រូបភាពជុំវិញពិភពលោកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មកពីប្រទេសស៊ុយអែត អ៊ុយរ៉ាហ្គាយ ស.រ.អា អាល្លឺម៉ង់ អ៊ីរ៉ាក់ ចិន ស្វីស អ៊ុយក្រែន ឥណ្ឌា ស៊ីរី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
រូបភាពជុំវិញពិភពលោក ២៤ សីហា ២០១៦

១
រូបភាពពីអាកាសបង្ហាញពីអគារដែលរងការបាក់បែកនៅក្រុង Amatrice នៅផ្នែកកណ្តាលប្រទេសអ៊ីតាលី បន្ទាប់ពីគ្រោះរញ្ជួយដីទំហំ ៦,២ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៣នាក់។ ចៅហ្វាយក្រុង Amatrice លោក Sergio Pirozzi បាននិយាយថា «សង្កាត់ចំនួនបីនៅក្រុងនោះត្រូវបានរងការខូចខាតទាំងស្រុង»។

២
ប្រជាពលរដ្ឋកាន់រូបថតសាច់ញ្ញាតិរបស់ខ្លួន ដែលបានស្លាប់នៅក្នុងជម្លោះរវាងក្រុមផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតប្រទេស ស្របពេលដែលពួកគេចូលរួមនៅក្នុងការប្រមូលផ្តុំមួយសម្រាប់ថ្ងៃបុណ្យឯករាជ្យជាតិក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។

៣
បុរសម្នាក់បណ្តើរសុនខរបស់ខ្លួននៅជិតដើមឈើ Ombu តាមបណ្តោយឆ្នេររដ្ឋធានីម៉ុងតេវីដេអូ ប្រទេសអ៊ុយរ៉ាហ្គាយ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

៤
មនុស្សម្នាចូលរួមនៅក្នុងកម្មវិធីហែលឆ្លងបឹង Lake Zurich ប្រចាំឆ្នាំនៅក្រុង Zurich ប្រទេសស្វីស។

៥
មនុស្សពីរនាក់ថតសែលហ្វី (selfie) ជាមួយគ្នា ស្របពេលដែលពួកគេអង្គុយនៅលើគែមអគារខ្ពស់មួយនៅក្នុងសកម្មភាពមួយហៅថា «Rooftopping» នៅកោះហុងកុង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

៦
ទាហានកុងហ្គោចាប់ខ្លួនជនស៊ីវិល ដែលធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការខកខានរបស់រដ្ឋាភិបាលក្នុងការបញ្ឈប់ការកាប់សម្លាប់ និងភាពតានតឹងរវាងអន្តរកុលសម្ព័ន្ធនៅក្រុង Butembo ក្នុងខេត្ត North Kivu នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

៧
អ្នកភូមិម្នាក់រុញកង់មួយ ខណៈពេលឆ្លងផ្លូវលិចទឹកមួយនៅក្រុង Naraha ជាយក្រុង Allahabad ប្រទេសឥណ្ឌា។

៨
រូបភាព ដែលថតបានពីក្រុង Karkamis តាមបណ្តោយព្រំដែនប្រទេសតួកគី និងស៊ីរី នៅតំបន់ភាគខាងត្បូងក្រុង Gaziantep បង្ហាញពីរថក្រោះយោធាតួកគី និងយុទ្ធជនឧទ្ទាមនៅស៊ីរីគាំទ្រដោយរដ្ឋាភិបាលក្រុងអង់ការ៉ាធ្វើដំណើរពីរគីឡូម៉ែត្រភាគខាងលិចពីក្រុង Jarabulus ដែលស្ថិតនៅតាមបណ្តោយព្រំដែនស៊ីរី និងតួកគី។ យោធាតួកគី គាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិបានធ្វើយុទ្ធនាការរុញច្រានពួកជីហាជរដ្ឋឥស្លាមចេញពីក្រុងចម្បងតាមបណ្តោយព្រំដែនប្រទេសស៊ីរីមួយ។

៩
តារាម៉ូដែលបង្ហាញពីស្នាដៃដោយអ្នករចនាម៉ូដ Ka-Sha នៅអំឡុងពេលពិធីបង្ហាញ Lakme Fashion Week នៅក្រុង Mumbai ប្រទេសឥណ្ឌា។

១០
ផ្នូរសព Wadi al-Salam ដែលមានន័យថា «ជ្រលងសន្តិភាព» នៅក្រុង Najaf ភាគខាងត្បូងរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់។

១១
អ្នកជិតរំអិលខ្លួននៅសួនទឹកសាធារណៈមួយក្នុងក្រុង Hameln ភាគខាងជើងប្រទេសអាល្លឺម៉ង់។

១២
ក្មេងៗឈោងចាប់គ្នានៅពេលពួកគេជិះទោង SeaGlass នៅសួនកម្សាន្ត Battery Park ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

១៣
ពន្លឺធម្មជាតិ Aurora Borealis លាតសន្ធឹងពេញផ្ទៃមេឃពេលយប់នៅភូមិ Erikslund ក្រុង Vaesternorrland ប្រទេសស៊ុយអែត កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។