រូបភាពជុំវិញពិភពលោកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១៧ មានមកពីប្រទេសដូចជាសហរដ្ឋអាមេរិក ចិន បារាំង ម៉ាឡេស៊ី អាល្លឺម៉ង់ សិង្ហបុរី ជប៉ុន បុរីវ៉ាទីកង់ និងអាហ្រ្វិកខាងត្បូង។
រូបភាពជុំវិញពិភពលោក ២៣ សីហា ២០១៧

១
នាង Tang Ing Yueh នៃប្រទេសម៉ាឡេស៊ីប្រកួតក្នុងវគ្គកីឡាកាយសម្ព័ន្ធនារីក្នុងថ្ងៃចុងក្រោយនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី។

២
រលកព្យុះទីហ្វុងហាតូក្នុងទីក្រុងហុងកុងប្រទេសចិន។

៣
នាយកក្រុមហ៊ុនទូរស័ព្ទចល័ត Samsung Electronics លោក Koh Dong-jin បង្ហាញទូរស័ព្ទទំនើបថ្មីម៉ាក Galaxy Note 8 ក្នុងពិធីសម្ភោធនៅក្នុងទីក្រុងញូវយ៉ក។

៤
អ្នកលេងហ្គេមកំពុងលេង Battlefield 1 ក្នុងកម្មវិធីពិព័រណ៌កុំព្យូទ័រធំបំផុតក្នុងពិភពលោករបស់ Gamescom នៅក្នុងទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។

៥
បាតុករម្នាក់ឡកឡឺយនៅមុខក្រុមមន្រ្តីប៉ូលិសបន្ទាប់ពីយុទ្ធនាការរបស់លោកប្រធានាធីបតីអាមេរិក Donald Trump នៅក្នុងទីក្រុង Phoenix រដ្ឋArizona កាលពីថ្ងៃទី២២ សីហា ២០១៧។

៦
នាង Yukako Kawai នៃប្រទេសជប៉ុនប្រកួតជាមួយនាង Elmira Gambarova នៃប្រទេសអាស៊ែបៃហ្សង់ក្នុងវគ្គកីឡាបោកចំបាប់នារីទម្ងន់៦៣គីឡួក្រាមនៃការប្រកួតជើងឯកបោកចំបាប់ពិភពលោក FILA នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង។

៧
អ្នកសម្តែងជនជាតិអូស្រ្តាលីតែងខ្លួនជានាឡិកាដែលមានឈ្មោះថា«The Time Minder» ដើម្បីចូលរួមក្នុងពិធីរាត្រីក្នុងប្រទេសសិង្ហបុរី។

៨
រូបសំណាកសត្វឆ្មារជប៉ុនឈ្មោះថា «manekineko» ដែលត្រូវបាន ជឿថានាំលាភសំណាងបានប្រគល់ជូនវិហារ Gotokuji ទីក្រុងតូក្យូប្រទេសជប៉ុន។

៩
សមេ្តចប៉ាប Francis លើកកុមារម្នាក់ដែលស្លៀកពាក់ដូចសម្តេចនៅក្នុងកិច្ចស្វាគមន៍សាសនិកជននៅសាល Paul VI បុរីវ៉ាទីកង់។

១០
កុមារម្នាក់អង្គុយមើលមនុស្សយន្តវ័យឆ្លាតមួយក្នុងសន្និសីទមនុស្សយន្តពិភពលោកក្នុងពិព័រណ៌និងសន្និសីទអន្តរជាតិ Yichuang ក្នុងទីក្រុងប៉េកាំងប្រទេសចិន។

១១
សត្វរមាសមួយក្បាលត្រូវបានគេចាក់ថ្នាំសន្លប់បន្ទាប់ពីវាត្រូវបានគេកាត់យកស្នែង ក្នុងការខិតខំប្រឹងប្រែងបញ្ឈប់ការបរបាញ់លួចលាក់លើសត្វដែលជិតផុតពូជក្នុងពិភពលោកមួយនេះក្នុងកសិដ្ឋានមួយនៅ Klerksdorp ភាគពាយព្យអាហ្រ្វិកខាងត្បូង។

១២
ពន្លឺរន្ទះបាញ់មួយបាញ់ចំកំពូលអគារពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងញូយយ៉កកាលពីថ្ងៃទី២២ សីហា ២០១៧។

១៣
ការិយាល័យ Oval ក្នុងសេតវិមានដែលទើបតែបានកែប្រែឡើងវិញរួចក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២២ សីហា ២០១៧។

១៤
មនុស្សម្នាកំពុងដេកហាលថ្ងៃនៅឆ្នេរសមុទ្រមួយនៅទន្លេ Volga ក្នុងទីក្រុង Samara ប្រទេសរុស្ស៊ី។

១៥
ថ្មចម្លាក់សម្គាល់ផ្នូររបស់ទាហានរដ្ឋសហព័ន្ធអនាមិកម្នាក់ពីសង្រ្គាមស៊ីវិលសហរដ្ឋអាមេរិកនៅទីបញ្ចុះសព Elmwood ក្នុងទីក្រុង Memphis រដ្ឋ Tennessee កាលពីថ្ងៃទី២២ សីហា ២០១៧។