រូបភាពជុំវិញពិភពលោកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អ៊ីស្រាអែល វៀតណាម ឥណ្ឌា ចិន និងអារ៉ាប៊ីសាអូឌីត។
រូបភាពជុំវិញពិភពលោក ២៥ សីហា ២០២០

១
ក្រុមសង្រ្គោះសែងក្មេងអាយុ៤ឆ្នាំម្នាក់ឈ្មោះ Mohammed Bangi បន្ទាប់ពីក្មេងនោះត្រូវបានជួយសង្រ្គោះពីគំនរអគាររលំនៅក្នុងស្រុក Raigad រដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា។

២
ប្រជាជនជិះម៉ូតូកាត់តំបន់ដែលត្រៀមពង្រីកផ្លូវនៅក្នុងទីក្រុងហាណូយប្រទេសវៀតណាម។

៣
ស្ត្រីម្នាក់ពាក់ម៉ាស់ដើរកាត់រូបលើជញ្ជាំងអំឡុងការរាតត្បាតវីរុសកូរ៉ូណាក្នុងទីក្រុងហុងកុងប្រទេសចិន។

៤
រូបភាពពីលើអាកាសបង្ហាញមនុស្សកំពុងឈរលើអំបិលនៅសមុទ្រ Dead Sea ក្បែរ Ein Bokeq ប្រទេសអ៊ីស្រាអែល។

៥
អ្នកលេងភាគហ៊ុនម្នាក់ពាក់ម៉ាស់នៅពេលដែលលោកកំពុងពិនិត្យព័ត៌មានភាគហ៊ុននៅទីផ្សារភាគហ៊ុនសាអូឌីតក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។

៦
បាតុករម្នាក់អុជបារីលើរថយន្តសំរាមដែលត្រូវបានភ្លើងឆេះអំឡុងបាតុកម្មមួយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ក្នុងទីក្រុង Kenosha រដ្ឋ Wisconsin។

៧
សិស្សពីរនាក់ពាក់ម៉ាស់សំរាកក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។