រូបភាពជុំវិញពិភពលោកថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជាចិន សហរដ្ឋអាមេរិក អ៊ីរ៉ាក់ អាល្លឺម៉ង់ អូស្រ្តាលី បេឡារុស ឈីលី អង់ហ្គោឡា រុស្ស៊ី ឥណ្ឌា អ៊ីតាលី ប៉ាឡេស្ទីន និងកាណាដា។
រូបភាពជុំវិញពិភពលោក ២២ សីហា ២០១៧

១
ភ្នំភ្លើង Shiveluch ដែលជាភ្នំមួយក្នុងចំណោមភ្នំភ្លើងដ៏សកម្មបំផុតទូទាំងពិភពលោក ត្រូវបានគេថតពីលើពពក ដែលមានផ្សែងហុយចេញទៅខាងលិច។ ភ្នំនេះមានទីតាំងនៅ Kamchatka Peninsula ភាគខាងកើតប្រទេសរុស្ស៊ី។ វាគឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មផ្សេងទៀតក្នុងឧបទ្វីប។

២
សេះអ៊ីស្លង់មួយហ្វូងរត់នៅក្នុងទីក្រុង Wehrheim ប្រទេសអាល្លឺម៉ង់។

៣
អ្នកលក់ដូរកំពុងលក់ទំនិញរបស់ខ្លួននៅលើផ្លូវរថភ្លើងមួយក្នុងស្រុក Viana ទីក្រុងLuanda ប្រទេសអង់ហ្គោឡា។

៤
នេះជារូបភាពដែលបង្ហាញពីទិដ្ឋភាពសូរ្យគ្រាសមួយលើទីក្រុង Madras រដ្ឋ Oregon កាលពីថ្ងៃទី២១ សីហា ២០១៧។

៥
ប៉ូលិស Carabinieri អ៊ីតាលីនិងវេជ្ជបណ្ឌិតម្នាក់កំពុងពរក្មេងម្នាក់បន្ទាប់ពីការរញ្ជួយដីនៅកោះ Ischia, ជិតឆ្នេរ Naples។

៦
កងកម្លាំងចល័តពេញនិយមស៊ីអ៊ីត (PMF) បាញ់កាំជ្រួចផ្លោងទៅកាន់យុទ្ធជនរដ្ឋឥស្លាម នៅជាយក្រុង Tal Afar ប្រទេសអ៊ីរ៉ាក់។

៧
អ្នកនេសាទត្រីជនជាតិប៉ាឡេស្ទីនលោក Jihad al-Soltan បង្ហាញសារមួយដែលបានសរសេរដោយ នាង Bethany Wright និងមិត្តប្រុសរបស់នាងលោក Zac Marriner បន្ទាប់ពីលោកបានរកឃើញវានៅក្នុងដបមួយនៅឆ្នេរGaza កាលពីថ្ងៃទី២១ សីហា ២០១៧។

៨
មនុស្សយន្តរាំក្នុងពិធីប្រកួតមនុស្សយន្តមួយនៅទីក្រុង Dezhou ខេត្ត Shandong ប្រទេសចិនកាលពីថ្ងៃទី២១ សីហា ២០១៧។

៩
នារីមានផ្ទៃពោះម្នាក់និងកូនស្រីអាយុ១ឆ្នាំកន្លះរបស់នាងឈ្មោះ Amanda ដែលបាននិយាយថាខ្លួនមកពីប្រទេសហៃទីកំពុងត្រូវបានឃ្លាំមើលដោយប៉ូលិសកាណាដា (RCMP) នៅពេលដែលពួកគេរៀបចំឆ្លងកាត់ព្រំដែនអាមេរិកនិងកាណាដាទៅទីក្រុង Hemmingford នៃទីក្រុង Quebec ប្រទេសកាណាដាកាលពីថ្ងៃទី២១ សីហា ២០១៧។

១០
ក្មេងស្រីប្តូរភេទ Josefa អាយុ១៣ ឆ្នាំ(ឆ្វេង)និង Selenna អាយុ៨ឆ្នាំ បង្វិលខ្លួនក្នុងរបាំប្រពៃណីរបស់ប្រទេសឈីលីមុនពេលព្រឹត្តិការណ៍ទទួលស្គាល់ក្មេងប្តូរភេទនៅក្នុងទិវាកុមារក្នុងទីក្រុង Santiago ប្រទេសឈីលី។

១១
មនុស្សមួយក្រុមស្លៀកពាក់ជាតួរក្នុងហ្គេម Middle-earth: Shadow of War ក្នុងកម្មវិធីពិព័រណ៌ហ្គេមកុំព្យូទ័រដ៏ធំបំផុតក្នុងពិភពលោករបស់ក្រុមហ៊ុន Gamescom ក្នុងទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។

១២
នាង Victoria Rabkova ភរិយារបស់កសិករម្នាក់គឺលោក Vladimir Rabkov កាន់សត្វខ្យងនៅលើមុខរបស់នាងក្នុងកសិដ្ឋានរបស់ពួកគេនៅភូមិ Dolginovo ប្រទេសបេឡារុស។

១៣
ក្មេងប្រុសម្នាក់ប្រើក្បូនដើមចេកក្នុងតំបន់ទឹកជំនន់នៅស្រុក Nagaon ទីក្រុង Jakhalabandha ភាគឦសានរដ្ឋ Assam ប្រទេសឥណ្ឌាកាលពីថ្ងៃទី២១ សីហា ២០១៧។

១៤
នេះជារូបភាពផ្តល់ដោយសួនសត្វប្រទេសអូស្រ្តាលីដែលបង្ហាញពីកូនសត្វកៅឡានៅលើស្មាម្តាយរបស់ខ្លួនក្នុងសួនសត្វនៅឆ្នេរក្នុងទីក្រុង Queensland ។