រូបភាពជុំវិញពិភពលោកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មកពីប្រទេសចិន ស.រ.អា អ៊ុយក្រែន ឥណ្ឌា កោះតៃវ៉ាន់ ប្រេស៊ីស និងអ៊ីរ៉ាក់។
រូបភាពជុំវិញពិភពលោក២២ សីហា ២០១៦

១
ក្នុងរូបភាពមួយចេញផ្សាយដោយក្រសួងការពារជាតិអង់គ្លេសតាមរយៈគេហទំព័រ Defense News Imagery សត្វភេនគ្វីន ឈ្មោះថា Nils Olav សង្កេតមើលអ្នកយាមឆ្មាំកិត្តិយសរបស់ព្រះករុណាជាម្ចាស់នៃប្រទេសន័រវេស នៅឯសួនសត្វ Edinburgh ក្នុងប្រទេសស្កុតឡេន។

២
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ឃុំខ្លួនក្មេងប្រុសម្នាក់ បន្ទាប់ពីដកអាវកាក់អត្តឃាតពីក្មេងប្រុសនោះនៅក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។

៣
បាតុករនៅតំបន់ Kashmiri ម្នាក់គ្រវែងសំបកកំប៉ុងផ្សែងបញ្ចេញទឹកភ្នែកទៅលើកងកម្លាំងរដ្ឋាភិបាលក្នុងការតវ៉ាប្រឆាំងនឹងការសម្លាប់បុរសម្នាក់កាលពីថ្ងៃអាទិត្យក្នុងក្រុង Srinagar នៃតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា។

៤
អ្នកចម្រៀងជនជាតិប្រស៊ីល នាង Mariene de Castro ច្រៀង ខណៈពេលភ្លៀងកំពុងពន្លត់អណ្តាតភ្លើងអូឡាំពិកអំឡុងពិធីបិទកីឡាអូឡាំពិក ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រស៊ីល នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។

៥
បាតុករប្រឆាំងនឹងប្រទេសចិនត្រូវបានបញ្ឈប់ដោយប៉ូលិស ខណៈពេលដែលលោក Sha Hailin សមាជិកគណៈកម្មការអចិន្ត្រៃយ៍គណបក្សកុម្មុយនីស្តក្រុងសៀងហៃ មកដល់សម្រាប់វេទិកាមួយនៅអាកាសយានដ្ឋាន Songshan នៅក្រុងតៃប៉ិ កោះតៃវ៉ាន់។

៦
ទាហានម្នាក់ចែករំលែកពេលវេលាដ៏កក់ក្តៅជាមួយមិត្តស្រីខ្លួន ខណៈពេលទាហានផ្សេងទៀតសម្រាកក្នុងអំឡុងពេលហាត់សមការដើរក្បួនទាហាន ពីរបីថ្ងៃមុនបុណ្យឯករាជ្យជាតិក្នុងក្រុងកៀវ ប្រទេសអ៊ុយក្រែន។

៧
Sunny សុនខរបស់ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា ឡើងទៅលើយន្តហោះ Air Force One នៅស្ថានីយ Cape Cod Coast Guard Air នៅឯ Buzzards Bay រដ្ឋ Massachusetts នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។

៨
ស្ត្រីម្នាក់សម្តែងការហាត់យ៉ូហ្គា (yoga) នៅច្រាំងទន្លេរីងស្ងួតមួយក្នុងក្រុង Yunyang ខេត្ត Chongqing ប្រទេសចិន នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។