ៊ីរ៉ាក់ ដែលគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក។

១១
កងកម្លាំងរដ្ឋាភិបាលឥណ្ឌាដករបាំងផ្លូវមួយដាក់ឡើងដោយក្រុមបាតុករនៅអំឡុងពេលប៉ះទង្គិចគ្នាមួយ បន្ទាប់ពីបំរាមគោចរត្រូវបានដកចេញនៅក្នុងក្រុង Srinagar នៃតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា។

១២
ព្រះមហាក្សត្រ Mswati III នៃប្រទេសស្វាហ្ស៊ីឡង់យាងចូលរួមក្នុងពិធីរាំងរែក Reed Dance នៅឯរាជវាំង Ludzidzini ក្នុងក្រុង Lobamba ប្រទេសស្វាហ្ស៊ីឡង់។