រូបភាពជុំវិញពិភពលោកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ មកពីប្រទេសប៉ាគីស្ថាន ឥណ្ឌូនេស៊ី ស.រ.អា នីហ្សេរីយ៉ា ស្វីស អ៊ីតាលី អ៊ីស្រាអែល ស៊ីរី មីយ៉ាន់ម៉ា និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២៥ សីហា ២០១៦

១
កងរថក្រោះជប៉ុនធ្វើការបាញ់ក្នុងលំហាត់សមប្រចាំឆ្នាំមួយនៅកន្លែងហាត់សម Higashi ក្នុងក្រុង Gotemba ភាគនិរតីក្រុងតូក្យូ។

២
ក្រុមអ្នកជួយសង្រ្គោះធ្វើការរុករកក្នុងបំណែកផ្ទះបាក់បែក បន្ទាប់ពីមានគ្រោះរញ្ជូយដីនៅក្រុង Pescara Del Tronto ប្រទេសអ៊ីតាលី។

៣
ក្រុមអ្នកមានជំនឿស៊ប់ផ្គុំខ្លួនជារាងពីរ៉ាមីត ដើម្បីអបអរសាទរពិធីបុណ្យ Janmashtami ដែលជាពិធីបុណ្យថ្ងៃប្រសូត្ររបស់អាទិទេពគ្រឹស្នាក្នុងសាសនាហិណ្ឌូ នៅក្រុងមុំបៃ ប្រទេសឥណ្ឌា។

៤
អ្នកភូមិរងគ្រោះដោយសារទឹកជំនន់ទទួលជំនួយទម្លាក់ដោយយោធាពីកងកម្លាំងឧទ្ធម្ភាគចក្រឥណ្ឌា ជិតក្រុង Allahabad។

៥
អ្នកថតរូបម្នាក់ដើរខាងក្រៅវត្តអារាម ដែលបានដួលរលំមួយ បន្ទាប់ពីមានគ្រោះរញ្ជួយដីនៅក្រុង Bagan ប្រទេសម៉ាឡេស៊ី។

៦
អ្នកនេសាទត្រីម្នាក់ដឹកត្រីឆ្លាមនៅលើម៉ូតូនៅក្រុង Padang កោះស៊ូម៉ាត្រាភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី។

៧
ដូនជីសាសនាគ្រឹស្តបែប Orthodox ចូលរួមនៅក្នុងពិធីប្រចាំឆ្នាំមួយតាមបណ្តោយវិថី Via Dolorosa ក្នុងរដ្ឋធានីហ្សេរ៊ុយសាឡិម។ រូបសំណាក Virgin Mary ត្រូវបានលើកពីវិហារ Holy Sepulchre ទៅកាន់វិហារមួយនៅជើងភ្នំ Mount of Olives ទីដែលអ្នកកាន់គ្រឹស្តសាសនាជឿថា ជាផ្នូរសពរបស់ Virgin Mary ដែលជាម្តាយរបស់ព្រះយេស៊ូ។

៨
បុរសម្នាក់បីសាកសពក្មេងមួយ បន្ទាប់ពីមានការវាយប្រហារតាមអាកាសទៅលើតំបន់ Bab al-Nairab កាន់កាប់ដោយក្រុមឧទ្ទាមនៅក្នុងខេត្ត Aleppo ប្រទេសស៊ីរី។

៩
កីឡាករ Marcel Hug នៃប្រទេសស្វីសធ្វើការប្រកួតក្នុងការប្រកួតកៅអីរុញចម្ងាយ ១.៥០០ ម៉ែត្រផ្នែកបុរសនៅកីឡាដ្ឋាន Stade Olympique de la Pontaise នៅក្រុង Lausanne ប្រទេសស្វីស។

១០
សត្វសេកពណ៌ឥន្ទនូ លេងទឹកបាញ់នៅក្នុងសួនសត្វ Pessac ជិតក្រុង Bordeaux ប្រទេសបារាំង ខណៈដែលសីតុណ្ហភាពចាប់ផ្តើមកើនឡើងនៅទូទាំងប្រទេស។

១១
ក្រុមអ្នកសារព័ត៌មានដើរកាន់ផ្ទាំងឈ្មោះនៅលើកៅអីអ្នកចូលរួមកម្មវិធីប្រគល់ពានរង្វាន់ MTV VMA 2016 នៅក្រុងញូវយ៉ក។

១២
អាណាព្យាបាលម្នាក់នៃក្មេងស្រីសិស្សសាលា Chibok ដែលត្រូវបានចាប់ជម្រិត ធ្វើការយំសោក បន្ទាប់ពីប៉ូលិសបានហាមប្រាមម្តាយឪពុកក្មេងស្រីទាំងនោះមិនឲ្យជួបប្រធានាធិបតីលោក Muhammadu Buhari នៅអំឡុងពេលក្បួនដង្ហែមួយនៅក្រុង Abuja ប្រទេសនីហ្សេរីយ៉ា។

១៣
មនុស្សម្នាប្រមូលគ្នាឈរផ្គុំគ្នារូបស្លាកសញ្ញាទីភ្នាក់ងារ National Park Service ដោយប្រើឆ័ត្រពណ៌ត្នោត បៃតង និងស នៅ National Mall ក្នុងរដ្ឋធានី Washington, D.C. ដើម្បីអបអរសាទរខួបលើកទី១០០ នៃទីភ្នាក់ងារនេះ។

១៤
ប៉ូលិសឥណ្ឌូនេស៊ីបង្ហាញខ្មោចសត្វពង្រូលដែលត្រូវបានដាក់បង្កកចំនួន ៦៥៧ នៅក្រុង Surabaya កោះជ្វាខាងកើត បន្ទាប់ពីបង្រ្កាបការរត់ពន្ធមួយ។ សត្វពង្រូលត្រូវបានគេលួចរត់ពន្ធពីជម្រកធម្មជាតិរបស់ពួកគេនៅភូមិ Badas ក្នុងឃុំ Jombang ទៅកាន់ប្រទេសចិន និងតៃវ៉ាន់ ដើម្បីយកសាច់ ស្បែក និងស្រកា។

១៥
បុរសម្នាក់ពិនិត្យមើលទោងវិលនៅសួនកម្សាន្តសាធារណៈមួយនៅក្រុង Charsadda ជាយក្រុង Peshawar ប្រទេសប៉ាគីស្ថាន។