រូបភាពជុំវិញពិភពលោកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអៀវឡង់ ប៉ាឡេស្ទីន ឥណ្ឌូណេស៊ី ហុងកុង ប៉េរូ អ៊ីតាលី បារាំង និងប៊ែលហ្ស៊ិក។
រូបភាពជុំវិញពិភពលោក ២៦ សីហា ២០១៨
![ទង់ជាតិអាមេរិកត្រូវបានបង្ហូតពាក់កណ្តាលដើម្បីគោរពដល់លោក John McCain សមាជិកព្រឹទ្ធសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក McCain បានស្លាប់នៅក្នុងវ័យ៨១ឆ្នាំ ដោយសារជំងឺមហារីកខួរក្បាល។](https://gdb.voanews.com/2a8553ec-755c-46d3-a04e-7683a0321a23_w1024_q10_s.jpg)
១
ទង់ជាតិអាមេរិកត្រូវបានបង្ហូតពាក់កណ្តាលដើម្បីគោរពដល់លោក John McCain សមាជិកព្រឹទ្ធសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក McCain បានស្លាប់នៅក្នុងវ័យ៨១ឆ្នាំ ដោយសារជំងឺមហារីកខួរក្បាល។
![សម្តេចប៉ាប Francis យាងដល់កន្លែងសូត្រធម៌ Mass នៅឧទ្យាន Phoenix Park ក្នុងក្រុង Dublin ប្រទេសអៀវឡង់។](https://gdb.voanews.com/6fc1e96e-3d57-4b54-999a-fe30719b5ae6_w1024_q10_s.jpg)
២
សម្តេចប៉ាប Francis យាងដល់កន្លែងសូត្រធម៌ Mass នៅឧទ្យាន Phoenix Park ក្នុងក្រុង Dublin ប្រទេសអៀវឡង់។
![ក្មេងប៉ាឡេស្ទីនម្នាក់មើលសេះនៅក្នុងជំរំជនភៀសខ្លួនក្នុងសង្កាត់ Khan Younis កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។ សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានលុបចោលជំនួយដែលមានទឹកប្រាក់ចំនួន២០០លានដុល្លារ សម្រាប់ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ Gaza Strip និងតំបន់ West Bank។](https://gdb.voanews.com/6c5d26e2-8671-4890-8cd7-a54638ab3ed7_w1024_q10_s.jpg)
៣
ក្មេងប៉ាឡេស្ទីនម្នាក់មើលសេះនៅក្នុងជំរំជនភៀសខ្លួនក្នុងសង្កាត់ Khan Younis កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។ សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានលុបចោលជំនួយដែលមានទឹកប្រាក់ចំនួន២០០លានដុល្លារ សម្រាប់ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ Gaza Strip និងតំបន់ West Bank។
![កីឡាការនី Sa Sol មកពីកូរ៉េខាងត្បូងចូលរួមប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការឡើងជញ្ជាំងនៅក្នុងការប្រកួតកីឡាអាស៊ី២០១៨ នៅក្នុងក្រុង Palembang ប្រទេសឥណ្ឌូណេស៊ី។](https://gdb.voanews.com/b52912c6-b4f5-4255-b55f-c2db3a1548de_w1024_q10_s.jpg)
៤
កីឡាការនី Sa Sol មកពីកូរ៉េខាងត្បូងចូលរួមប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការឡើងជញ្ជាំងនៅក្នុងការប្រកួតកីឡាអាស៊ី២០១៨ នៅក្នុងក្រុង Palembang ប្រទេសឥណ្ឌូណេស៊ី។
![ក្មេងស្រីម្នាក់ចងស្បែកជើងកូនង៉ែតនៅលើរបង ដែលជាផ្នែកមួយនៃការតវ៉ាដើម្បីបង្ហាញការរំលោភបំពានលើក្មេងៗ ដែលធ្វើឡើងដោយព្រះវិហារកាតូលិក ក្នុងពេលព្រះរាជទស្សនកិច្ចរបស់សម្តេចប៉ាប Francis ទៅកាន់ក្រុង Dublin ប្រទេសអៀវឡង់។](https://gdb.voanews.com/15f9f127-1cfb-4dce-8406-f8b8f7a0434f_w1024_q10_s.jpg)
៥
ក្មេងស្រីម្នាក់ចងស្បែកជើងកូនង៉ែតនៅលើរបង ដែលជាផ្នែកមួយនៃការតវ៉ាដើម្បីបង្ហាញការរំលោភបំពានលើក្មេងៗ ដែលធ្វើឡើងដោយព្រះវិហារកាតូលិក ក្នុងពេលព្រះរាជទស្សនកិច្ចរបស់សម្តេចប៉ាប Francis ទៅកាន់ក្រុង Dublin ប្រទេសអៀវឡង់។
![មនុស្សម្នាព្យាយាមចាប់ដុំបាយនៅក្នុងការប្រកួត Ghost Grappling ដើម្បីប្រារព្ធពិធីសែនក្បាលទឹក ឬ Hungry Ghost Festival នៅឧទ្យានមួយក្នុងក្រុងហុងកុង។](https://gdb.voanews.com/58397954-6de9-4304-a806-5dca0fc90f6d_w1024_q10_s.jpg)
៦
មនុស្សម្នាព្យាយាមចាប់ដុំបាយនៅក្នុងការប្រកួត Ghost Grappling ដើម្បីប្រារព្ធពិធីសែនក្បាលទឹក ឬ Hungry Ghost Festival នៅឧទ្យានមួយក្នុងក្រុងហុងកុង។
![ជនទេសន្តរប្រវេសន៍វ៉េណេស៊ុយអេឡាឆ្លងព្រំដែនអេក្វាទ័រ និងប៉េរូ នៅក្នុងក្រុង Tumbes ប្រទេសប៉េរូ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។](https://gdb.voanews.com/bc762b22-0f2c-485b-b376-27c503e33616_w1024_q10_s.jpg)
៧
ជនទេសន្តរប្រវេសន៍វ៉េណេស៊ុយអេឡាឆ្លងព្រំដែនអេក្វាទ័រ និងប៉េរូ នៅក្នុងក្រុង Tumbes ប្រទេសប៉េរូ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។
![អតីតយុទ្ធជនម្នាក់ធ្វើការគោរពដល់លោក John McCain នៅក្នុងបរិវេណផ្ទះនៅវាលស្រែមួយរបស់លោក McCain នៅក្នុងក្រុង Cornville រដ្ឋ Arizona កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។](https://gdb.voanews.com/07cd515e-29c9-495d-b71e-7eac67fd252b_w1024_q10_s.jpg)
៨
អតីតយុទ្ធជនម្នាក់ធ្វើការគោរពដល់លោក John McCain នៅក្នុងបរិវេណផ្ទះនៅវាលស្រែមួយរបស់លោក McCain នៅក្នុងក្រុង Cornville រដ្ឋ Arizona កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។
![ភ្នំភ្លើង Etna ផ្ទុះនៅក្នុងក្រុង Sicily ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។](https://gdb.voanews.com/cefa6e1d-bd37-44e0-ae10-cadf464ed0c5_w1024_q10_s.jpg)
៩
ភ្នំភ្លើង Etna ផ្ទុះនៅក្នុងក្រុង Sicily ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។
![កីឡាករ Pierre Leboucher (រូបឆ្វេង) និងកីឡាករ Eric Peron ប្រណាំងទូកក្តោងក្នុងការប្រកួតទូកក្តោង Solitaire URGO - Le Figaro លើកទី៤៩ នៅក្នុងសង្កាត់ Le Havre ប្រទេសបារាំង។](https://gdb.voanews.com/4472472a-9449-4fd3-aa0d-35e8454f43e0_w1024_q10_s.jpg)
១០
កីឡាករ Pierre Leboucher (រូបឆ្វេង) និងកីឡាករ Eric Peron ប្រណាំងទូកក្តោងក្នុងការប្រកួតទូកក្តោង Solitaire URGO - Le Figaro លើកទី៤៩ នៅក្នុងសង្កាត់ Le Havre ប្រទេសបារាំង។
![កីឡាករ Fernando Alonso មកពីអេស្ប៉ាញបុកគ្នានៅក្នុងពេលប្រណាំងរថយន្ត Belgian Formula One Grand Prix នៅទីលាន Spa-Francorchamps ក្នុងក្រុង Spa ប្រទេសប៊ែលហ្ស៊ិក។](https://gdb.voanews.com/3bc1d025-ec38-4267-afa5-4f41402fcbb6_w1024_q10_s.jpg)
១១
កីឡាករ Fernando Alonso មកពីអេស្ប៉ាញបុកគ្នានៅក្នុងពេលប្រណាំងរថយន្ត Belgian Formula One Grand Prix នៅទីលាន Spa-Francorchamps ក្នុងក្រុង Spa ប្រទេសប៊ែលហ្ស៊ិក។
![កីឡាការនី Aminat Jamal មកពីប៉ារែនប្រកួតនៅក្នុងការលោតផ្លោះរបងវិញ្ញាសានារី នៅក្នុងការប្រកួតកីឡាអាស៊ី ក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។](https://gdb.voanews.com/01483976-20e0-48c1-aa72-f71e0498733b_w1024_q10_s.jpg)
១២
កីឡាការនី Aminat Jamal មកពីប៉ារែនប្រកួតនៅក្នុងការលោតផ្លោះរបងវិញ្ញាសានារី នៅក្នុងការប្រកួតកីឡាអាស៊ី ក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។