រូបភាពជុំវិញពិភពលោកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជាអង់គ្លេស អេស្ប៉ាញ យេម៉ែន ថៃ និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ២៨ សីហា ២០១៩

១
ពលរដ្ឋម្នាក់ប្រឡាក់ដោយទឹកប៉េងប៉ោះចូលរួមក្នុងទិវាបុណ្យ«Tomatina» ភាគខាងជើងទីក្រុង Bunol កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

២
យន្តហោះចម្បាំងរបស់ក្រុមហោះហើររុស្ស៊ីនៅក្នុងកម្មវិធីគម្រប់ខួបលើកទី៨០នៃជ័យជម្នះសង្រ្គាម Battle of Khalkhin Gol ក្នុងទីក្រុងUlaanbaatar ប្រទេសម៉ុងហ្គោលីកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

៣
បាវម្សៅជាច្រើនត្រូវបានគេកម្ទេចចោលដោយសារត្រូវបានគេរាយការណ៍ថាហួសកាលកំណត់នៅជាយក្រុង Sanaa ប្រទេសយេម៉ែនកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

៤
នាង Thitirat Keowa-ram អ្នកសម្អាតផ្លួវបាងកកស្ពាយកូនឆ្កែពេលកំពុងធ្វើការនៅក្នុងទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

៧
បាតុករម្នាក់ពាក់មុខនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson និងផ្នូរមួយជាមួយពាក្យថា «សូមឲ្យលទ្ធិប្រជាធិបតេយ្យរបស់ចក្រភពអង់គ្លេសបានទៅកាន់សុគតិភព» នៅខាងក្រៅក្លោងទ្វារចូលផ្លូវ Downing Street កណ្តាលទីក្រុងឡុងដ៍កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

៩
យន្តហោះចម្បាំងពីរបានមកដល់អាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ពេលព្រះអាទិត្យកំពុងរះកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។